home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាយុ ២៥ សប្តាហ៍៖ កូនរពឹសអ៊ីចឹង ធ្វើម៉េចល្អ?

ការលូតលាស់ និងអាកប្បកិរិយា|សុខភាព និងសុវត្ថិភាព|ការព្រួយបារម្ភ
អាយុ ២៥ សប្តាហ៍៖ កូនរពឹសអ៊ីចឹង ធ្វើម៉េចល្អ?

ការលូតលាស់ និងអាកប្បកិរិយា

ពេលវេលា​ដើរ​លឿន​មែន ទើប​តែ​កើត​ថ្ងៃ​មុន​សោះ ពេល​នេះ​អាអូន​អាយុ​បាន ៦ ខែបាត់ ហើយ​ចេះ​នោះ​ចេះ។ ឈាន​ចូល​ដល់​វ័យ​នេះ​កូន​យើង​ចេះ​បញ្ចេញ​កាយវិការ និង​សំឡេង​បាន​ខ្លះៗ តែ​រពឹស​បន្តិច​ហើយ។

នៅ​សប្តាហ៍​ដំបូង នៃ​​​ខែ​ទី ៦ នេះ​ កូន​យើង​អាច​៖

– ទប់​ក្បាល​ខ្លួន​ឯង​បាន​នឹង នៅ​ពេល​អង្គុយ​

– និយាយ​បាន​ពាក្យ ១ ម៉ាត់ៗ។

១- បង្រៀនកូនពីអី?

នៅ​វ័យ​នេះ​អាអូន​នឹង​រពឹស​ជាង​មុន​ ដូចនេះ​ម៉ាក់ប៉ា​គួររើស​​ខោអាវ​ណា​ដែល​ទន់ៗ​ដើម្បី​កុំ​ឲ្យ​កកិត​ស្បែកកូន ឬរើស​យក​សម្លៀក​បំពាក់​ណា​ដែល​ងាយ​ស្រួល​ដក​ដង្ហើម ស្រួល​ធ្វើ​កាយ​វិការ។ នៅ​វ័យ​នេះ​អាអូន​ដឹង​ថា​អ្វី​ដែល​ពួក​គេ​ធ្វើនឹងឲ្យយើង​ចាប់​អារម្មណ៍ ​ទោះបី​រឿង​ទាំង​នេះ​យើង​ពេញ​ចិត្ត ឬមិន​ពេញចិត្ត​ក៏​ដោយ។ យ៉ាងណា​ក៏​ដោយ​ម៉ាក់ប៉ា​គួរ​តែ​សរសើរ ឬ​ប្រាប់​​កូន​ពេល​ធ្វើ​អាកប្បកិរិយា​ល្អ ពីព្រោះ​នេះ​ជា​វិធី​បង្រៀន​កូន​​អំពី​កាយវិការ​ដែល​មិន​សម​រម្យ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​នឹង​​ពិនិត្យ​រាងកាយ​​ទារក​​ទាំងអស់ ដោយ​ប្រើ​តិចនិក​ផ្សេងៗ​សម្រាប់​​ផ្តល់​នូវ​រោគវិច្ឆ័យ។ គ្រូ​ពេទ្យ​អាចសាកសួរ និង​ពិនិត្យ​បញ្ហា​ដូច​ខាង​ក្រោម​៖​

– សួរ​ពី​របៀប​រស់នៅ​របស់​យើង និង​កូន ជុំវិញ​ការ​ញ៉ាំ ការ​គេង ការ​លូត​លាស់​របស់​កូន និងការថែ​ទាំ​​។

– វាស់​ទម្ងន់ កម្ពស់ និង​ទំហំ​ក្បាល​របស់​ទារក ​ពិនិត្យ​ការ​លូត​លាស់​របស់​កូន។

៣- ត្រូវដឹងពីអីខ្លះ?

ចំ​ណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​យើង​គួរ​​យល់​ដឹង៖

ជំងឺ​ហឺត៖ ជា​ជំងឺ​មួយ​ដែល​ធ្ងន់​ធ្ងរ ច្រើន​កើត​លើ​កុមារ។ ​ជំងឺ​នេះមាន​ការ​រលាក និង​ត្បៀត​ផ្លូវ​ដង្ហើម​​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម ​មាន​ឮ​សំឡេង។ កត្តា​ដែល​ធ្វើឲ្យ​មាន​ជំងឺ​នេះ​មាន លម្អង​ផ្កា ប៉ារ៉ាស៊ីត ដែល​មាន​នៅ​លើ​សត្វ និង​មេរោគ​​បង្ក​ជំងឺ​ចំនួន​ទៀត​ ដែល​ផ្តល់​ផល​អាក្រក់​ដល់​ផ្លូវ​ដង្ហើម រួម​មាន​បារី និង​ចំហាយ​ទឹក។

ការ​បង្ក​រោគ​នៅ​ផ្លូវ​ដង្ហើម អាច​បណ្តាល​មក​ពី​វីរុស កង្វះ​ការ​ហាត់​ប្រាណ និង​ការ​ស្រូប​ខ្យល់​ត្រ​ជាក់។ ទារក​ជាច្រើន​ដែល​មាន​ជំងឺ​ហឺត​​អាច​​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ បើ​ទោះ​បី​ជា​ជំងឺ​នេះ​ជា​ជំងឺ​ដែល​​ធ្ងន់​ធ្ងរ និង​មាន​រយៈពេល​យូរ​ក៏​ដោយ។ ជា​ទូ​ទៅ​ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​នេះ​តែង​ថយ​ចុះ​​នៅ​ពេល​កុមារ​មាន​អាយុ​ច្រើន​ទៅៗ ហើយ​ផ្លូវ​ដង្ហើម​បើក​ធំ​ជាង​មុន។

រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​កូន​យើង​មាន​ជំងឺ​ហឺ​ត​ រួម​មាន ក្អក​នៅ​ពេល​យប់​ជាប់ៗ​គ្នា ដកដង្ហើម​មាន​ឮ​សំឡេង​ដូច​ហួច ហត់ ស្លេកៗ មាន​ប្រតិកម្ម ឬ​អាអាលែកហ្ស៊ីជា​មួយ​សមាស​ធាតុ​ណាមួយ ឬ​សមាជិក​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ។ ​ បើ់​កូន​មាន​រោគ​សញ្ញា​ដូច​ខាង​លើ យើង​គួរ​នាំ​ទៅ​ជួប​គ្រូពេទ្យ។ ជាទូ​ទៅ​ក្មេង​ដែល​មាន​ផ្តាសាយ​ធម្មតា​ក៏​អាច​ដក​ដង្ហើម​មាន​ឮសូរ​សំឡេង​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជំងឺ​ហឺត គឺ​កូន​ក្អក​ពេល​យប់​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា។

​កូន​​​​មាន​ជំងឺ​ហឺត គ្រូ​ពេទ្យ​នឹង​បង្ហាញ​​​របៀប​ថែ​ទាំ​ជំងឺ ​របស់​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ឬ​ផ្សែង​បារី។ យើង​គួរ​តែ​ប្រើ​ឧបករណ៍​បាញ់​ឲ្យ​បន្ទប់​ត្រជាក់ កល់​ក្បាល និង​​កូន​ឲ្យ​បាន ៣០ ដឺក្រេ។ ការ​ព្យាបាល​ដោយ​ថ្នាំ​រួម​មាន ថ្នាំ​សម្រាប់​ពង្រីក​ទង​សួត​​ដោយ​ការ​ស្រូប​ចូល (Inhaled Bronchodilator Medications) និង​ថ្នាំ​ប្រឆាំង​ការ​រលាក (Anti-Inflammatory Medications)។ ​បើ​មាន​ការ​បង្ក​រោគ​ណាមួយ​ដទៃ​ទៀត យើង​ក៏​អាច​ប្រើថ្នាំ​អង់ទីប៊ីយូ​ទិច។

ការ​​ស្លាប់​ភ្លាមៗ​ពេល​កូន​នៅ​តែ​ឯង​យប់៖ អ្នក​ជំនាញ​ជាច្រើន​​យល់​ស្រប​ថា ទារក​ដែល​អាច​ផ្លាស់ប្តូរ​របៀប​គេង​បាន​យ៉ាង​ងាយ​ស្រួល អាច​បន្ថយ​នូវ​ការ​ស្លាប់​ភ្លាមៗ។ ការ​សន្និដ្ឋាន​នេះ​ផ្អែក​លើ​ហេតុ​ផល ២ យ៉ាង។ ទី១ ​ពេល​អាអូន​អាច​ក្រឡាប់​បាន​ភ្លាមៗ និង​ទី ២ ការ​ក្រឡាប់​បាន​ភ្លាមៗ​នេះ នឹង​អាច​ការពារ​កូន​បាន​ពី​បញ្ហា​ទាក់ទង​នឹង​ការ​គេង​ផ្កាប់​មុខ។

អ្នក​ជំនាញ​ជាច្រើន​​ ក៏បាន​បង្ហាញថា យើង​គួរតែ​ឲ្យ​កូន​គេង​ផ្ងារ​រហូតដល់​មាន​អាយុ ១ ឆ្នាំ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​គេង​បាន​​គ្រប់​គ្រាន់​ទោះបី​មាន​ការ​កែប្រែ​ទម្រង់​នៃ​ការ​គេង​របស់​ពួក​គេ​ជា​ច្រើន​លើក​ច្រើន​សារ​ក៏ដោយ។ លើស​ពី​នេះ ​គ្រែ​កូន​ត្រូវ​មាន​សុវត្ថិភាព​ហើយ​យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ការពារ​នៃ​ការ​កើត​មាន​នៃ​ជំងឺ។

ការព្រួយបារម្ភ

៤- រឿងអីខ្លះគួរបារម្ភ?
កូន​តែង​តែ​ងើប​ពី​គេង​​លឿន៖ ម៉ាក់ប៉ា​ប្រាកដ​ណាស់​ចង់​ឲ្យកូន​គេងបាន​យូរ ដើម្បី​អាអូន​មាន​សុខភាព ហើយ​យើង​ក៏​មាន​ពេល​ធ្វើ​ការងារ ឬ​សម្រាក។
– ជៀស​វាង​ពន្លឺ​ព្រឹក​ព្រលឹម
– ជៀស​វាង​សំឡេង​រំខាន​ពី​រថយន្ត​
– ឱ្យ​កូន​គេង​​យប់​ជ្រៅ
– ឱ្យ​កូន​គេង​យូរ​ពេល​ថ្ងៃ​
– កាត់​បន្ថយ​ម៉ោង​សម្រាក​របស់​កូន
– ទុក​ឱ្យ​កូន​រង់ចាំ​មួយ​ភ្លែត
– លេង​ជាមួយ​កូន
– ឲ្យ​កូន​​គេង​រហូត​ដល់​ម៉ោង​អាហារ​ពេល​ព្រឹក​

ការ​ងូត​ទឹក​ឲ្យ​កូន​ក្នុង​អាង​ធំៗ៖ ដើម្បី​ធានា​ថា​កូន​​យើង​​សប្បាយ​រីក​រាយ​នៅ​ពេល​ងូត​ទឹក ត្រូវព្យាយាម​ធ្វើ​តាម​គន្លឹះ​ខាងក្រោម៖
– ដាក់​របស់​លេង​​កូន​ទៅ​ក្នុង​អាង​ទឹក​
– ឱ្យ​កូន​​រត់​លេង​​មុន​ពេល​ងូត​ទឹក​
– ប្រើ​របស់​អ្វី​មួយ​ដើម្បី​ជំនួស​យើង​មួយ​ភ្លែត(តុក្កតា)
– កុំ​ឲ្យ​កូន​មាន​អារម្មណ៍​ត្រជាក់​ពេក
– ឲ្យ​កូន​កាន់​របស់​នៅដៃ
– ឲ្យ​កូន​សាច​ទឹក​លេង​
– ធ្វើ​មិត្ត​ជាមួយ​កូន​នៅ​ពេល​ងូត​ទឹក
– កុំ​ងូត​ទឹក​បន្ទាប់​ពី​ញ៉ាំ​អី​រួច
– កុំ​បង្ហូរ​ទឹក​​​ចេញ ចាំ​រហូត​ដល់​កូន​ចេញ​ពី​អាង​ទឹក
– មាន​ភាព​អត់​ធ្មត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ផ្ដល់​ជូន​នូវ​ការ​ណែនាំ​វេជ្ជសាស្ត្រ ការ​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការ​ព្យាបាល​ទេ។ ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 345-369.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chorn Sophearom កែសម្រួល​ចុងក្រោយ 23/01/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត