ពេលកូនក្តៅខ្លួនម្តងៗម៉ាក់ប៉ាតែងតែបារម្ភខ្លាំង ចង់បានវិធីធ្វើឲ្យកម្តៅចុះត្រជាក់វិញលឿន។ អ៊ីចឹង បើសិនជាកូនក្តៅខ្លួន ហើយលេបថ្នាំទៅមិនត្រជាក់ គួរដាក់ថ្នាំសុលភ្លាមៗ ឬយ៉ាងណា?
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ពេលកូនក្តៅខ្លួនម្តងៗម៉ាក់ប៉ាតែងតែបារម្ភខ្លាំង ចង់បានវិធីធ្វើឲ្យកម្តៅចុះត្រជាក់វិញលឿន។ អ៊ីចឹង បើសិនជាកូនក្តៅខ្លួន ហើយលេបថ្នាំទៅមិនត្រជាក់ គួរដាក់ថ្នាំសុលភ្លាមៗ ឬយ៉ាងណា?
បញ្ហានេះលោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ គុជ ឆោមដាលីន បានពន្យល់ថា ទាំងថ្នាំសុល ទាំងថ្នាំលេប ប្រសិទ្ធភាពមិនសូវខុសគ្នាទេ តែរវាងការញ៉ាំ ឬសុល បើសិនជាដូសត្រឹមត្រូវហើយ ត្រូវគម្លាតគ្នាយ៉ាងហោច ៤ម៉ោង មិនមែន ឲ្យកូនញ៉ាំថ្នាំហើយអត់ត្រជាក់ ចាប់ផ្តើមសុលទៀតនោះទេ។
“ថ្នាំដែលគេបង្កើតឡើងប្រើសម្រាប់លក្ខខណ្ឌជាក់ស្តែង ឧទាហរណ៍ថា កូនហ្នឹងសុខភាពល្អធម្មតា ស្រួលញ៉ាំថ្នាំ យើងឲ្យញ៉ាំថ្នាំទៅ តែចៃដន្យក្មេងម្នាក់មកជួបយើងកំពុងក្អួតខ្លាំងផង ស្រែកយំខ្លាំងផង នាំឲ្យពិបាកបញ្ចុកថ្នាំ ពេលកំពុងតែក្តៅខ្លួន យើងជ្រើសរើសវិធីសុល”។ លោកស្រីវេជ្ជបណ្ឌិតរៀបរាប់។
ចំពោះបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិតបកស្រាយថា ថ្នាំលេប ពេលញ៉ាំទៅចូលតាមមាត់ បន្ទាប់មកទៅដល់បំពង់អាហារ ចូលក្រពះ ចូលពោះវៀនធំ ទៅដល់ពោះវៀនតូច ទម្រាំស្រូបចូល ត្រូវប្រើរយៈពេលយូរ។ ចំពោះបច្ចេកទេសនៃការសុល ពេលយើងដាក់ក្រោមគូទកូនទៅ ឆាប់ទៅដល់ពោះវៀន បែបនេះការស្រូបយកនាំក៏លឿន ប្រសិទ្ធភាពស្តែងឲ្យយើងដឹងក្នុងរយៈពេលខ្លីបន្ទាប់ពីសុលហើយ។
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕