លាមកព្រៃគឺជាលាមកដំបូងរបស់ទារកទើបនឹងកើត មានសភាពខាប់ ស្អិត និងមានពណ៌បៃតងចាស់។ ជាធម្មតាទារកនឹងជុះលាមកព្រៃក្នុងរយៈពេល ២៤ ម៉ោងដំបូងបន្ទាប់ពីកើត និងយូរបំផុត មិនលើសពី ៤៨ ម៉ោង។ ចុះមានបញ្ហាអត់ បើទារកមិនជុះលាមកព្រៃ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
លាមកព្រៃគឺជាលាមកដំបូងរបស់ទារកទើបនឹងកើត មានសភាពខាប់ ស្អិត និងមានពណ៌បៃតងចាស់។ ជាធម្មតាទារកនឹងជុះលាមកព្រៃក្នុងរយៈពេល ២៤ ម៉ោងដំបូងបន្ទាប់ពីកើត និងយូរបំផុត មិនលើសពី ៤៨ ម៉ោង។ ចុះមានបញ្ហាអត់ បើទារកមិនជុះលាមកព្រៃ?
លាមកព្រៃកើតឡើងពីកោសិកាពោះវៀនរបស់ទារក កាកសំណល់ដែលបញ្ចេញដោយប្រព័ន្ធរំលាយអាហាររបស់ទារក និងទឹកភ្លោះដែលទារកលេបចូលក្នុងពោះពេលនៅក្នុងផ្ទៃ។ ទារកចាប់ផ្តើមមានលាមកព្រៃនៅដើមត្រីមាសទី ២ នៃការមានផ្ទៃពោះរហូតដល់ពេលសម្រាល។
អត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ
ប្រសិនបើទារកទើបកើតមិនជុះលាមកព្រៃក្នុងអំឡុងពេល ៤៨ ម៉ោងទេ ទារកអាចប៉ោងពោះ និងក្អួត។ វាអាចបណ្តាលមកពី៖
– លាកមកព្រៃស្អិតខ្លាំង
– ជំងឺក្រពេញទីរ៉ូអ៊ីត
– ជំងឺសួត និងប្រព័ន្ធរំលាយអាហារស្ទះដោយសារស្លេស្ម
– ស្ទះ ឬបាត់ផ្នែកណាមួយនៃពោះវៀន
– ពោះវៀនរួមតូច
– ទារកគ្មានរន្ធគូទ
ប្រសិនបើទារកទើបកើតមិនជុះលាមកព្រៃទេ ប៉ាម៉ាក់ត្រូវប្រាប់ពេទ្យជាបន្ទាន់ ការយឺតយ៉ាវក្នុងការព្យាបាលអាចធ្វើឱ្យទារកមានគ្រោះថ្នាក់។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕