backup og meta

ម៉ាក់ៗថ្មីថ្មោង! នេះជាបច្ចេកទេសបំបៅកូនត្រឹមត្រូវ មិនឲ្យឈ្លក់ និងក្អែចេញមកវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

    ម៉ាក់ៗថ្មីថ្មោង! នេះជាបច្ចេកទេសបំបៅកូនត្រឹមត្រូវ មិនឲ្យឈ្លក់ និងក្អែចេញមកវិញ

    ម៉ាក់ៗ​ទើប​មាន​កូន​ដំបូង​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់​ហើយ ហេតុ​អី​កូន​បៅ​រួច​ចេះ​តែ​ក្អែ​មក​វិញ? ឯ​ខ្លះ​ទៀត​កូន​ឈ្លក់​ទឹក​ដោះ​ពេល​កំពុង​បៅ តើ​បញ្ហា​ទាំង​នេះ​មក​ពី​មូលហេតុ​អី?

    មិន​ថា កូន​តូច​បៅ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ​នោះ​ទេ បើ​បៅ​ទៅ​ឧស្សាហ៍​ឈ្លក់ និង​ក្អែ​ចេញ​មក​វិញ បញ្ហា​ចម្បង គឺ​មក​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​កូន​មិន​បាន​ត្រឹម​ត្រូវ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ទារក​ដែល​ម៉ឹម​ហើយ ក្អែ​ចេញ​មក​វិញ​ញឹក​ញាប់ ក្នុង​បរិមាណ​ច្រើនៗ​នោះ អាច​មិន​មែន​មក​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​កូន​មួយ​មុខ​នោះ​ទេ គឺ​កូន​មាន​បញ្ហា​ក្រពះ​តូច​ត្បៀត បែប​នេះ​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។

    បច្ចេកទេស​បំបៅ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ៖

    – ពេល​បំបៅ ក្បាល​កូន​ត្រូវ​តែ​ខ្ពស់​ជាង​ដង​ខ្លួន​បន្តិច

    – កុំ​ឲ្យ​កូន​ដេក​បៅ ឬ​យោល​អង្រឹង​បណ្តើរ​ឲ្យ​កូន​បៅ​បណ្តើរ

    – កុំ​ចាំ​ដល់​ដល់​ពេល​ទឹកដោះ​ចេញ​ខ្លាំង ចាំ​បំបៅ​ដោះ​កូន

    – បើ​កូន​ម៉ឹម​ទឹក​ដោះ​គោ ត្រូវ​មើល​ក្បាល​ដប ក្រែង​កូន​ខាំ​ធ្លាយ បៅ​ទៅ​ហូរ​ខ្លាំង

    – ពេល​បំបៅ​ដោះ កុំ​ស្លៀកពាក់​ឲ្យ​កូន​​រឹប​តឹង​ពេក

    – កុំ​ឲ្យ​កូន​បៅ​ឆ្អែត​ខ្លាំង​ពេក

    បន្ទាប់​ពី​បំបៅ​រួច កុំ​អាល​ឲ្យ​កូន​គេង​ភ្លាម ត្រូវ​បី​កូន​ដាក់​លើ​ស្មា រួច​អង្អែល​ខ្នង​តិចៗ ដើម្បី​ឲ្យ​ទឹកដោះ​ធ្លាក់​ចុះ មិន​ក្អែ​ចេញ​មក​ក្រៅ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម