ស្ថានភាពធ្ងន់ ឬស្រាលនៃប្រតិកម្មអាលែកហ្ស៊ីអាចមានសភាពផ្សេងៗគ្នាពីក្មេងម្នាក់ទៅម្នាក់ទៀត។ មួយវិញទៀត ពេលខ្លះកូនយើងបៅម្សៅទឹកដោះគោដំបូងៗមិនសូវមានប្រតិកម្មទេ តែក្រោយៗមកទៀតក៏មានប្រតិកម្មកាន់តែខ្លាំង ក៏មានដែរ។ ការណ៍នេះមានន័យថាថ្វីបើដំណាក់កាលដំបូងៗមានប្រតិកម្មកម្រិតស្រាល តែនៅពេលបន្ទាប់អាចនឹងប្រតិកម្មធ្ងន់ធ្ងរក៏មាន។

ចំណាំ៖
ក្មេងខ្លះអាចមានបញ្ហាមិនស៊ាំនឹងទឹកដោះគោ ដែលអាចញ៉ាំហើយប្រែជារាក ឈាមក្នុងលាមក មិនព្រមញ៉ាំ ឬធ្វើឲ្យមានបញ្ហាក្នុងពោះ ឬចុកពោះ ដែលរោគសញ្ញានេះអាចកើតមានច្រើនម៉ោងក្រោយញ៉ាំ ឬក្រោយញ៉ាំបានច្រើនដង។
ក្មេងខ្លះអាចមានបញ្ហាមិនស៊ាំជាមួយជាតិឡាក់តូសក្នុងទឹកដោះគោ។ បញ្ហានេះធ្វើឲ្យរាងកាយកូនជួបបញ្ហាពិបាករំលាយទឹកដោះគោ។
បើសិនជាប៉ាម៉ាក់មិនច្បាស់ថា កូនមានប្រតិកម្មអាលែកហ្ស៊ី ជាមួយទឹកដោះគោ ឬមានបញ្ហានឹងជាតិឡាក់តូសក្នុងម្សៅទឹកដោះគោ គួរជួបពិភាក្សាជាមួយគ្រូពេទ្យ។
២. បើកូនមិនអាចបៅម្សៅទឹកដោះគោបាន គួរធ្វើម៉េច?
បើម៉ាក់ៗបំបៅកូនដោយទឹកដោះ ហើយឃើញថាកូនមានប្រតិកម្មអាលែកហ្ស៊ី ពេលម៉ាក់ៗញ៉ាំទឹកដោះគោ ឬអាហារធ្វើពីទឹកដោះគោ ម៉ាក់ៗគួរពិភាក្សាជាមួយគ្រូពេទ្យ
ដូចគ្នាដែរ បើម៉ាក់ៗបំបៅកូនដោយម្សៅទឹកដោះគោ ហើយឃើញកូនមានប្រតិកម្មអាលែកហ្ស៊ី ម៉ាក់ៗគួរពិភាក្សាជាមួយគ្រូពេទ្យ ហើយគ្រូពេទ្យអាចនឹងណែនាំម៉ាក់ៗឲ្យប្ដូរប្រភេទម្សៅទឹកដោះសត្វដែលកំពុងប្រើទៅប្រភេទផ្សេង។
ការសិក្សាមួយចំនួនបានលើកឡើងថា ទឹកដោះពពែក្រៅពីសម្បូរសារធាតុចិញ្ចឹមច្រើន នៅមានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖
- មានប្រូតេអ៊ីនងាយរំលាយ
- មិនសូវបង្កបញ្ហាប្រតិកម្មអាលែកហ្ស៊ីដូចទឹកដោះគោ
- មានប្រយោជន៍ដល់សុខភាពបេះដូង។
ដូចនេះ ម៉ាក់ៗ ក៏អាចពិភាក្សាជាមួយគ្រូពេទ្យ បើកូនអាលែកហ្ស៊ីនឹងម្សៅទឹកដោះគោ អាចងាកមកប្រើម្សៅទឹកដោះពពែ វិញឬយ៉ាងណា។