backup og meta

ជួបបញ្ហាកូន​​អាយុ ៤-៥ខែ គេងមិនលក់ ដោះស្រាយតាមវីធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 15, 2021

    ជួបបញ្ហាកូន​​អាយុ ៤-៥ខែ គេងមិនលក់ ដោះស្រាយតាមវីធីទាំងនេះ

    បើ​និយាយ​រឿង​គេង គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​គ្នា​យើង​លក់​បាន​ពេញៗ​ភ្នែក​នោះ​ទេ ជា​ពិសេស​បើ​ក្នុង​ផ្ទះ​មាន​ទារក​តូច​ទើប​កើត​ខែ​ដំបូងៗ។ ជួន​កាល  បញ្ហា​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ អាចកើត​ឡើងលើ​កូន​ ជាហេតុ​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​​គេង​មិន​បាន​គ្រប់​គ្រាន់។ ចុះ​កូន​គេង​មិន​ស្ងប់​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី? គួរ​ដោះ​ស្រាយ​បែប​ណា?

    នៅ​អាយុ ៤ខែ ទារក​គេង​ប្រហែល ១២-១៦​ម៉ោង/ថ្ងៃ សរុប​ទាំង​ការ​គេង​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​នៅ​អាយុ ៥ខែ អា​អូន​គេង​ប្រហែល ១០-១១ម៉ោង/យប់ និង​គេង​ថ្ងៃ ២-៣ដង/ថ្ងៃ។

    មូល​ហេតុ​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ

    បញ្ហាគេង​មិន​លក់​លើ​ទារក អាយុ ៤-៥ខែ អាច​កើត​ឡើង​នៅ​ពេល​អា​អូន​ចាប់​ផ្ដើម​ស្វែង​យល់​ពី​អ្វី​ៗ​ជុំ​វិញ​ខ្លួន​កូន​បាន​កាន់​តែ​ច្រើន។ ជាមួយ​នឹង​វត្ថុ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មនុស្ស​ប្លែក​មុខនៅ​ជុំ​វិញ​ខ្លួន​ជា​ច្រើន ពោល​គឺ​ជីវិត​កូន​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ក្នុង​ដំណាក់​កាល​នេះ មិន​គួរ​ខ្ជះខ្ជាយ​ពេល​សម្រាប់​គេង។

    ម៉្យាង​វិញ​ទៀត អា​អូន​គេង​មិន​ស្ងប់​ពេល​យប់​ក៏​អាច​កើត​ឡើង​ដោយ​សារ​កូន​គេង​ថ្ងៃ​ច្រើន​ពេក ធ្វើ​ឲ្យ​គេង​ឆ្អែត បែរ​ជា​ពិបាក​គេង​ពេល​យប់ទៅវិញ។ ពេល​ខ្លះ បើ​អា​អូន​គេង​ថ្ងៃ​រសៀល​ពេក ដូច​ជា​គេង​ថ្ងៃ​ម៉ោង ៤-៥ល្ងាច ក៏​អាច​បណ្ដាល​ឲ្យ​កូន​គេង​មិន​ស្ងប់​ពេល​យប់​ដូច​គ្នា។

    មូល​ហេតុ​ដទៃ​ទៀត​នៃ​បញ្ហាគេង​មិន​លក់​លើ​ទារក​​អាយុ ៤-៥ខែ អាច​មក​ពី​កន្លែង​គេង​អា​អូន​មាន​បរិយាកាស​មិន​សមរម្យ​សម្រាប់​ការ​គេង​ដូចជា ក្ដៅ ឬ​ត្រជាក់​ពេក មាន​ពន្លឺ​ភ្លឺ ឬ​មាន​សំឡេង​រំខាន​ដល់​ការ​គេង​របស់​កូន​ជាដើម។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ពិនិត្យ និង​រៀប​ចំ​បរិយាកាស​កន្លែង​គេង​របស់​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ។

    តិចនិក​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ

    ដើម្បី​ជា​ដំណោះ​ស្រាយ​បញ្ហា​កូន​តូច​គេង​មិន​លក់ ម៉ាក់​ប៉ា​គួរ​តែ​បង្កើត​ទម្លាប់​ចូល​គេង​ឲ្យ​កូន​បាន​ល្អ ចាប់​ផ្ដើម​ពី​ការ​ងូត​ទឹក​សម្អាត​កូន ការ​បំបៅ​ដោះ ការ​ច្រៀង​បំពេ លួងលោម ថ្នាក់​ថ្នម​កូន​រហូត​ដល់​គេង​លក់។ អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​កត់​ចំណាំ​នោះ​គឺ ត្រូវ​ឲ្យ​កូន​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ តែ​ចៀស​វាង​ឲ្យ​កូន​គេង​ថ្ងៃ​ច្រើន​ម៉ោង ព្រោះ​អា​អូន​អាច​គេង​មិន​ស្ងប់​ពេល​យប់។ បញ្ហាគេង​មិន​លក់​លើ​ទារក​អាច​ជា​បញ្ហា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហេតុ​នេះ​ម៉ាក់​ប៉ា​មិន​គួរ​បារម្ភ​ពេក​ទេ ប៉ុន្តែ​បើ​កូន​គេង​មិន​លក់​ច្រើន​យប់ និង​មាន​ភាព​មិន​ប្រក្រតី​លើ​អាកប្បកិរិយា ឬ​សុខភាព យក​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ រក​មូល​ហេតុ និង​ដំណោះ​ស្រាយ​ឲ្យ​ទាន់​ពេល​វេលា។

    គេង​មិន​លក់​លើ​ទារក​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម