ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់?
ម៉ាក់ៗ ដែលទើបតែសម្រាលកូនរួច ឬម៉ាក់ៗដែលកំពុងបំបៅដោះកូនមួយចំនួន បារម្ភខ្លាំងរឿងខ្លាចលែងស្អាត សម្បុរមិនសដូចមុន។ មានម៉ាក់ៗខ្លះប្រើផលិតផលប៉ះពាល់ដល់ស្បែក ឬសុខភាព ដូចជា លាបឡេលាយ ញ៉ាំថ្នាំ ឬម្សៅធ្វើឲ្យស្រកគីឡូ ស្បែកឆាប់សក៏មាន។

ទាក់ទងនឹងរឿងលេបថ្នាំពពួក Gluta ជួយធ្វើឲ្យស្បែកសពីខាងក្នុងពេលកំពុងបំបៅដោះកូននេះ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានណែនាំឲ្យដឹងថា ក្នុងអំឡុងពេលពពោះ សម្រាលកូនរួច និងពេលកូននៅបៅដោះនៅឡើយនោះ ម៉ាក់ៗទាំងអស់មិនត្រូវប្រើផលិតផលថ្នាំផ្តេសផ្តាសដែលគ្មានការណែនាំឲ្យប្រើពីអ្នកជំនាញឡើយ។
ដូចគ្នានេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ ក៏បានឲ្យដឹងដែរថា ចំពោះរឿងប្រើថ្នាំ Gluta ធ្វើឲ្យស្បែកសនេះ នៅមិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយទេ ហើយក៏មិនប្រាកដដែរថា វាមានសុវត្ថិភាពចំពោះសុខភាព ដូចនេះយកល្អ បើអាចមិនគួរប្រើថ្នាំផ្តេសផ្តាសដែលគ្មានការបញ្ជាក់ច្បាស់លាស់ឡើយ។
អត្ថបទពាក់ព័ន្ធ៖
- កំពុងពពោះ ម៉ាក់ៗគួរញ៉ាំអាហារទាំងនេះ ទើបប្រព័ន្ធការពាររឹងមាំ មិនងាយឆ្លងជំងឺផ្សេងៗ
- ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ
- ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ?
- ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ
- ៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ
- ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន
- ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕