តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រូបមន្តធម្មជាតិ៣ងាយៗ ជួយ​ធ្វើឲ្យ​ជង្គង់ កែងដៃបាត់ជាំខ្មៅយ៉ាងមានប្រសិទ្ធភាព

    រូបមន្តធម្មជាតិ៣ងាយៗ ជួយ​ធ្វើឲ្យ​ជង្គង់ កែងដៃបាត់ជាំខ្មៅយ៉ាងមានប្រសិទ្ធភាព

    ចំពោះ​ស្រីៗ​មួយ​ចំនួន មិន​ដែល​ហ៊ាន​ស្លៀក​ពាក់​ខោអាវ​ដៃ​វាល ស្លៀក​រ៉ូប​ខ្លី​ទេ ព្រោះ​តែ​បញ្ហា​មាន​ជង្គង់​ខ្មៅ ក្លៀក​ខ្មៅ ឬ​កែង​ដៃ​ខ្មៅ​ជាដើម តែខាង​ក្រោម​នេះ​ជា ក្បួន​ធម្មជាតិៗបែបងាយៗ​ដើម្បី​បំបាត់​ភាព​ជាំ​ខ្មៅ​លើ​រាង​កាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    ១.ម្សៅ Baking Soda និង​ទឹកដោះគោ

    ​បងស្រី និច ជា​អ្នក​លក់​គ្រឿង​សម្អាង​ម្នាក់​នៅ​ផ្សារ​ឯករាជ្យ៣ បាន​ឲ្យ​ដឹងថា ម្សៅ Baking Soda អាច​ជួយ​ក្នុងការ​កម្ចាត់​កោសិកា​ងាប់​ចេញ​ពី​ស្បែក ហើយ​ចំណែក​ទឹកដោះគោ​វិញ ជួយ​ក្នុង​ការ​ផ្តល់​សំណើម​ដល់​ស្បែក​បាន​ល្អ និង​ភ្លឺ​រលោង។ សម្រាប់​វិធីនេះ អ្នក​ត្រូវ៖​

    – លាយ​ម្សៅ ​Baking Soda ជាមួយ​នឹង​ទឹកដោះគោ ចំនួន ១-២ស្លាបព្រា​ស្មើ​គ្នា
    – បន្ទាប់​មក យក​ទៅ​លាប​លើ​កន្លែង​ដែល​ជាំ​ខ្មៅ
    – ទុករយៈ​ពេល៣-៥នាទី រួច​លាង​ទឹកចេញ
    – អនុវត្ត​វិធី​នេះ រាល់​២ថ្ងៃ​ម្តងរហូត​ដល់​កន្លែង​ដែល​ខ្មៅ​ចាប់ផ្តើម​ភ្លឺឡើង។

    អត្ថបទពាក់ព័ន្ធ៖

    ២.ទឹក​ខ្មេះប៉ោម

    អាស៊ីដ​អាសេទិច នៅ​ក្នុង​ទឹក​ខ្មេះ​ប៉ោមគឺ​ជា​ភ្នាក់ងារ​ជួយ​កម្ចាត់​ភាព​ខ្មៅ​ឲ្យស ហើយ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺបាន​យ៉ាង​ពេញចិត្ត។ ដើម្បី​អនុវត្ត​ក្បួន​នេះ យើង​ត្រូវ៖

    – លាយ​ទឹក​ខ្មេះប៉ោម និង​ទឹក​ធម្មតា​ឲ្យ​ស្មើ​បរិមាណ​គ្នា
    – យក​ក្រដាស ឬ​សំឡី​ជ្រលក់​ចូល បន្ទាប់​មក​យក​ទៅ​បិទ​លើ​ក្បាល​ជង្គង់ កែងដៃ ឬ​កន្លែង​ដែល​ខ្មៅ
    – ទុក​ចោល​រយៈ​ពេល១៥​នាទី សឹម​លាង​ទឹក​ចេញ
    – សាក​ល្បង​រូបមន្ត​នេះ ៣-៤ដង​/សប្តាហ៍ រហូត​ឃើញ​មាន​ការ​ប្រែពណ៌​ស្បែក។

    ៣.ដំឡូង​បារាំង

    បងស្រី និច ​ដដែល បាន​ឲ្យ​ដឹងទៀតថា រូបមន្ត្​ដែល​ងាយ​ស្រួល​ជាង​គេ តែ​មាន​ប្រសិទ្ធភាព​មិន​ចាញ់​រូបមន្ត​ដទៃ គឺ​ដំឡូង​បារាំង។ ដំឡូង​បារាំង​គឺ​មិន​ដូច​ក្រូចឆ្មារ​ដោយ វា​មាន​អាស៊ីត​តិច ដែល​មិន​បង្ក​ឲ្យ​មាន​ការ​រលាក ឬរោល នៅ​ក្លៀក ហើយ អាច​ប្រើ​សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​បាន​ទៀត​ផង។​ សម្រាប់វិធីនេះ​ អ្នកគ្រាន់តែ៖

    – ចិត​ដំឡូង​បារាំង​ចំនិត​តូចមួយ
    – ជូត​ដំឡូង​បារាំង​ទៅ​លើ ក្លៀក ឬ​កន្លែង​ដែល​ខ្មៅ រយៈ​ពេល៥-១០​នាទី
    – លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ
    – អនុវត្ត​វិធីនេះ ២​ដង/ថ្ងៃ ដើម្បី​បាន​លទ្ធផល​ឆាប់​ទាន់ចិត្ត។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 20/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: