អាយុបាន៣សប្តាហ៍ ភ្នែករបស់បេប៊ីអាចមើលបានឆ្ងាយជាងមុន ចម្ងាយពី ២០-៣៥សង់ទីម៉ែត្រ ពោលក្នុងចម្ងាយពីភ្នែកអូនតូចមើលមកម៉ាក់ពេលបំបៅដោះ។ អាយុប៉ុណ្ណេះបេប៊ីផ្តោតមើលមុខមនុស្សជាងមើលវត្ថុផ្សេងៗ ដូចនេះម៉ាក់ៗគួរព្យាយាមមើលមុខអាអូនពេលបំបៅដោះ ដើម្បីជួយលើការផ្តោតអារម្មណ៍របស់អូនតូច។ ក្នុងសប្តាហ៍ទី៣នេះអូនតូចនឹងចាប់ផ្តើមធ្វើចលនាដៃជើងកាន់តែច្រើន។

១- បង្រៀនកូនពីអីខ្លះ?
មិនមានអ្វីសាំញ៉ាំច្រើនពេកទេ ពេលអាអូនអាយុបាន៣សប្តាហ៍ម៉ាក់ប៉ាអាចនិយាយឆ្លើយឆ្លងជាមួយ បេប៊ីដោយប្រើសំឡេង ឬប៉ះផ្ទាល់ក៏បាន ព្រោះពេលខ្លះអាអូនអាចចំណាំសំឡេងរបស់យើងជាងគេក្នុងចំណោមសំឡេងមនុស្សជាច្រើន។
អាអូនចូលចិត្តឲ្យម៉ាក់ប៉ាលើកព ថើប បីថ្នាក់ថ្នម ហើយជួលកាលបេប៊ីអាចបញ្ចេញសំឡេង “អា’ នៅពេលបានឃើញមុខ ឬឮសំឡេងយើងក៏មាន។

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
យើងមិនចាំបាច់យកបេប៊ីទៅជួបគ្រូពេទ្យនោះទេ បើសុខភាពអាអូនកំពុងវិវត្តធម្មតា។ ទោះជាយ៉ាងណាម៉ាក់ប៉ាគួរសង្កេតមើលសញ្ញានៃបញ្ហាមួយចំនួនខាងក្រោមនេះ៖
– មើលបរិមាណទឹកនោម
– មើលបញ្ហាឈាមកក។
៣- ត្រូវដឹងពីអីខ្លះ?
ម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញានៃការស្លាប់ភ្លាមៗរបស់បេប៊ី (SIDS) និងរបៀបការពារខ្លះៗ។ ការស្លាប់ភ្លាមៗរបស់បេប៊ី សំដៅលើការស្លាប់អំឡុងគេងលក់ ដែលបេប៊ីមានអាយុក្រោម ១ ឆ្នាំហាក់ងាយប្រឈមនឹងស្ថានភាពនេះជាងគេ។ មិនមានមូលហេតុពិតប្រាកដអំពីជំងឺនេះទេ ប៉ុន្តែយើងអាចការពារអូនតូចបានតាមវិធីខាងក្រោមនេះ៖
– សម្អាតកន្លែងគេងបេប៊ីទៀងទាត់
– បោកគក់ខ្នើយកម្រាលឲ្យស្អាត
– កុំជក់បារីនៅក្បែរបេប៊ី។

៤- អ្វីខ្លះត្រូវបារម្ភ?
២-៣ សប្តាហ៍ដំបូងបេប៊ីយំច្រើនបន្តិច ធ្វើឲ្យម៉ាក់ប៉ាបារម្ភច្រើន។ មិនមានអ្វីចម្លែកនោះទេ អាអូនយំបែបនេះគឺជាវិធីប្រាស្រ័យទាក់ទងមកកាន់ម៉ាក់ប៉ាទៅវិញទេ។ បើអូនតូចយំខ្លាំងមិនឈប់ ត្រូវប្រញាប់រកមូលហេតុឲ្យឃើញ តើមកពីអ្វី?
បេប៊ីយំ ១ ថ្ងៃ លើស ៣ ម៉ោងក្នុងរយៈពេលប្រហែល ៣ សប្តាហ៍នោះ ប្រហែលមកពីឈឺពោះ (Colic)។ អូនតូចទាំងអស់មិនឈឺពោះជាប់បែបនេះរហូតទេ មានប្រហែលជា ៦០% លែងមានបញ្ហានេះបន្ទាប់ពី ៣ខែក្រោយ ហើយប្រហែល ៩០% លែងឈឺចាប់នៅខែទី ៤។
ទោះបីជាបែបនេះក្តីម៉ាក់ប៉ាទាំងអស់គួរតែប្រញាប់ទៅជួបគ្រូពេទ្យ បើរកឃើញបញ្ហាមិនប្រក្រតីណាមួយកើនលើអាអូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
American Academy Of Pediatrics. American Academy of Pediatrics Caring for Your Baby and Young Child, Birth to Age 5 6th Edition. New York: Bantam, 2014. Print version. page 157-200. Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 99-133.
កំណែប្រែបច្ចុប្បន្ន
27/11/2019
អត្ថបទដោយ ណៃ ទូច
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ