ទោះជាទងផ្ចិតក្រៀមជ្រុះទៅហើយ តែទងផ្ចិតទារកមួយចំនួននៅតែលៀនចេញមកក្រៅខុសពីធម្មតា តើបញ្ហានេះបណ្តាលមកពីការចងទងផ្ចិតនៅពេលទារកនឹងទើបកើតមិនបានត្រឹមត្រូវ ឬយ៉ាងណា? ធ្វើម៉េចដើម្បីឲ្យផ្ចិតទារកលឹបចូលវិញ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទោះជាទងផ្ចិតក្រៀមជ្រុះទៅហើយ តែទងផ្ចិតទារកមួយចំនួននៅតែលៀនចេញមកក្រៅខុសពីធម្មតា តើបញ្ហានេះបណ្តាលមកពីការចងទងផ្ចិតនៅពេលទារកនឹងទើបកើតមិនបានត្រឹមត្រូវ ឬយ៉ាងណា? ធ្វើម៉េចដើម្បីឲ្យផ្ចិតទារកលឹបចូលវិញ?
ការចងផ្ចិតទារកនៅពេលកើតមិនល្អ មិនមែនជាមូលហេតុធ្វើឲ្យផ្ចិតលៀនចេញមកក្រៅនោះទេ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
លោកវេជ្ជបណ្ឌិតថា ទារកដែលមានផ្ចិតលៀនចេញមកក្រៅខ្លាំង បណ្តាលមកពីសាច់ដុំនៅជុំវិញពោះខ្សោយ ហើយស្តើង ធ្វើឲ្យសម្ពាធក្នុងពោះកើនឡើង ពិសេសទារកដែលកើតមិនគ្រប់ខែ និងទារកកើតមិនគ្រប់គីឡូ។
ឯទារកមួយចំនួនជួបបញ្ហាផ្ចិតលៀន នៅពេលគេប្រឹងស្រែកយំខ្លាំង ឬប្រឹងបន្ទោរបង់ម្តងៗ រួចពីនោះផ្ចិតរបស់គេវិវត្តមកធម្មតាវិញ។
នៅពេលសួរថា ទារកមានផ្ចិតលៀនចេញមកក្រៅ ចាំបាច់ត្រូវទៅជួបគ្រូពេទ្យដើម្បីព្យាបាលទេ? លោកវេជ្ជបណ្ឌិតថា បើផ្ចិតទារកលៀនធម្មតា មិនមានហើម ឡើងពណ៌ក្រហម ឈឺ ឬមានខ្ទុះនោះទេ មិនមានអ្វីគួរឲ្យបារម្ភទេ វានឹងបាត់ទៅវិញដោយខ្លួនឯង នៅពេលក្មេងធំបន្តិច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕