កូនបាន ១ខួប អាអូនកំពុងពេញស្រឡាញ់ ហើយកំពុងតែរៀនដើរដោយខ្លួនឯង។ ក្មេងៗជាច្រើន រៀនដើរដំបូងចន្លោះ អាយុ ៩-១២ ខែ ហើយ ដើរបានល្អនៅអាយុ ១៥-១៦ ខែ ប៉ុន្តែកុំបារម្ភ បើអាអូន មិនទាន់ចេះ ព្រោះជារឿងធម្មតា សម្រាប់ក្មេងដែលគេអាចរៀនដើរនៅយឺតជាងនេះ។

បន្ទាប់ពីនិយាយប៉ិកប៉ក់ អាអូននឹងរៀននិយាយជាពាក្យ។ អាចខុសប្លែកគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ ប៉ុន្តែអ្វីដែលប្រាកដ គឺកូនយើងចាប់ផ្ដើមយល់ច្រើនជាងនិយាយ។
ព្យាយាមចំណាយពេលបង្រៀនកូនឲ្យតោងដើរ ឬពេលខ្លះឲ្យដើរ ដោយមិនជួយ ឬលើកទប់ញឹក ពេក។ ប្រសិនបើកូនរៀនដើរ គេអាចមានអារម្មណ៍សុវត្ថិភាព ពេលមានរបស់តោង។ ទឹកដោះគោ មានប្រយោជន៍សម្រាប់វ័យនេះ ពីព្រោះគេត្រូវការថាមពលខ្លាញ់ ផ្គត់ផ្គង់ការលូតលាស់។ ករណីលើកលែង បើអាអូនលើសទម្ងន់ ឬប្រវត្តិគ្រួសារមានជំងឺលើសទម្ងន់ លើសជាតិខ្លាញ់ខ្ពស់ ឬជំងឺបេះដូង គ្រូពេទ្យតម្រូវឲ្យបន្ថយទឹកដោះគោមានជាតិខ្លាញ់។
ក្មេងៗនឹងសង្កេតមើលគ្រប់សកម្មភាព ហើយចូលចិត្តចម្លងតាមរបស់ជុំវិញខ្លួនគេ ជាពិសេសឪពុក ម្តាយ។ ត្រូវចាំថា ទុកអ្វីៗដែលអាចមានគ្រោះថ្នាក់ឲ្យឆ្ងាយពីកូនៗ។
កូនយើងត្រូវជួបជាមួយគ្រូពេទ្យនៅអាយុ ១២ ខែ។ អាចត្រៀមសំណួរមួយចំនួនដែលគ្រូពេទ្យអាចសួរដូចជា៖
– តើកូនមានធ្មេញប៉ុន្មាន?
– កូនគេងប៉ុន្មានម៉ោងនៅពេលយប់ និងពេលថ្ងៃ?
– តើពួកគេចាប់អារម្មណ៍នឹងសំឡេងទេ?
– អាអូនរៀនធ្វើត្រាប់សំឡេង ឬនិយាយចេញជាពាក្យ?
– អាហាររឹងប្រភេទណា ដែលកូនញ៉ាំ? របបអាហារម៉េច? គេចូលចិត្តញ៉ាំដោយខ្លួនឯងអត់?
– តើគេចេះវារទេ ? ប្រឹងតោង? តោងដើរ ឬដើរ ? ចង្អុល ? ចេះសម្លឹង និងស្គាល់ឈ្មោះខ្លួនគេទេ?
– តើពួកគេមានប្រឹងមើល ញីភ្នែក ឬទម្លាប់កាន់តុក្កតា ឬសៀវភៅជិតមុខ?
សំណួរទាំងនេះ នឹងអាចឲ្យគ្រូពេទ្យវាយតម្លៃពីការគេង ការលូតលាស់ រាងកាយ និងអាកប្បកិរិយា។ ប្រាប់គ្រូពេទ្យ ប្រសិនបើកូនរមាស់ ឬមិនស្រួលក្នុងខ្លួន។ វាអាចជារោគសញ្ញានៃអាលែកហ្ស៊ី។
គ្រូពេទ្យនឹងវាស់កម្ពស់ទម្ងន់ និងទំហំក្បាល ហើយកត់ត្រានៅក្នុងតារាងលូតលាស់។ យោងទៅតាមអង្គការសុខភាពពិភពលោកនៅអាយុ ១២ឆ្នាំ ការវាស់ជាមធ្យម គឺ៖
– ក្មេងប្រុស៖ ទម្ងន់ ១០ គីឡូក្រាម កម្ពស់ ៧៨ សង់ទីម៉ែត្រ ទំហំក្បាល ៤៦ សង់ទីម៉ែត្រ។
– ក្មេងស្រី៖ ទម្ងន់ ៥ គីឡូក្រាម កម្ពស់ ៧៨ សង់ទីម៉ែត្រ ទំហំក្បាល ៤៥ សង់ទីម៉ែត្រ ។
ចំនួននេះតំណាងឲ្យ ៥០% នៃក្មេងៗមានន័យថា ៥០% នៃក្មេង ១ឆ្នាំ មានទម្ងន់ដូច ឬទាបជាងកូនយើង ហើយ ៥០% ទៀតមានទម្ងន់ច្រើនជាង។
បើកូនស្ថិតនៅលំដាប់ ២៥% មិនមែនកូនមិនធម្មតានោះទេ។ មានន័យ ២៥% នៃក្មេងអាយុ ១ ឆ្នាំ មានតម្លៃ ដូចគ្នា ឬតិចជាង។ គ្រូពេទ្យបារម្ភពីការលូតលាស់ ជាងការវាស់ជាក់លាក់។ បើអាអូន មិនលូតលាស់ ឬស្រកគីឡូខ្លាំង វាអាចបណ្ដាលឲ្យមានបញ្ហាធ្ងន់។

ការមើលឃើញ៖ ក្មេងមិនដឹងទេថា គេមានបញ្ហាភ្នែក ដូច្នេះម៉ាក់ប៉ាសង្កេតពីបញ្ហានេះហើយត្រូវទាក់ទងគ្រូពេទ្យ ប្រសិនបើកូន៖
– ញីភ្នែក ពេលមិនទាន់គេង
– ពិបាកមើលវត្ថុអ្វីមួយ
– រឡិករឡក់
– ប្រឹងមើល ឬប្រិចភ្នែកញឹកញាប់
– ងើយក្បាល ដើម្បីឃើញច្បាស់ (ពេលមើលរូបភាព ឬទូរទស្សន៍)។
ត្រូវនាំកូនទៅពិនិត្យភ្នែកបើមានរោគសញ្ញា ស្ទះបំពង់ ទឹកភ្នែក ការរងរបួស ឬការបង្ករោគ ដូចជា ភ្នែកក្រហម។ ជំងឺភ្នែកក្រហម មានរោគសញ្ញា ដូចជាហៀរទឹកភ្នែក ភ្នែកឡើងក្រហម ឈឺ ខ្លាចពន្លឺ ខ្ទុះ ឬ ភ្នែកឡើងក្រាស់។
ការពុលសំណ៖ ក្មេងនៅអាយុ ១-២ ឆ្នាំ គឺងាយប្រឈមនឹងការពុលសំណ។ គេអាចវារលើការ៉ូ ហើយដាក់ដៃចូលក្នុងមាត់។ ប៉ុន្តែក្មេងគ្រប់វ័យ ដែលប៉ះពាល់សំណ នឹងពុល ពីព្រោះរាងកាយមិនទាន់លូតលាស់អស់ ដែលគេងាយពុលជាងមនុស្សធំ។ ម្យ៉ាងវិញទៀត ស្រី្តមានផ្ទៃពោះ ដែលកើនឡើងជាតិសំណនៅក្នុងឈាមអាចនាំជាតិសំណទៅកូនក្នុងផ្ទៃ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
12-Month-Old Child http://www.whattoexpect.com/toddler/12-month-old.aspx. Accessed date. 04/06/2015.
Your 1-year-old: Week 4. http://www.babycenter.com/6_your-1-year-old-week-4_10329288.bc. Accessed date. 04/06/2015.
កំណែប្រែបច្ចុប្បន្ន
17/03/2021
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ