backup og meta

ចែកទឹកដោះគ្នា ឲ្យ​កូន​បៅ​ជារឿងល្អទេ?

ចែកទឹកដោះគ្នា ឲ្យ​កូន​បៅ​ជារឿងល្អទេ?

ការ ចែក រំលែក ទឹកដោះ បើទោះ បីជា ស្តាប់ ទៅ មិន សូវ ទំនង ចំពោះ គ្នាយើង មួយ ចំនួន ប៉ុន្តែវាជា អ្វី ដែល ស្រីៗ ជា ច្រើន ជុំវិញ ពិភពលោក និយម ធ្វើ។ ការ ចែក រំលែក ទឹកដោះ នាំ មក នូវ អត្ថ ប្រយោជន៍ ឬ បង្កហានិភ័យ អាស្រ័យលើ បុគ្គល និង វិធី ចែក រំលែក ហើយ មជ្ឈមណ្ឌល ផ្តល់ ទឹកដោះ មាន ជាង ១០០ ឆ្នាំ មក ហើយ ដែរ។

មូលហេតុ ចំបង ក្នុង ការ ចែក រំលែក ទឹកដោះ ដើម្បីជួយ សង្គ្រោះ អូនៗ ដែល ត្រូវ ការ ប្រពន្ធ័ ភាពស៊ាំ ជា ចាំ បាច់ នៅពេល ទឹកដោះ ម៉ាក់ៗ ពុំមាន លទ្ធភាព ផ្តល់ ឲ្យ គ្រប់គ្រាន់ ព្រោះ សារធាតុ នៅក្នុង ទឹកដោះ អាច សង្គ្រោះ ជីវិត អូនៗ បាន ជាច្រើន នាក់ ។ ទឹកដោះ បើក ពី មជ្ឈមណ្ឌល ផ្តល់ ទឹកដោះ ត្រូវ បាន គេ អះអាង ថា មាន សុវត្ថិភាព ហើយ ទទួល បាន ការ កោត សរសើរ ពី អ្នក ជំនាញ ដោយសារ តែ ស្រីៗ គ្នា យើង អាច បរិច្ចាគ ទឹកដោះ បាន លុះត្រា តែ មាន សុខភាពល្អ មិនជក់បារី មិនផឹកស្រា និង បាន ឆ្លងកាត់ ការ ត្រួត ពិនិត្យ សុខភាព យ៉ាង តឹងរ៉ឹង ច្បាស់ថា មិនមាន ជំងឺ អ្វី ទាំងអស់។

១- វិធីក្នុងការចែករំលែកទឹកដោះ៖ ម៉ាក់ៗមួយចំនួន បាន ប្រើវិធី ប្តូរ អ្នក បំបៅដោះ តាមរយៈ ចែក វេនគ្នា ជាមួយ ម៉ាក់ៗ ដទៃ ដើម្បី បំបៅ ដោះ បេប៊ី គ្នា យើង ខ្លះ សប្បាយ ក្នុង ការ ធ្វើបែប នេះ ព្រោះ វា អាច បង្កើត ភាព ស្និទ្ធស្នាល ទៅវិញ ទៅ មក ខណៈម៉ាក់ៗ មួយចំនួន ថែម ទាំង ជួល ម៉ែដោះ ឲ្យ មក បំបៅ ដោះ បេប៊ី ថែម ទៀត ផង។ ការ ស្ទង់មតិ មួយ នៅ គេហទំព័រ momconnection បាន បង្ហាញ ថាម៉ាក់ៗ ៤០% មាន ប្រតិកម្ម វិជ្ជមាន ឬ ធម្មតា នៅ ពេលសួរ ពី ការ ចែក រំលែក ទឹកដោះ។

យ៉ាងណា សហគមន៍ វេជ្ជសាស្រ្ត ពុំ យល់ស្រប ទាំងស្រុង ចំពោះ គំនិត នេះទេ ដោយ ព្រមាន ចំពោះបញ្ហា ដែល អាច កើត ឡើង ថែម ទៀត ផង ដោយ លើក ទឹកចិត្ត ដល់ ការ បំបៅកូន ដោយ ទឹកដោះ ប៉ុន្តែប្រសិន ម៉ាក់ៗ មិនអាច បំបៅកូន បាន គួរ តែ ទៅ រក ទឹកដោះ ពី មជ្ឈមណ្ឌល ផ្តល់ ទឹកដោះ មជ្ឈមណ្ឌល ផ្តល់ ទឹកដោះ ឬ ប្រើ ទឹកដោះគោ កំប៉ុង ជំនួស វិញ ។ ការ យក ទឹកដោះ ពី កន្លែង ផ្តេសផ្តាស គ្មាន គុណភាព ត្រឹមត្រូវ អាច ឆ្លង មេរោគ អេដស៍ ទៅ កូន បាន ដោយហេតុថា ការ បំបៅ ដោះកូន និងបញ្ចូល ឈាម មាន លក្ខណៈ ដូចគ្នា។ ហេតុនេះ គ្នា យើងគួរ តែ ប្រយ័ត្ន មុន ឲ្យ ទឹកដោះ ទៅ កូន។

២- មូលហេតុចែករំលែកទឹកដោះ៖ ហេតុអ្វីគ្នា យើង នៅ តែបន្ត ឲ្យ ទឹកដោះ គ្មាន សុវត្ថិភាព ទៅអូនៗ ? ពីព្រោះ គ្នា យើងខ្លះ គិតថា ទឹកដោះ ម្តាយ ល្អ ហើយ ហេតុផល មួយ ទៀត គឺដោយសារ តែ ការ បើក ទឹកដោះ ពី មជ្ឈមណ្ឌល ផ្តល់ ទឹកដោះ បាន លុះត្រា តែ មាន វេជ្ជបញ្ជា ពី គ្រូពេទ្យ ថាអូនៗ ពិតជា ត្រូវ ការ ទឹកដោះ ពិត មែន ឬ ក៏គ្នា យើង មាន ទឹកដោះ តិចតួច មិន គ្រប់គ្រាន់ សម្រាប់ អូនៗ ឬ គ្រួសារ យក កូនគេ ទៅ ចិញ្ចឹម ទើប មានសិទ្ធិ បើក ទឹកដោះ បាន ។ លើស ពី នេះ ទៀត ទឹកដោះ នៅ មជ្ឈមណ្ឌល ផ្តល់ ទឹកដោះ មាន តម្លៃ ថ្លៃ ខ្លាំង គឺ ទឹកដោះ ចំណុះ ៣០ មិល្លីលីត្រ មាន តម្លៃ ២២ដុល្លារ

ក្នុងករណី មាន សំណួរ ឬ មន្ទិល សង្ស័យ ជុំវិញ សុខភាព អ្នក ជម្រើស ល្អ បំផុត សូម ពិគ្រោះ និង ប្រឹក្សា យោបល់ ផ្ទាល់ ជាមួយ ពេទ្យ ជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិន ធ្វើ រោគវិនិច្ឆ័យ ឬ ការ ព្យាបាល ជូន ទេ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Breastfeeding Controversy: Milk Sharing. http://www.parenting.com/article/breastfeeding-controversy-milk-sharing. Accessed May 23, 2017.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

កង្វះសារធាតុចិញ្ចឹមពីអាហារទាំង៥ប្រភេទ អាចធ្វើឱ្យក្មេងអភិវឌ្ឍខួរក្បាលយឺតយ៉ាវ

ជំងឺទាំងនេះ ឧស្សាហ៍កើតលើកុមារតូចៗក្នុងរដូវរងា ប៉ាម៉ាក់គួរបង្ការបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម