ម៉ាក់ៗ ឆុងម្សៅទឹកដោះគោឲ្យកូនត្រឹមត្រូវ សុវត្ថិភាព ធ្វើម៉េចខ្លះ?

    ម៉ាក់ៗ ឆុងម្សៅទឹកដោះគោឲ្យកូនត្រឹមត្រូវ សុវត្ថិភាព ធ្វើម៉េចខ្លះ?

    ម៉ាក់ៗ​ដែល​​ធ្លាប់​មាន​អាអូន​ទំនងជា​​ដឹង​ច្រើន​ហើយ​ពី​របៀប​រៀបចំ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​បៅ បើ​យើង​មិន​មែន​ជា​អ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះ។ យ៉ាង​ សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ទើប​មាន​ផ្ទៃ​ពោះ គួរ​ស្វែង​យល់​បន្តិច​ទៅ បើ​យើង​មាន​ចេត​នា​ចង់​ឲ្យ​កូន​បៅ​​ម្សៅ​ទឹក​ដោះ​គោ បន្ទាប់​ពី​បាន​បំ​បៅ​​ដោះ​កូន​មួយ​រយៈ​។ ខាង​ក្រោម​នេះ​ជា​ជំហ៊ាន​មួយ​ចំនួន​ដែល​យើង​គួរ​ដឹង ដើម្បី​រៀបចំ​​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​បៅ​ដោយ​សុវត្ថិភាព និង​ត្រឹម​ត្រូវ​។​

    . ពិនិត្យ​សុពលភាព​ប្រើ​ប្រាស់​

    ដំបូង​ឡើង​ម៉ាក់ៗ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ថា​ម្សៅ​ទឹក​ដោះ​គោ​ដែល​យើង​បម្រុង​​នឹង​ឲ្យ​កូន​បៅ ស្ថិត​ក្នុង​សុពល​ភាព​ប្រើ​ប្រាស់​ឬ​យ៉ាងណា។ ម៉ាក់ៗ​ត្រូវ​ចៀស​វាង​ដាច់​ខាត​យក​ម្សៅ​ទឹក​ដោះ​គោ​ហួស​កាល​កំណត់​ប្រើ​ប្រើ​ប្រាស់​ឲ្យ​អូនៗ​បៅ​។​​

    . លាង​សម្អាត​ដៃ​

    ជំហ៊ាន​បន្ទាប់​ មុន​នឹង​ចាប់​កាន់​ម្សៅ​ទឹក​ដោះគោ ឬ​កំប៉ុង​ទឹក​ដោះ​គោ​កូន ប៉ាម៉ាក់​ត្រូវ​ប្រា​ដក​ថា​បាន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ព្រម​ទាំង​បាន​សម្ងួត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​ផង​។ ចៀស​វាង​ដៃ​កខ្វក់​អាច​មាន​មេរោគ​តោង​ជាប់ ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ផ្សេង​ៗ​ពេល​បៅ​​។

    . រៀប​ចំ​កំប៉ុង​ទឹក​ដោះ​គោ

    កំប៉ុង​ទឹក​ដោះ​គោ​កូន​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច។ សម្រាប់​កំប៉ុង​ទើប​ប្រើ​ប្រាស់​លើក​ទី​មួយ ម៉ាក់​ៗ​ត្រូវ​សម្លាប់​មេរោគ​ជាមុន ដោយ​អាច​ស្ងោរ​ក្នុង​ទឹក​ដាំ​ពុះ​ប្រហែល​៥​នាទី​។ បន្ទាប់​ពី​បាន​ប្រើ​ម្ដង​ហើយ ប៉ាម៉ាក់​មិន​បាច់​ស្ងោរ​ទៀត​ទេ ដោយ​គ្រាន់​ដុស​​លាង​សម្អាត​កំប៉ុង​ទឹក​ដោះ​គោ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត រួច​ទុក​វា​ឲ្យ​ស្ងួត។ ត្រូវ​ចាំ​ថា​មិន​ត្រឹម​តែ​កំប៉ុង​ទឹក​ដោះ​គោ​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​នោះ​ទេ កន្លែង​ដែល​យើង​បម្រុង​​នឹង​ដាក់​កំប៉ុងទឹក​ដោះ​គោ​ឆុង​ឲ្យ​កូន​ ក៏​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ដូច​គ្នា​។​​​​​​​​

    ឆុងទឹកដោះគោ

    ​​. ​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តាម​កម្រិត​ណែនាំ

    ប៉ាម៉ាក់ ត្រូវ​រៀប​ចំម្សៅ​ទឹក​ដោះ​គោ​សម្រាប់​កូន​បៅ​ម្ដងៗ​ទៅ​តាម​ការ​ណែ​នាំ​នៅ​លើ​សម្បក​​កំប៉ុង។ ការ​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តិច​ពេក ឬ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​កូន​យើង​ឆ្អែត​ជ្រុល ឬ​បៅ​មិន​អស់ ឬ​ក៏​កូន​បៅ​មិន​គ្រប់​ទៅ​វិញ។ មួយ​វិញ​ទៀត ត្រូវ​ដាក់​បរិមាណ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ ទៅ​តាម​ការ​ណែ​នាំ​ដូច​គ្នា។ ការ​ដាក់​ទឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​បាត់​បង់​សារធាតុ​ចិញ្ចឹម ឬ​មាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​ទៅ​តាម​តម្រូវ​ការ​របស់​កូន​ ហើយ​បើ​ដាក់​ទឹក​តិច​ពេក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​របស់​កូន​យើង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង​ធម្មតា នាំ​ឲ្យ​កូន​យើង​​​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៅវិញ​​។

    ចំណុច​គួរ​ចងចាំ៖ ម៉ាក់ៗ​ត្រូវ​ដាក់​ទឹក​ទៅ​តាម​ការ​ណែ​នាំ​ចូល​ក្នុង​កំប៉ុងទឹក​ដោះ​គោ​ជា​មុន រួច​ចាំ​​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តាម​បរិមាណ​កំណត់​តាម​ក្រោយ​។​ ក្រោយ​ពី​ដាក់​ម្សៅ​ទឹក​ដោះ​គោ​ចូល​ក្នុង​កំប៉ុង​ហើយ យើង​ត្រូវ​ដាក់​ក្បាល​ដោះ និង​គ្រប​គម្រប​ឲ្យ​បាន​ល្អ រួច​ក្រឡុក​តិចៗ​ឲ្យ​ម្សៅ​រលាយ​សព្វ​បាន​ល្អ មុន​នឹង​ឲ្យ​កូន​បៅ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.cdc.gov/nutrition/infantandtoddlernutrition/formula-feeding/infant-formula-preparation-and-storage.html

    https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/infant-formula/art-20045791

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 24/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត