ទឹកដោះគោ មានចាប់ពីប្រភេទស្រស់ រហូតដល់ប្រភេទម្សៅ។ អ៊ីចឹង តើសារធាតុចិញ្ចឹមក្នុងទឹកដោះគោស្រស់ និងទឹកដោះគោម្សៅយកឆុងផឹក ខុសគ្នាដែរទេ? “Hello គ្រូពេទ្យ” នឹងបកស្រាយប្រាប់!
ទឹកដោះគោ មានចាប់ពីប្រភេទស្រស់ រហូតដល់ប្រភេទម្សៅ។ អ៊ីចឹង តើសារធាតុចិញ្ចឹមក្នុងទឹកដោះគោស្រស់ និងទឹកដោះគោម្សៅយកឆុងផឹក ខុសគ្នាដែរទេ? “Hello គ្រូពេទ្យ” នឹងបកស្រាយប្រាប់!

ទាំងទឹកដោះគោស្រស់ និងម្សៅទឹកដោះគោ សុទ្ធតែមានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់តម្រូវការក្នុងរាងកាយ ឯសារធាតុចិញ្ចឹមក្នុងទឹកដោះគោទាំងពីរប្រភេទនេះ គឺស្ទើរតែដូចគ្នា។ ទឹកដោះគោស្រស់ និងទឹកដោះគោម្សៅមួយពែង អាចផ្តល់ថាមពលឲ្យយើងប្រហែល ៨០ កាឡូរី ប្រូតេអ៊ីនសរុប ៨ ក្រាម និងជាតិកាល់ស្យូមសរុបដល់ទៅ ៣០% នៃតម្រូវការប្រចាំថ្ងៃរបស់រាងកាយ។
បើនិយាយពីក្រុមវីតាមីន B ក្នុងទឹកដោះគោស្រស់ មានបរិមាណច្រើនជាងតិចតួច បើធៀបនឹងម្សៅទឹកដោះគោ។ ទឹកដោះគោស្រស់មួយពែង មានវីតាមីន B12 ១,២ មីក្រូក្រាម និងវីតាមីន B5 ០,៩ មិល្លីក្រាម។ ឯក្នុងម្សៅទឹកដោះគោ មានផ្ទុកវីតាមីន B12 ០,៩ មីក្រូក្រាម និងវីតាមីន B5 ០,៨ មិល្លីក្រាម។ វីតាមីន B5 អាចជួយរក្សាភ្នាសកោសិកាឲ្យមានសុខភាពល្អ ស្របពេលវីតាមីន B12 មាននាទីសំខាន់ដឹកជញ្ជូនអុកស៊ីហ្សែនក្នុងគ្រាប់ឈាមឲ្យបានគ្រប់គ្រាន់។
គុណសម្បត្តិជាតិផូស្វ័រ និងសេឡេញ៉ូមក្នុងទឹកដោះគោស្រស់ ក៏មានប្រយោជន៍ជាងម្សៅទឹកដោះគោដូចគ្នា។ សារធាតុរ៉ែទាំងពីរនេះ ល្អខ្លាំងសម្រាប់ភ្នាសកោសិកា ការរំលាយអាហារ មុខងារអង់ស៊ីម និងមុខងារក្រពេញទីរ៉ូអ៊ីត។ ក្នុងទឹកដោះគោស្រស់ មានជាតិសេឡេញ៉ូមប្រហែល ៧,៦មីក្រូក្រាម និងសារធាតុផូស្វ័រ ៤៧ មិល្លីក្រាម។ ឯក្នុងម្សៅទឹកដោះគោវិញ មានផ្ទុកសារធាតុ សេឡេញ៉ូមត្រឹម ៦,៣មីក្រូក្រាម និងផូស្វ័រ ២៧ មិល្លីក្រាមប៉ុណ្ណោះ។
ទឹកដោះគោស្រស់ មិនអាចរក្សាទុកបានយូរទេ ស្របពេលទឹកដោះគោម្សៅ អាចរក្សាបានយូរជាង។ ម្សៅទឹកដោះគោ មិនចាំបាច់ត្រូវរក្សាទុកនៅក្នុងទូទឹកកកទេ និងអាចរក្សាគុណប្រយោជន៍សារធាតុចិញ្ចឹមរបស់វាបានយូរទៀតផង។ ម្សៅទឹកដោះគោ ក៏មិនថ្លៃដូចទឹកដោះគោស្រស់ដែរ។

ទឹកដោះគោទាំងពីរប្រភេទ ផ្តល់នូវតម្លៃសារធាតុចិញ្ចឹមស្ទើរតែដូចគ្នា។ បើយើងមិនសូវចូលចិត្តផលិតផលចម្រាញ់ស្រាប់នោះ ទឹកដោះគោស្រស់ គឺជាជម្រើសដ៏ត្រឹមត្រូវ ហើយម្យ៉ាង ទឹកដោះស្រស់គ្មានដាក់សារធាតុរក្សាគុណភាពអាហារ និងសារធាតុសម្លាប់មេរោគ។
តែបើសិនជាយើងជាគិតពីតម្លៃ និងពេលវេលាវិញនោះ គួរជ្រើសយកម្សៅទឹកដោះគោប្រសើរជាង ព្រោះបើយើងចង់ធ្វើភេសជ្ជៈប្រូតេអ៊ីនផឹកដោយខ្លួនឯង ដូចជា ទឹកក្រឡុកជាដើមនោះ ប្រើម្សៅទឹកដោះគោ ល្អជាងទឹកដោះគោស្រស់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
The Nutritional Differences of Fresh and Powder Milk
https://www.healthydietbase.com/the-nutritional-differences-of-fresh-and-powder-milk/
6 Solid Benefits of Soy Milk, and 2 Drawbacks to Consider
https://www.livestrong.com/article/425074-soy-milk-advantages-and-disadvantages/
All About Soy Milk: Nutrition, Benefits, Risks, and How It Compares With Other Milks
https://www.everydayhealth.com/diet-nutrition/pros-cons-soy-milk/
កំណែប្រែបច្ចុប្បន្ន
03/11/2021
អត្ថបទដោយ ចាន់ សុខឡាង
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
គឹម កាណែល