តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​កូនក្តៅខ្លួន ញ៉ាំថ្នាំមិនត្រជាក់ គួរដាក់សុលភ្លាម ឬយ៉ាងណា?

    ​កូនក្តៅខ្លួន ញ៉ាំថ្នាំមិនត្រជាក់ គួរដាក់សុលភ្លាម ឬយ៉ាងណា?

    ពេល​កូន​ក្តៅ​ខ្លួន​ម្តងៗ​ម៉ាក់​ប៉ា​តែង​តែ​បារម្ភ​ខ្លាំង ចង់​បាន​វិធី​ធ្វើ​ឲ្យ​កម្តៅ​ចុះ​ត្រជាក់​វិញ​លឿន។ អ៊ីចឹង បើ​សិន​ជា​កូន​ក្តៅ​ខ្លួន ហើយ​លេប​ថ្នាំ​ទៅ​មិន​ត្រជាក់ គួរ​ដាក់​ថ្នាំ​សុល​ភ្លាមៗ ឬ​យ៉ាង​ណា?

    បញ្ហា​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ គុជ ឆោមដាលីន បាន​ពន្យល់​ថា ទាំង​ថ្នាំ​សុល ទាំង​ថ្នាំ​លេប ប្រសិទ្ធភាព​មិន​សូវ​ខុស​គ្នា​ទេ តែ​រវាង​ការ​ញ៉ាំ ឬ​សុល បើ​សិន​ជា​ដូស​ត្រឹម​ត្រូវ​ហើយ ត្រូវ​គម្លាត​គ្នា​យ៉ាង​ហោច ៤ម៉ោង មិន​មែន ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ហើយ​អត់​ត្រជាក់ ចាប់​ផ្តើម​សុល​ទៀត​នោះ​ទេ។

    “ថ្នាំ​ដែល​គេ​បង្កើត​ឡើង​ប្រើ​សម្រាប់​លក្ខខណ្ឌ​ជាក់​ស្តែង ឧទាហរណ៍​ថា កូន​ហ្នឹង​សុខភាព​ល្អ​ធម្មតា ស្រួល​ញ៉ាំ​ថ្នាំ យើង​ឲ្យ​ញ៉ាំ​ថ្នាំ​ទៅ តែ​ចៃដន្យ​ក្មេង​ម្នាក់​មក​ជួប​យើង​កំពុង​ក្អួត​ខ្លាំង​ផង ស្រែក​យំ​ខ្លាំង​ផង នាំ​ឲ្យ​ពិបាក​បញ្ចុក​ថ្នាំ ពេល​កំពុង​តែ​ក្តៅ​ខ្លួន យើង​ជ្រើស​រើស​វិធី​សុល”។ លោកស្រី​វេជ្ជបណ្ឌិត​រៀបរាប់។

    ហេតុអីការប្រើថ្នាំសុល ឆាប់ត្រជាក់ជាងថ្នាំលេប?

    ចំពោះ​បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត​បកស្រាយ​ថា ​ថ្នាំ​លេប ពេល​ញ៉ាំ​ទៅ​ចូល​តាម​មាត់ បន្ទាប់​មក​ទៅ​ដល់​បំពង់​អាហារ ចូល​ក្រពះ ចូល​ពោះវៀន​ធំ ទៅ​ដល់​ពោះវៀន​តូច ទម្រាំ​ស្រូប​ចូល ត្រូវ​ប្រើ​រយៈពេល​យូរ។ ចំពោះ​បច្ចេកទេសនៃ​ការ​សុល ពេល​យើង​ដាក់​ក្រោម​គូទ​កូន​ទៅ ឆាប់​ទៅ​ដល់​ពោះវៀន បែប​នេះ​ការ​ស្រូប​យក​នាំ​ក៏​លឿន ប្រសិទ្ធភាព​ស្តែង​ឲ្យ​យើង​ដឹង​ក្នុង​រយៈពេល​ខ្លី​បន្ទាប់​ពី​សុល​ហើយ។

    ថ្នាំសុល

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 18/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: