backup og meta

ឈ្លក់ទឹកដោះម្ដងៗ ទារកអាចនឹងមានបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 10, 2021

ឈ្លក់ទឹកដោះម្ដងៗ ទារកអាចនឹងមានបញ្ហាទាំងនេះ

អំឡុង​ពេលបៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹកដោះគោ ទារក​អាច​ឈ្លក់​ទឹក​ដោះ​ចេញ​មក ចូល​ច្រមុះ​ចូល​សួត ពិបាក​ដល់​អា​អូន។ ទារក​ឈ្លក់​ទឹក​ដោះ​អាច​បណ្ដាល​មក​ពី​កត្តា​ប្រឈម​ដូច​ជា ទារក​មិន​គ្រប់​ខែ ឬ​ទម្ងន់​មិន​គ្រប់ មាន​បញ្ហា​បេះ​ដូង ទារក​មាន​បញ្ហា​ឆែប​មាត់ ទារក​ដែល​ក្អែញឹកញាប់ ឬ​ការ​បំបៅ​ដោះ​កូន​មិន​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​គ្រុពេទ្យ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាលម៉ែត

តើ​ការ​ឈ្លក់​ទឹក​ដោះ ផ្ដល់​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក?

ការ​ឈ្លក់​ទឹក​ដោះ ជា​ការ​លេប​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ចូល​ទៅ​ក្នុង​សួត​ដោយ​ចៃដន្យ។ ការ​ឈ្លក់​ទឹកដោះចូលសួតនេះ ទៀត​សោត​​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក​យ៉ាង​ខ្លាំង ដែល​ម៉ាក់​ៗ​គួរ​ដឹង និង​ប្រយ័ត្ន​ដូចជា៖

– អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ផ្លូវ​ដង្ហើម ឬ​រលាក​សាច់​សួត​ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ រហូត​អាច​បាត់បង់​ជីវិត​ក៏​មាន

– ទារក​អាច​មាន​បញ្ហា​កង្វះ​ជាតិទឹក ឬ​អាហារូបត្ថម្ភ

– ទារក​អាច​នឹង​មិន​សូវ​ឡើង​ទម្ងន់។

សញ្ញា​នៃ​ការ​ឈ្លក់​ទឹក​ដោះ​ដែល​បញ្ជាក់​ថា​អា​អូន​ឈ្លក់​ទឹក​ដោះ​ម៉ាក់​ៗ​គ្រប់​រូប​គួរ​តាម​ដាន​មើល​រួមមាន អា​អូន​លែង​ចង់​បៅ ឬ​ងាក​ចេញ ប្ដូរ​ពណ៌​សម្បុរ​ពី​ក្រហម​ទៅ​ជា​ស្វាយ ឬ​ខ្មៅ ពិបាក​ដក​ដង្ហើម ដង្ហក់ ឬ​ឈប់​ដក​ដង្ហើម ក្អក​ពេក​កំពុង​បៅ ឬ​ក្រោយ​បៅ ឬ​រលាក​សួត​រ៉ាំរ៉ៃ ឬ​ញឹកញាប់។

តិចនិក​ការពារ​កូន​កុំ​ឲ្យ​ឈ្លក់​ទឹក​ដោះ

ការ​ឈ្លក់​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ភាគ​ច្រើន​ដោយ​ការ​បំបៅ​ទឹក​ដោះ​គោ។ ដើម្បី​ការពារ​អា​អូន​កុំ​ឲ្យ​ឈ្លក់​បាន ម៉ាក់​ៗ​អាច​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ខាង​ក្រោម​នេះ​បាន​ដូច​ជា៖

  • ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​ឲ្យ​ស៊ប់​នឹង​ក្បាល​ដោះ
  • រៀប​ចំ​ស្ថានភាព​ទារក​ឲ្យ​បាន​ត្រឹម​ត្រូវ​ដោយ លើក​ទារក​បញ្ឆិត​ឲ្យ​បាន​ប្រហែល ៣០​ដឺក្រេ​ពី​ផ្ទៃ​រាប​រាល់​ពេល​បៅ
  • ក្រោយ​ពេល​បំបៅ​លើក​ទារក​ផ្អោប​លើ​ខ្លួន និង​ស្មា ដោយ​អង្អែល​ខ្នង​តិចៗ​ឲ្យ​បាន​យ៉ាង​តិច​៣០-៦០​នាទី មុន​នឹង​ដាក់​ឲ្យ​ទារក​គេង​លើ​ផ្ទៃ​រាប​ស្មើ​វិញ
  • ប្រសិន​បើ​ទារក​ក្អែ​ញឹក​ញាប់ ម៉ាក់​ៗ​ត្រូវ​បំបៅ​អា​អូន​តិចៗ តែ​ច្រើន​ដង។
  • ឈ្លក់ទឹកដោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម