home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​ម៉ាក់ៗដឹងអត់ថាទឹកដោះដំបូង​មាន និងបាត់ទៅវិញនៅពេលណា?

​ម៉ាក់ៗដឹងអត់ថាទឹកដោះដំបូង​មាន និងបាត់ទៅវិញនៅពេលណា?

១- តើអ្វីជាទឹកដោះដំបូង (Colostrum)?

ទឹកដោះដំបូង (Colostrum) គឺ​ជា​ទឹក​ដោះ​ដំបូង​បំផុត ដែល​ផលិត​ចេញ​ពី​សុដន់​របស់​ស្ត្រី ក្នុង​អំឡុង​ពេល​ពពោះ។ ពេល​ខ្លះ​មនុស្ស​ស្រី មិន​បាន​ចាប់​អារម្មណ៍​សង្កេត​ឃើញទឹកដោះនេះទេ​ រហូត​ដល់​សម្រាល​កូន​ទើប​ឃើញ។ ការ​ពិត​ទៅទឹក​ដោះ​ដំបូង​នោះ ផលិត​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ​ ដែល​វា​សម្បូរ​ទៅ​ដោយ​អង់​ទីករ និង​ពពួក immunoglobulins ដែល​ដើរ​តួ​ជា​អ្នក​ការពារ​ទារក​​ទើប​កើតពី​បាក់​តេរី និង​វីរុស ហើយ​វា​ក៏​ទៅ​ភ្ញោច​ឲ្យ​ទារក​ជុះ​លាមក​ដំបូងដែល​​ហៅ​ថាលាមកព្រៃ( meconium) ដែរ។

២- តើទឹកដោះដំបូងមានផលប្រយោជន៍អ្វីខ្លះ?

ក្រពះ​របស់​ទារក​ទើប​កើត មាន​សភាព​ខ្សោយ និង​ងាយ​រង​គ្រោះ​ថ្នាក់​ណាស់។ ដូច​នេះ​ទឹក​ដោះ​ដំបូង គឺ​ល្អ​បំផុត​សម្រាប់​ឲ្យ​ទារក​អាច​រំលាយ​ក្នុង​ក្រពះ​បាន​ស្រួល។ ទឹក​ដោះ​ដំបូង​នេះ ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទើប​ដំណើរ​ការ ត្រៀម​ខ្លួន​ជាមួយ​ទឹក​ដោះ​ធម្មតា ដែល​នឹង​ផលិត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ទឹក​ដោះ​ដំបូង គឺ​ពោរ​ពេញ​ទៅ​ដោយ​គ្រាប់​ឈាម​ស ដែល​មាន​មុខ​ងារ​ទៅ​ប្រឆាំង​ជាមួយ​បាក់​តេរី និង​ការ​ចម្លង​រោគ​ដោយ​វីរុស។ ក្មេង​ដែល​បាន​បៅ​ទឺក​ដោះ​ដំបូង មិន​ងាយ​កើត​ជំងឺ​រលាក​សួត រលាក​ផ្លូវ​ដង្ហើម រលាក​ក្រពះ​ពោះ​វៀន ឬ​រលាក​ក្នុង​ត្រចៀក​ឡើយ។ ក្រោយកើត​បាន​មួយ​រយៈ​ក្រោយ​មក ទារក​ចាប់​ផ្ដើម​ផលិត​អង់​ទីករ​ដោយ​ខ្លួន​ឯង។ មួយ​វិញ​ទៀត​ទឹក​ដោះ​ដំបូង​ ក៏​ជួយ​កម្ចាត់​​ប៊ីលីរ៉ូប៊ីន (bilirubin) និង​ការ​ពារ​កុំ​ឲ្យ​ទារក​កើត​ជំងឺ​ខាន់​លឿង​ដែរ។

អត្ថបទពាក់ព័ន្ធ:

ទឹក​ដោះ​ដំបូង​ ជួយ​ដល់​ប្រព័ន្ធ​ក្រពះ​ពោះ​វៀន​របស់​ទារក និង​ការពារ​មិន​ឲ្យ​សារធាតុ​មិន​ល្អជ្រៀប​ចូល​ក្នុង​ខ្លួន​ទារក​តាម​រយៈ​អាហារ ដែល​ម៉ាក់​បាន​​ទទួល​ទាន។

គេ​ក៏​ជឿ​ដែរ​ថា ទឹក​ដោះ​ដំបូង​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ Alzheimer’s Disease (អ្នកជំងឺអាចភ្លេចភ្លាំងនៃដំណាក់កាលណាមួយ​ក្នុងជីវិត) និង​ការ​ចម្លង​រោគ​មួយ​ចំនួន។ ទឹក​ដោះ​ដំបូង​ក៏​ជួយ​​ពង្រឹង​រាង្គ​កាយ និង​ជួយ​ឲ្យ​សរីរាង្គ​ក្នុង​ខ្លួន​កាន់​តែ​រឹង​មាំ។ ទឹក​ដោះ​ដំបូង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ បើ​ទទួល​ទាន​នៅ​ពេល​ដង​ខ្លួន​កំពុង​មាន​សកម្មភាព​ខ្លាំង។ អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ដែរ​ថា ទឹក​ដោះ​ដំបូង​អាច​ជួយ​ការពារ​ក្មេង​ពី​ជំងឺ​ផ្ដាសាយ​បាន​ដែរ។

៣- តើម៉ាក់ៗនឹងអស់ទឹកដោះដំបូងនៅពេលណា?

ទឹក​ដោះ​ដំបូង​ នឹង​វិវត្ដ​ប្រែ​ទៅ​ជា​ទឹក​ដោះ​ធម្មតា​បន្ទាប់​ពី​រយៈ​ពេល ប៉ុន្មាន​សប្ដាហ៍​ក្រោយ​សម្រាល។ ​ក្នុង​អំឡុង​ពេល​នោះ បរិមាណ​​របស់​អង់​ទីករ​ចាប់​ផ្ដើម​ថយ​ចុះ ប៉ុន្តែ​បរិមាណ​ទឹក​ដោះ​នឹង​កើន​ឡើង។ រឿង​ដែល​ល្អ​នោះ​គឺ នៅ​ក្នុង​ទឹក​ដោះ​ធម្មតា​នៅ​តែ​មានសារធាតុ​ដើរ​តួ​ប្រឆាំង​ជាមួយ​ជំងឺ​នៅ​ឡើយ។ ដូច​នេះ​បើ​ទារក​បៅ​ទឹក​ដោះ​របស់​ម៉ាក់​ៗបាន​កាត់​តែ​ច្រើន ការ​ទទួល​បាន​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ក៏​កាន់​តែ​ខ្ពស់ដែរ។

ទោះ​បី​ជា​ក្រុម​ហ៊ុន​ផលិត​ទឹក​ដោះ​សម្រាប់​ទារក ព្យាយាម​ជំនួស​ទឹក​ដោះ​ដំបូង​ដោយ​សារធាតុ​ដទៃ​ក្ដី ប៉ុន្តែ​គេ​មិន​អាច​បង្កើត​សារធាតុ​មាន​ប្រយោជន៍​ឲ្យ​បាន​ដូច​គ្នា​ទៅ​នឹង​សារធាតុ​មាន​ក្នុង​ទឹក​ដោះ​ម្ដាយ​បាន​ឡើយ។ ដូច​នេះ​ហើយ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ម៉ាក់​ៗ​គ្រប់​រូប​​គួរ​តែ​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​បានច្រើន យ៉ាង​ហោច​ណាស់​ក៏​បាន​ប៉ុន្មាន​សប្ដាហ៍​ដំបូង​ដែរ ព្រោះ​ក្នុង​រយៈ​ពេល​នោះ ទារក​​អាច​ទទួល​បាន​សារធាតុ​ល្អ​ៗ សម្រាប់​ខ្លួន​​បាន​យ៉ាង​ច្រើន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ណៃ ទូច
កែ 13/07/2020
x