តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ខែទី ១២៖ អាអូន​រៀន​ដើរ ហើយ​​លូត​លាស់អី​ខ្លះ​?

ខែទី ១២៖ អាអូន​រៀន​ដើរ ហើយ​​លូត​លាស់អី​ខ្លះ​?

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

កូន​បាន ១ខួប អាអូន​កំពុង​ពេញ​ស្រឡាញ់ ហើយ​កំពុង​តែ​រៀន​ដើរ​ដោយ​ខ្លួន​ឯង។ ក្មេងៗ​ជា​ច្រើន រៀន​ដើរ​ដំបូង​ចន្លោះ អាយុ ៩-១២ ខែ ហើយ ដើរ​បាន​ល្អ​នៅ​អាយុ ១៥-១៦ ខែ ប៉ុន្តែ​កុំ​បារម្ភ បើ​អាអូន មិន​ទាន់​ចេះ ព្រោះ​ជា​រឿង​ធម្មតា សម្រាប់ក្មេង​ដែល​គេ​អាច​រៀន​ដើរ​នៅ​យឺត​ជាង​នេះ។

បន្ទាប់​ពី​និយាយ​ប៉ិកប៉ក់ អាអូន​នឹង​រៀន​និយាយ​ជា​ពាក្យ។ អាច​ខុស​ប្លែក​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់ ប៉ុន្តែ​អ្វី​ដែល​ប្រាកដ គឺ​កូនយើង​ចាប់​ផ្ដើម​យល់​ច្រើន​ជាង​និយាយ។

២- បង្រៀនកូនរបៀបណា?

ព្យាយាម​ចំណាយ​ពេល​បង្រៀន​កូន​ឲ្យ​តោង​ដើរ ឬ​ពេល​ខ្លះ​ឲ្យ​ដើរ ដោយ​មិន​ជួយ ឬ​លើក​ទប់​ញឹក ពេក។ ប្រសិន​បើកូន​រៀន​ដើរ គេ​អាច​មាន​អារម្មណ៍​សុវត្ថិភាព ពេល​មាន​របស់​តោង។ ទឹកដោះគោ មាន​ប្រយោជន៍​សម្រាប់​វ័យ​នេះ ពីព្រោះ​គេ​ត្រូវការ​ថាមពល​ខ្លាញ់ ផ្គត់ផ្គង់ការ​លូតលាស់។ ករណី​លើក​លែង បើ​អាអូន​លើស​ទម្ងន់ ឬ​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​លើស​ទម្ងន់ លើស​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​ជំងឺ​បេះដូង គ្រូពេទ្យ​តម្រូវ​ឲ្យ​បន្ថយ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់។

ក្មេងៗ​នឹង​សង្កេត​មើល​គ្រប់​សកម្មភាព ហើយ​ចូលចិត្ត​ចម្លង​តាម​របស់​ជុំវិញ​ខ្លួន​គេ ជាពិសេស​ឪពុក ម្តាយ។ ត្រូវ​ចាំ​ថា ទុកអ្វីៗ​ដែល​អាច​មាន​គ្រោះថ្នាក់​ឲ្យ​ឆ្ងាយ​ពី​កូនៗ។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

កូន​យើង​ត្រូវ​ជួប​​ជាមួយ​គ្រូពេទ្យ​​នៅ​អាយុ ១២ ខែ។ អាច​ត្រៀម​សំណួរ​មួយ​ចំនួន​ដែល​គ្រូពេទ្យ​អាចសួរ​ដូចជា៖
– តើកូន​មានធ្មេញ​ប៉ុន្មាន?
– កូន​គេង​ប៉ុន្មាន​ម៉ោង​នៅ​ពេល​យប់ និង​ពេល​ថ្ងៃ?
– តើ​ពួកគេចាប់អារម្មណ៍នឹង​សំឡេង​ទេ?
– អាអូន​រៀន​ធ្វើ​ត្រាប់​សំឡេង ឬ​និយាយ​ចេញ​ជា​ពាក្យ?
– អាហារ​រឹង​ប្រភេទ​ណា ដែល​កូនញ៉ាំ? របប​អាហារ​ម៉េច? គេ​ចូលចិត្ត​ញ៉ាំ​ដោយ​ខ្លួន​ឯង​អត់?
– តើ​គេ​ចេះវារទេ ? ប្រឹងតោង? តោងដើរ ឬដើរ ? ចង្អុល ? ចេះ​សម្លឹង និង​ស្គាល់ឈ្មោះ​ខ្លួន​គេទេ?
– តើពួកគេ​មាន​ប្រឹង​មើល ញីភ្នែក ឬ​ទម្លាប់​កាន់​តុក្កតា ឬ​សៀវភៅ​ជិតមុខ?

សំណួរ​ទាំងនេះ នឹង​អាច​ឲ្យ​គ្រូពេទ្យ​វាយតម្លៃ​ពី​ការ​គេង ការ​លូតលាស់ រាងកាយ និងអាកប្បកិរិយា។ ប្រាប់​គ្រូពេទ្យ ប្រសិន​បើ​កូន​រមាស់ ឬ​មិនស្រួល​ក្នុង​ខ្លួន។ វា​អាច​ជា​រោគ​សញ្ញានៃអាលែកហ្ស៊ី។

៤- ត្រូវដឹងអីខ្លះ?

គ្រូពេទ្យ​នឹង​វាស់​កម្ពស់​ទម្ងន់ និង​ទំហំក្បាល ហើយ​កត់ត្រា​នៅ​ក្នុងតារាង​លូតលាស់។ យោង​ទៅតាម​អង្គការ​សុខភាព​ពិភពលោក​នៅ​អាយុ ១២ឆ្នាំ ការ​វាស់​ជា​មធ្យម គឺ៖
– ក្មេងប្រុស៖ ទម្ងន់ ១០ គីឡូក្រាម កម្ពស់ ៧៨ សង់ទីម៉ែត្រ ទំហំក្បាល ៤៦ សង់ទីម៉ែត្រ។
– ក្មេងស្រី៖ ទម្ងន់ ៥ គីឡូក្រាម កម្ពស់ ៧៨ សង់ទីម៉ែត្រ ទំហំក្បាល ៤៥ សង់ទីម៉ែត្រ ។

ចំនួន​នេះ​តំណាង​ឲ្យ ៥០% នៃ​ក្មេងៗ​មាន​ន័យថា ៥០% នៃ​ក្មេង ១ឆ្នាំ មាន​ទម្ងន់​ដូច ឬទាប​ជាង​កូន​យើង ហើយ ៥០% ទៀត​មាន​ទម្ងន់​ច្រើន​ជាង។

បើ​កូន​ស្ថិត​នៅ​លំដាប់ ២៥% មិនមែន​កូន​មិន​ធម្មតា​នោះ​ទេ។ មាន​ន័យ ២៥% នៃ​ក្មេង​អាយុ ១ ឆ្នាំ មាន​តម្លៃ ដូច​គ្នា ឬ​តិច​ជាង។ គ្រូពេទ្យ​បារម្ភ​ពី​ការ​លូតលាស់ ជាង​ការ​វាស់​ជាក់លាក់។ បើ​អាអូន មិន​លូតលាស់ ឬ​ស្រក​គីឡូ​ខ្លាំង វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់។

ក្មេង១ខូប

ការព្រួយបារ​ម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

ការមើល​ឃើញ៖ ក្មេង​មិន​ដឹង​ទេថា គេ​មាន​បញ្ហា​ភ្នែក ដូច្នេះ​ម៉ាក់ប៉ា​សង្កេត​ពី​បញ្ហា​នេះ​ហើយ​ត្រូវ​ទាក់ទង​គ្រូពេទ្យ ប្រសិន​បើ​កូន៖
– ញីភ្នែក ពេល​មិនទាន់​គេង
– ពិបាក​មើល​វត្ថុអ្វីមួយ
– រឡិករឡក់
– ប្រឹង​មើល ឬ​ប្រិចភ្នែក​ញឹក​ញាប់
– ងើយ​ក្បាល ដើម្បី​ឃើញ​ច្បាស់ (ពេលមើលរូបភាព ឬទូរទស្សន៍)។

ត្រូវ​នាំកូន​ទៅ​ពិនិត្យ​ភ្នែក​បើ​មាន​រោគសញ្ញា ស្ទះបំពង់ ទឹកភ្នែក ការរងរបួស ឬការបង្ករោគ ដូចជា ភ្នែកក្រហម។ ជំងឺ​ភ្នែក​​ក្រហម មាន​រោគ​សញ្ញា ដូចជា​ហៀរ​ទឹកភ្នែក ភ្នែកឡើងក្រហម ឈឺ ខ្លាចពន្លឺ ខ្ទុះ ឬ ភ្នែកឡើងក្រាស់។

ការពុលសំណ៖ ក្មេងនៅ​អាយុ ១-២ ឆ្នាំ គឺ​ងាយ​ប្រឈម​នឹង​ការ​ពុល​សំណ។ គេអាច​វារ​លើ​ការ៉ូ ហើយ​ដាក់ដៃ​ចូល​ក្នុង​មាត់។ ប៉ុន្តែ​ក្មេង​គ្រប់​វ័យ ដែល​ប៉ះពាល់​សំណ នឹងពុល ពីព្រោះ​រាងកាយ​មិនទាន់​លូតលាស់​អស់ ដែល​​គេ​ងាយ​​ពុល​ជាង​មនុស្ស​ធំ។ ម្យ៉ាង​វិញ​ទៀត ស្រី្ត​មាន​ផ្ទៃពោះ ដែល​កើន​ឡើង​ជាតិសំណនៅ​ក្នុង​ឈាម​អាច​នាំ​ជាតិសំណ​ទៅ​កូន​ក្នុងផ្ទៃ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

12-Month-Old Child http://www.whattoexpect.com/toddler/12-month-old.aspx. Accessed date. 04/06/2015.

Your 1-year-old: Week 4. http://www.babycenter.com/6_your-1-year-old-week-4_10329288.bc. Accessed date. 04/06/2015.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Duk Panharat កែសម្រួល​ចុងក្រោយ 17/03/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត