វីតាមីន D
វីតាមីន D មានតួនាទីយ៉ាងសំខាន់នៅក្នុងការលូតលាស់កម្ពស់របស់ក្មេង។ វីតាមីននេះជំរុញលើកកម្ពស់ដល់ការអភិវឌ្ឍលូតលាស់ឆ្អឹង និងធ្មេញ។ ប្រភពល្អនៃវីតាមីន D គឺទឹកដោះ និងត្រីមានជាតិខ្លាញ់ដូចជាត្រីសាល់ម៉ុន និងត្រីស្បៃកា។ ដូចគ្នាដែរ ពន្លឺថ្ងៃត្រូវបានគេឃើញថាជាវីតាមីន D បន្ថែមដោយបានភ្ញោចការបំលែងនៃសារធាតុធម្មជាតិនៅក្នុងស្បែកឲ្យទៅជាទម្រង់សកម្មនៃវីតាមីន D។
កាល់ស្យូម
ប៉ាម៉ាក់អាចផ្តល់អាហារដល់កូនដូចជាអាហារផលិតពីទឹកដោះ ហ្វ្រូម៉ា ទឹកដោះជូរ តៅហ៊ូ និងទឹកក្រូចរាល់ថ្ងៃដើម្បីកសាង ឆ្អឹងរឹងមាំ។ ក្នុងករណីខ្លះ ការបរិភោគចូលកាល់ស្យូមមិនគ្រប់គ្រាន់ក្នុងអំឡុងកុមារភាព គឺមិនត្រឹមតែជះឥទ្ធិពលប៉ះពាល់ដល់ការលូតលាស់របស់កុមារប៉ុណ្ណោះទេ តែថែមទាំងនាំឲ្យឆ្អឹងខ្សោយ និងឆ្អឹងប្រហោងស្ពោតនៅពេលពេញវ័យទៀតផង។
ជាតិដែក
សម្រាប់ក្មេងស្រី ជាតិដែកគឺជាធាតុសំខាន់ពេលពួកគេចាប់ផ្តើម មកឈាមរដូវ ព្រោះវាចូលរួមចំណែកដល់ការផលិតគោលិកាឈាម។ ដូចគ្នាផងដែរ ជាតិដែកមានមុខនាទីក្នុងការកសាងសាច់ដុំ និងផលិតឈាមសម្រាប់រាងកាយកុមារ។ ពេលកម្រិតជាតិដែកចុះទាប កុមារអាចនឹងមានរោគសញ្ញាខ្លះៗដូចជាភាពឆាប់ខឹងម៉ួរម៉ៅ ការបាត់អស់ភាពផ្ចង់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត និងភាពងាយរងគ្រោះកើនឡើងខ្ពស់ទៅនឹងការបង្ករោគ។ ប៉ាម៉ាក់អាចរកជាតិដែកបាននៅក្នុងប្រភពជាច្រើន រួមមានសាច់គោ និងសាច់ក្រហមដទៃទៀត មាន់បារាំង សាច់ជ្រូក និងថ្លើម។ បន្លែខ្លះដែលមានផ្ទុកនូវជាតិដែកគឺ សណ្តែក និងផ្លែព្រូន។