១- សញ្ញាទារកឈ្លក់ទឹកភ្លោះមានលាយលាមកព្រៃ
សញ្ញាដែលអាចសម្គាល់ទារកកើតមកមានឈ្លក់ទឹកភ្លោះមានលាមកព្រៃ យើងអាចសម្គាល់ពីខាងក្រៅបាន និងតាមរយៈការដាក់ពិន្ទុវាយតម្លៃទារកទើបកើត។
– ទឹកភ្លោះមានពណ៌បៃតង ឬទឹកភ្លោះមានពណ៌ខុសធម្មតា (ល្អក់)
– ទឹកភ្លោះមានល្បាយលាមកព្រៃ
– ទារកកើតមកមានសម្បុរស្វាយ
– ទារកដកដង្ហើមញាប់ខុសធម្មតា
– ចង្វាក់បេះដូងទារកដើរយឺតមុនពេលកើត។
២- កត្តាធ្វើឲ្យទឹកភ្លោះមានលាយលាមកព្រៃ
ផ្អែកលើការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត មានកត្តាជាច្រើនជំរុញឲ្យទឹកភ្លោះមានលាមកព្រៃ ដែលក្នុងនោះមានទាក់ទងនឹងជំងឺប្រចាំកាយរបស់ស្ត្រីជាម្តាយដែរ។