backup og meta

កូនអាយុក្រោម ១ ឆ្នាំ ម៉ាក់ប៉ាចេះប្រយ័ត្នរឿងទាំងនេះ កូនមានសុវត្ថិភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 28, 2020

    កូនអាយុក្រោម ១ ឆ្នាំ ម៉ាក់ប៉ាចេះប្រយ័ត្នរឿងទាំងនេះ កូនមានសុវត្ថិភាព

    កូន​អាយុ​ក្រោម ១ឆ្នាំ រាង​កាយ​ក៏​នៅ​ខ្ចី ឯ​ប្រព័ន្ធ​ការពារ​ក៏​ខ្សោយ កាល​ណា​មាន​ការ​ប៉ះ​ទង្គិច​អ្វី​មួយ ឬ​ថែទាំ​មិន​បាន​ដិត​ដល់ ងាយ​នឹង​មាន​បញ្ហា​បំផុត។ ដើម្បី​ឲ្យ​កូន​តូច អាយុ​ក្រោម ១ឆ្នាំ លូត​លាស់​បាន​ល្អ មាន​សុវត្ថិភាព លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ថា ម៉ាក់ប៉ា​គួរ​តែ​ចាប់​អារម្មណ៍​រឿង​សំខាន់​ទាំង​ប៉ុន្មាន​នេះ។

    – កុំចាប់​ព​កូន៖ រាងកាយ​ក្មេង​នៅ​ខ្ចី សាច់ដុំ​ក​ក៏​ខ្សោយ​ខ្លាំង មិន​អាច​ទ្រទ្រង់​ក្បាល​ក្មេង​បាន​ទេ ប្រសិន​យើង​ចាប់​ព​កូន នៅ​ពេល​ក​មិន​ទាន់​រឹង អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល។ ផ្ទុយ​ទៅ​វិញ​​ បើ​កូន​យើង​នៅ​តូច មិន​ទាន់​រឹង​ក ត្រូវ​លើ​បី​កូន​ថ្នមៗ ដោយ​ដៃ​ទាំង​ពីរ​ទ្រក្បាល និង​ដង​ខ្លួន​កូន​។

    – ដាក់​កូន​ឲ្យ​គេងផ្ងារ៖ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា រាល់​ពេល​កូន​យើង​ដេក ត្រូវ​តែ​ដេកផ្ងារ មិន​មែន​ដេក​ផ្អៀង ឬ​ផ្អាប់​មុខ​ទេ កាល​ណា​កូន​រើ​មិន​រួច​អាច​នឹង​ថប់​ដង្ហើម​ស្លាប់។

    – កុំ​ឲ្យ​​អ្នក​ជក់​បារី​មក​ជិតកូន៖ ផ្សែង​បារី​មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​អ្នក​ជក់​ប៉ុណ្ណោះ​ទេ អ្នក​នៅ​ក្បែរ ឬ​អ្នក​បឺត​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​ប៉ះពាល់​ដូច​គ្នា។ មិន​ថា នៅ​ក្នុង​ផ្ទះ ឬ​ទី​សាធារណៈ ដាច់​ខាត​កុំ​នាំ​កូន​ទៅ​ក្បែរ​អ្នក​ជក់​បារី បើ​ក្នុង​ផ្ទះ​វិញ ត្រូវ​ដាក់​បម្រាម​​សមាជិក​គ្រួសារ​កុំ​ឲ្យ​ជក់​បារី។

    – ការពារ​កូ​ន​ពី​ការ​ស្លាក់៖ ចំណី​កូន​តូច​ត្រូវ​តែ​ម៉ដ្ត ឬ​ជា​ចំណែក​តូចៗ​ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ញ៉ាំ​ទៅ​ស្លាក់។ ម្យ៉ាង​វិញ​ទៀត យើង​មិន​ត្រូវ​ឲ្យ​កូន​កាន់ ឬ​លេង​របស់​តូចៗ​ដែល​អាច​ដាក់​ចូល​ក្នុង​មាត់​បាន។

    – កុំ​ឲ្យ​កូន​លេង​របស់​អ្វី​ដែល​អាច​បាំង​មុខ៖ របស់​បាំង​មុខ មាន​ដូច​ជា​កន្សែង ភួយ ឬ​កំណាត់​គ្រប​ផ្សេងៗ មិន​ត្រូវ​មាន​នៅ​ជិត​កូន​តូច​នោះ​ទេ ពេល​យើង​ប្រហែស​បន្តិច កូន​អាច​ចាប់​ទាញ​គ្រប​មុខ ធ្វើ​ឲ្យ​ថប់​ដង្ហើម។

    – កុំ​ឲ្យ​កូន ឬ​នាំ​កូន​ទៅ​ក្បែរ​របស់​ក្តៅៗ៖ ទឹកក្តៅ បាយ​សម្ល​ក្តៅ មិន​ត្រូវ​ដាក់​នៅ​ជិត​កូន ឬ​នាំ​កូន​ទៅ​ជិត​របស់​ក្តៅ​ទាំង​នោះ​ឡើយ ព្រោះ​បើមាន​ការ​ប៉ះ​ទង្គិច ឬ​កំពប់​អាច​ឲ្យ​រលាក​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម