ការលូតលាស់ និងអាកប្បកិរិយា
ចូលរួមត្រេកអរ អាអូនចេះអង្គុយជាប់ហើយនៅសប្តាហ៍នេះ ថែមទាំងដើរតោងរបស់អ្វីមួយ ឬអាចដើរដោយខ្លួនបាន។ កូនយើងអាចព្យាយាមកាន់របស់លេងពេលកំពុងឈរ។ ចំពោះអាអូនមួយចំនួនដែលមិនទាន់ចេះដើរ ម៉ាក់ប៉ាមិនគួរបារម្ភពេកទេ ព្រោះកូនក្មេងលូតលាស់មិនដូចគ្នាទេ ក្មេងខ្លះអាចដើរបានដំបូងនៅអាយុ ១២ ខែ ហើយខ្លះដល់អាយុ ១៨ ខែ ទើបចេះដើរ។
នៅអាទិត្យទី ២ នៃខែទី ១០ នេះ ក្មេងនឹងអាច៖
– ងើបអង្គុយ
– ទះដៃ ឬបក់ដៃ
– រើសវត្ថុតូចៗដោយមេដៃ និងម្រាមដៃ
– ដើរដោយតោងវត្ថុមួយចំនួន
– យល់ពាក្យថា “ទេ’ ប៉ុន្តែមិនធ្វើតាម។
១- បង្រៀនកូនរបៀបណា?
កូននៅតូច គ្មានធ្មេញទំពាអាហារ ងាយនឹងឈ្លក់ ឬស្លាក់ ដូច្នេះយើងត្រូវជៀសវាងអាហារដែលអាចឈ្លក់ ដូចជាការ៉ុតឆៅ ឬផ្លែទំពាំងបាយជូរ។ គួរតែឲ្យកូនញ៉ាំបន្លែឆ្អិន ផ្លែឈើ កិន ឬបកបានត្រឹមត្រូវ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ជាទូទៅក្នុងខែនេះ គ្រូពេទ្យមិនណាត់ជួបជាមួយយើងទេ ប៉ុន្តែអ្នកគួរតែទាក់ទងគ្រូពេទ្យភ្លាមៗ បើមានការបារម្ភអ្វីមួយ។
៣- ចំណុចត្រូវដឹង
បើនៅផ្ទះសម្បូរសត្វល្អិត ម៉ាក់ប៉ាគួរអង្កេតលើការទិច ឬខាំដោយពពួកសត្វល្អិត។ ការទិចខ្លះមិនគ្រោះថ្នាក់ដល់ជីវិតទេ តែស្បែកក្មេងស្តើង នៅខ្ចី ងាយនឹងអាលែកហ្ស៊ីបំផុត។ បើកូនត្រូវសត្វល្អិតទិច ឬខាំ យើងត្រូវធ្វើតាមជំហានខាងក្រោមនេះ៖
- យកទ្រនិចដោយឆ្កឹះ ជៀសវាងការទាញចេញ
- លាងកន្លែងសត្វទិច ឬខាំ ជាមួយសាប៊ូ និងទឹក
- បន្ថយការឈឺចាប់ដោយស្អំទឹកកក ១៥ នាទី ឬ
- សាកជាមួយសូដា និងទឹក
- សួរគ្រូពេទ្យ មុនពេលឲ្យកូនលាប ឬញ៉ាំថ្នាំបំបាត់ការឈឺចាប់
- ទាក់ទងគ្រូពេទ្យ បើកូនរាគ គ្រុនក្តៅ ឬហើមក្រោយ ២៤ ម៉ោង។
ប្រតិកម្មបែប អាណាភីឡាក់ទិក (Anaphylactic shock) អាចកើតឡើង នៅពេលរាងកាយទារកមានប្រតិកម្មជាមួយបញ្ហាអាលែកហ្ស៊ីណាមួយ។ វាអាចបណ្តាលឲ្យមានថយចុះសម្ពាធឈាម រមាស់ ហើម និងពិបាកដកដង្ហើម។ ការប្រតិកម្មបែប អាណាភីឡាក់ទិក នេះបណ្តាលមកពីការខាំ ឬទិចរបស់សត្វល្អិត តែកម្រកើតមានណាស់ លុះត្រាតែកូនយើងមានប្រតិកម្មជាមួយវាតែប៉ុណ្ណោះ។ទោះយ៉ាងណាយើងត្រូវដឹងពីសញ្ញារបស់វា មានដូចជា៖
– មានបញ្ហាក្នុងការដកដង្ហើម
– វិលមុខ ឈឺពោះ ក្អួត
– ក្រហមមុខ និងមានកន្ទួល
– ហើមអណ្តាត ដៃ និងមុខ
– វង្វេង ឬងងុយគេងខ្លាំង។
ម៉ាក់ប៉ាគួរតែទូរសព្ទទៅលេខ ១១៩ បើកូនយើងមានសញ្ញានៃប្រតិកម្ម ហើយឲ្យកូនគេងខាងក្រោម រួចព្យាយាមសម្រួលអារម្មណ៍ និងគ្របភួយឲ្យកូន។
វិធីការពារកូនកុំឲ្យសត្វល្អិតខាំ ឬទិច?
ជាការពិតណាស់ ករណីខ្លះយើងមិនអាចកម្ទេចពពួកសត្វដែលអាចខាំ ឬទិចបានទាំងអស់នោះទេ ហើយម៉ាក់ប៉ាក៏មិនចង់ឲ្យកូននៅតែក្នុងផ្ទះរហូតដែរ។ ដំណោះស្រាយយើងអាចប្រើថ្នាំបាញ់ការពារកុំឲ្យសត្វខាំ ឬពាក់អាវដៃវែង និងខោជើងវែង ដែលមានពណ៌សហើយភ្លឺ ឬពណ៌ណាដែលមិនសូវទាក់ទាញពពួកសត្វទាំងនោះ។ យកល្អ យើងមានការប្រុងពេលចេញទៅខាងក្រៅ ជាពិសេសតំបន់ដែលសម្បូរសត្វល្អិត។
ការព្រួយបារម្ភ
៤- រឿងអ្វីខ្លះត្រូវបារម្ភ?
ធ្លាប់ឃើញក្មេងចូលចិត្តទាញសក់លេងទេ ហើយឆ្ងល់អត់ ហេតុអីអូនតូចចូលចិត្តធ្វើបែបនេះ? នេះអាចមកពីមូលហេតុ ២ យ៉ាង ទី១អូនតូចព្យាយាមធ្វើឲ្យស្រួលខ្លួនដូចពេលនៅជាទារកកំពុងបៅដោះ ត្រដុសនឹងដោះម៉ាក់ ឬទាញសក់ជាដើម។ មូលហេតុទី ២ គឺការស្រេ្តស ពេលអាអូនលេងច្រើនហត់ពេក។
ការទាញសក់ ឬត្រដុសសក់លេងនេះជារឿងទូទៅទេ ប៉ុន្តែបើមានជ្រុះសក់ យើងគួរព្យាយាមបញ្ឈប់កូន តាមវិធីខាងក្រោម៖
- កាត់សក់ឲ្យបានខ្លី
- ឱ្យកូនកាន់វត្ថុអ្វីមួយ
– យកចិត្តទុកដាក់ និងព្យាយាមលួងលោមកូនឲ្យបានច្រើន។
[embed-health-tool-vaccination-tool]