home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម្សៅទឹកដោះពពែ អាចជួយសម្រួលបញ្ហា ៣យ៉ាង ឧស្សាហ៍កើតលើកូនតូច

ម្សៅទឹកដោះពពែ អាចជួយសម្រួលបញ្ហា ៣យ៉ាង ឧស្សាហ៍កើតលើកូនតូច

ក្នុង​ការ​ចិញ្ចឹម​កូន បំណង​ប្រាថ្នា​ចម្បង​របស់​ម៉ាក់​ប៉ា​នោះ​គឺ​ធ្វើ​ម៉េច​កុំ​ឲ្យ​កូន​​ឈឺញឹក មិន​ថា​ជំងឺ​នោះ​តូច ឬ​ធំ​ក្ដី។ ផ្ទុយ​ទៅ​វិញ ក្មេង​ៗ​មួយ​ចំនួន (ភាគ​ច្រើន​ក្មេង​បៅ​ទឹក​ដោះ​សត្វ) ងាយ​នឹង​ប្រឈម​កើត​បញ្ហា​សុខភាព​ដូចជា ទល់​លាមក រាករូស ឬ​ងាយ​បណ្ដាល​ឲ្យ​បាក់តេរី​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​ខ្លួន​បង្ក​ជា​ជំងឺ។ ក្រៅ​ពី​ម្សៅ​ទឹក​ដោះ​គោ ម្សៅ​ទឹក​ដោះ​ពពែ ក៏​ជា​ជម្រើស​មួយ​ទៀត​សម្រាប់​ឲ្យ​កូន​បៅ​បន្ទាប់​ពី​ផ្ដាច់​ដោះ។ ទឹក​ដោះ​ពពែ​ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ធំៗ​បី​ខាង​ក្រោម​។​

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ

១. ប្រព័ន្ធរំលាយអាហារខ្សោយ

សារធាតុ​ផ្សំ​មាន​ក្នុង​ម្សៅ​ទឹក​ដោះ​ពពែ ទាំង​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់ សុទ្ធ​តែ​ងាយ​រំលាយ និង​មាន​លក្ខណៈ​តូចៗ​ល្អិត​តាម​​ធម្មជាតិ ជា​ហេតុ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ការ​បំបែក។ មិន​តែ​ប៉ុណ្ណោះ ម្សៅ​ទឹក​ដោះ​ពពែ​មាន​ផ្ទុក​នូវ​សារធាតុ gut-supportive prebiotic oligosaccharides ៦ដង​លើស​ទឹក​ដោះ​គោ ដែល​ជា​សារធាតុ​មួយ​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ល្អ​ៗ​មាន​ក្នុង​ក្រពះ​ពោះវៀន ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កូន។

កូនទល់លាមក

២. ប្រព័ន្ធការពាររាងកាយមិនរឹងមាំ

ក្រៅ​ពី​របបអាហារ ការ​​ផ្ដល់​ម្សៅ​ទឹក​ដោះ​ពពែ​ឲ្យ​កូន​បៅ ម៉ាក់​ប៉ា​អាច​មិន​សូវ​​ល្វីង​មុខ​នឹង​កូន​ងាក​ឈឺ​ៗ​ឡើយ ព្រោះ​ម្សៅ​ទឹក​ដោះ​ពពែ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មាន​ទាំង​វីតាមីន ​ពិសេស​មាន​ជាតិ​រ៉ែ​ខ្ពស់ ជួយ​ទ្រ​ទ្រង់​សុខភាព​រាងកាយ​កូន​ឲ្យ​បាន​រឹង​មាំ ដោយ​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​កូនៗ ការពារ​សុខភាព​ ចៀសវាង​ពី​ជំងឺ​តូច​ធំ​ទាំង​ឡាយ។

៣. យឺតយ៉ាវក្នុងការលូតលាស់ និងអភិវឌ្ឍន៍

ដូច​ដែល​បាន​រៀប​រាប់​តាំង​ពី​ខាង​លើ​រួច​មក ម្សៅ​ទឹក​ដោះ​ពពែ​ពោរពេញ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ​ងាយ​រំលាយ មិន​សូវ​បង្ក​បញ្ហា​អាលែកហ្ស៊ី ឬធ្វើ​ឲ្យ​កូន​ហើម​ពោះ ពិសេស​គឺ​ងាយ​បំបែក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​កូន​ក្មេង។ ម៉្យាង​វិញ​ទៀត ដោយសារ​ម្សៅ​ទឹក​ដោះ​ពពែ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន ជាហេតុ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​បំពេញ​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ មិន​ងាយ​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ដែល​ជា​ឧបសគ្គ​ធំ​មួយ​រារាំង​ដល់​ការ​លូតលាស់​រាងកាយ និង​ខួរ​ក្បាល​របស់​ក្មេង។

យ៉ាងណា ម៉ាក់ៗ​ត្រូវ​ចាំ​ថា​ទឹក​ដោះ​គោ ឬទឹក​ដោះ​ពពែ​មិន​មែន​ជា​អាហារ​តែ​មួយ​មុខ​គត់​សម្រាប់​កូន​មាន​វ័យ​លើ​ស​ពី​ ៦​ខែ នោះទេ។ ដើម្បី​ឲ្យ​កូន​មាន​រាងកាយ​មាំមួន និង​ខួរក្បាល​លូត​លាស់​ល្អ ប៉ាម៉ាក់​គួរ​មាន​របបអាហារ​កូន​សម្ពូរ​ដោយ​បន្លែ ផ្លែឈើ ត្រីសាច់ បន្ថែម​ពី​ការ​បៅ​ទឹកដោះគោ ឬទឹក​ដោះ​ពពែ​។​​​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Goat milk is less immunogenic than cow milk in a murine model of atopy, https://pubmed.ncbi.nlm.nih.gov/15448424/

Comparative Nutrient Profiling of Retail Goat and Cow Milk, https://www.ncbi.nlm.nih.gov/pmc/articles/PMC6835441/

Goat Milk Vs. Cow Milk: Is One Actually Healthier Than the Other? https://www.purewow.com/food/goat-milk-vs-cow-milk

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 4 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត