តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូនក្តៅខ្លួន ចង់ឆាប់ត្រជាក់ ឲ្យញ៉ាំថ្នាំបញ្ចុះកម្តៅលើសចំណុះប្រយ័ត្នខូចថ្លើម

    កូនក្តៅខ្លួន ចង់ឆាប់ត្រជាក់ ឲ្យញ៉ាំថ្នាំបញ្ចុះកម្តៅលើសចំណុះប្រយ័ត្នខូចថ្លើម

    តាម​ធម្មតា ពេល​កូន​ក្តៅ​ខ្លួន ម៉ាក់​ប៉ា​តែង​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ តែ​ទោះ​យ៉ាងណា​យើង​មិន​ត្រូវ​ឲ្យ​កូន​លេប​ថ្នាំ​ច្រើន​លើស​លប់​ឡើយ។ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ថ្នាំ​បញ្ចុះ​កម្តៅ ដ្បិត​យើង​អាច​លេប​ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏​ពិត​មែន តែការ​លេប​លើស​កំណត់​អាច​ប៉ះពាល់​សុខភាព យូរៗ​ទៅ​ក្មេង​អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម។

    ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ទៅ​តាម​អាយុ និង​គីឡូ​របស់​កូន ទៅ​តាម​ម៉ោង​កំណត់ ១ថ្ងៃ​ប៉ុន្មាន​ដង ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។

    ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា គ្រូពេទ្យ​ឯកទេស​ទូទៅ និង​ជំងឺ​កុមារ បាន​លើក​ឡើង​ថា ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​បញ្ចុះ​កម្តៅ ឯ​កម្រិត​នៃ​ការ​ប្រើ​វិញគឺ ១០-១៥ មិល្លីក្រាម ក្នុង​ទម្ងន់កូន១គីឡូក្រាម ញ៉ាំ​ក្នុង​រយៈពេល ៤-៦ម៉ោង/ម្តង

    ចំពោះមូលហេតុនៃការញ៉ាំថ្នាំបញ្ចុះកម្តៅលើសកម្រិតនាំខូចថ្លើម នាយកមន្ទីរពេទ្យកុមារបានពន្យល់ថាថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​បរិមាណច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​

    ក្តៅខ្លួន​

     

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 23/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: