៥- វីតាមីន K
វីតាមីន K ជាក្រុមវីតាមីនដែលរលាយក្នុងខ្លាញ់ មានតួនាទីសំខាន់ក្នុងការធ្វើឱ្យឈាមកក ជួយឲ្យឆ្អឹងស្រូបយកកាល់ស្យូម និងគ្រប់គ្រងកាល់ស្យូមនៅក្នុងឈាម។ គ្មានវីតាមីន K រាងកាយរបស់យើងមិនអាចផលិតប្រូត្រូប៊ីន សារធាតុបង្កក ដែលចាំបាច់ក្នុងការធ្វើឱ្យឈាមកក។ វីតាមីន K មាននៅក្នុងថ្លើមសត្វ សាច់មាន់ ប្រូខូលី ស្ពៃក្តោប ផ្លីគីវី ផ្លែប៊ើរ ប៉េងប៉ោះ ទំពាំងបាយជូ។
៦- វីតាមីន E
វីតាមីន E ជាក្រុមនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារកោសិកាពីភាពតានតឹង ចាំបាច់សម្រាប់រាងកាយដំណើរការធម្មតា និងជួយប្រឆាំងភាពចាស់។ បើរាងកាយក្មេងទទួលបានវីតាមីន E មិនគ្រប់គ្រាន់ទេ អាចងាយនឹងឆ្លងរោគ ខ្សោយភ្នែក ឬសាច់ដុំ។ វីតាមីន E នៅក្នុងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន សណ្តែកដី គ្រាប់ល្ពៅ គ្រាប់ស្វាយចន្ទី ត្រីសាលម៉ុន ផ្លែស្វាយ គីវី មឹក បង្កង។
៧- កាល់ស្យូម
ជាតិកាល់ស្យូមជំរុញឲ្យឆ្អឹង ធ្មេញ លូតលាស់រឹងមាំបានល្អ វាមានប្រភពចេញពីទឹកដោះគោជូរ ទឹកដោះគោស្រស់ ឈីស តៅហ៊ូ យ៉ាអួ ស៊ុត សណ្តែកខៀវ សណ្តែកសៀង ប្រូខូលី។

៨- ជាតិដែក
ខ្វះជាតិដែក អាចធ្វើឲ្យសាច់ដុំ និងកោសិកាឈាមក្រហមមានបញ្ហា ព្រោះជាតិដែក មានតួនាទីសំខាន់ ពិសេសចំពោះស្រីៗពេញវ័យ ដោយសារវាមានទំនាក់ទំនងជាមួយវដ្តរដូវមនុស្សស្រី ព្រោះផលិតគ្រាប់ឈាមក្រហមបានលឿនឡើងវិញ។ គួរផ្តល់អាហារមានជាតិដែកឲ្យក្មេង ដូចជា សាច់ក្រហម មាន់ទួរគី ស្ពៃពួយឡេង និងសណ្តែក។