បច្ចេកវិទ្យាជឿនលឿន ម៉ាក់ប៉ាៗសម័យទំនើបបានជ្រើសរើសយកទឹកបរិសុទ្ធល្អៗដែលមានតម្លៃថ្លៃៗ ឬទឹកដែលមានជាតិរ៉ែច្រើន យកមកឆុងទឹកដោះគោកូន ដោយគិតថា ធ្វើបែបនេះកូនតូចនឹងឆាប់លូតលាស់ មានសុខភាពរឹងមាំ បញ្ញាឆ្លាតវាងវៃ។
បើតាមការពន្យល់ពីវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ការគិតដូច្នេះមិនត្រឹមត្រូវឡើយ សំខាន់គឺទឹកស្អាត អត់មានមេរោគ។ “ទឹកឆុងទឹកដោះគោកូនអត់ទាមទារទឹកមានជាតិរ៉ែច្រើនទេ ឲ្យតែទឹកស្អាត ដាំពុះ អត់មានជាតិអាសេនិក”។