brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

បំបៅ​ដោះកូន​ជួយ​ម៉ាក់ៗ កាត់​បន្ថយ​ហានីភ័យ​ជំងឺរ៉ាំរៃមួយ​ប្រភេទនេះ​ នៅថ្ងៃខាងមុខ​

​​ស្រី​ៗ​យើង​ពេល​ពពោះ​មួយ​ចំនួន អាច​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​គេ​ហៅថា​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ។ គ្នា​យើង​ដឹង​ទេ​ថា ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​​កើត​ជំងឺ​ទឹក​នោម​ផ្អែ​ម​នៅ​ពេល​ក្រោយ​ទៀត។

បំបៅ​ដោះកូន​ជួយ​ម៉ាក់ៗ កាត់​បន្ថយ​ហានីភ័យ​ជំងឺរ៉ាំរៃមួយ​ប្រភេទនេះ​ នៅថ្ងៃខាងមុខ​

ទោះ​យ៉ាងណា ការ​សិក្សា​មួយ​បាន​រក​ឃើញ​ស្រ្តី​ដែល​មាន​ជំងឺ​ទឹក​​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ អាច​បន្ថយ​ហានីភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​ថ្ងៃ​​មុខ​បាន​ ដោយ​ការ​បំបៅ​ដោះ​កូន​។

ការសិក្សា​មួយ​ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​២០២០ បាន​សិក្សា​លើ​ស្រ្តី​មាន​ផ្ទៃពោះ​ជាង​៤ ០០០​នាក់ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ ​អ្នក​ចូល​រូម​ក្នុង​ការ​សិក្សា​នេះ មាន​៨០០​នាក់​បាន​វិវត្ត​ទៅ​ជា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ក្នុង​​រង្វង់​២៥​ឆ្នាំ​ ក្រោយ​។

ការសិក្សា​បញ្ជាក់​ថា​ស្រ្តី​ដែល​បាន​បំបៅ​ដោះ​កូន​ពី​៦ ទៅ​១២ ខែ បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ពេល​ក្រោយ​ទៀត​ចំនួន៩​ភាគរយ បើ​ធៀប​អ្នក​មិន​បំបៅ​ដោះ​កូន។ ចំណែក​ស្រ្តី​ដែល​បំបៅ​ដោះកូន​ពី​១ឆ្នាំ ទៅ​២​ឆ្នាំ កាត់​បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​១៥​ភាគរយ បើ​ធៀប​នឹង​ម៉ាក់ៗ​មិន​បំបៅ​ដោះ​កូន​។

ដោយ​ឡែក​ម៉ាក់ៗ​ដែល​បាន​បំបៅ​ដោះ​កូន​លើស​ពី​២ឆ្នាំ គឺ​បាន​កាត់​បន្ថយ​ហានីភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​ដល់​២៧ ភាគ​រយ​ទាប​ជាង​អ្នក​មិន​បំបៅ​ដោះ​កូន​។

តាម​រយៈ​ការ​សិក្សា​នេះ គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន​តាម​លទ្ធ​ភាព​​​អាច​ធ្វើ​​បាន។​​​​

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 14/10/2020