ហេតុផលម៉ាក់ប៉ាមិនគួរឲ្យកូនម៉ឹមទឹកដោះគោនៅសល់ ទោះជាថ្មីៗក៏ដោយ

    ហេតុផលម៉ាក់ប៉ាមិនគួរឲ្យកូនម៉ឹមទឹកដោះគោនៅសល់ ទោះជាថ្មីៗក៏ដោយ

    ម៉ាក់ៗ​មួយ​ចំនួន​ច្រើន​តែ​ស្តាយ កាល​ណា​ឆុង​ទឹក​ដោះ​រួច​ហើយ កូន​បៅ​មិន​អស់ មិន​ហ៊ាន​ចាក់​ចោល​ទេ ទុក​ឱ្យ​កូន​ម៉ឹម​បន្ត​ទៀត។ ទឹកដោះ​គោ​ម៉ឹម​នៅ​សល់ គួរ​ទុក​ឲ្យ​កូន​ម៉ឹម​បន្ត​ទៀត​ទេ? ហេតុ​អី?

    លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់ CDC អាមេរិក ទឹកដោះគោ​ដែល​កូន​ម៉ឹម​រួច​ហើយ មាន​ន័យថា ទឹកដោះ​គោ​ដែល​ប្រឡាក់​ជាមួយ​ទឹក​មាត់​កូន មិន​អាច​ទុក​បាន​នោះ​ទេ ព្រោះ​មាន​ការ​បង្ក​រោគ ទុក​បាន​យ៉ាង​យូរ​ត្រឹម ១ម៉ោង​ប៉ុណ្ណោះ ត្រូវ​ចាក់​ចោល ព្រោះ​នៅ​ក្នុង​ទឹក​មាត់​កូន​មាន​មេរោគ។

    លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា នៅ​ពេល​កូន​ម៉ឹម​ទឹកដោះ​គោ​ហើយ មេរោគ​នឹង​ចូល​ទៅ​ក្នុង​ទឹកដោះ​នៅ​សល់​នោះ អ៊ីចឹង​កាល​ណា​យើង​ទុក​យូរ​ម៉ោង​បន្តិច កូន​យើង​ម៉ឹម​ទឹកដោះគោ​ដែល​នៅ​សល់​នោះ អាច​បង្ក​ឱ្យ​កូន​ឈឺ​ពោះ រាករូសជាដើម។

    ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​យើង​ឆុង​ទឹក​ដោះ​គោ​ហើយ មិន​ទាន់​ឲ្យ​កូន​ម៉ឹម​ទេ យើង​អាច​ទុក​ក្នុង​ទូ​ទឹកកកបាន​រហូត​ដល់ ២៤​ម៉ោង។ បន្ទាប់​យក​ចេញ​ពី​ទូទឹកក​ហើយ កូន​បៅ​មិន​អស់ យើង​មិន​អាច​យកទឹកដោះ​គោ​នោះ​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក​វិញ​ទេ មាន​ន័យថា ទឹក​ដោះ​គោ​នោះ​ខូច​គុណភាព​ហើយ។

    ក្នុង​ករណី​ដែល​ម៉ាក់ប៉ាឆុង​ទឹក​ដោះគោ​ឲ្យ​កូន​រួច តែ​កូន​បែរ​ជា​គេង​លក់ យើង​អាច​រក្សាទុក​ទឹកដោះ​គោ​ទាំង​នោះ​ក្នុង​បរិយាកាស​ធម្មតា នៅ​កន្លែង​ស្អាត បាន​រយៈ​ពេល ២ម៉ោង

    ក្មេងបៅម្សៅទឹកដោះគោ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 21/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត