អំបៅអំបែក កើតឡើងដោយសារមេរោគ និងបាក់តេរី ចូលទៅក្នុងក្រដាសត្រចៀក ធ្វើឲ្យរលាកក្រដាសត្រចៀក ហើយយូរៗទៅបង្កជាខ្ទុះ ធ្លាយចេញពីត្រចៀកកណ្តាលមកក្រៅ។ មានមូលហេតុជាច្រើនដែលក្មេងឧស្សាហ៍កើតជំងឺអំបៅអំបែក នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។
មិនថា កូនក្មេង ឬមនុស្សចាស់នោះទេ ដាច់ខាតមិនត្រូវត្បារត្រចៀកនោះទេ កាលណាយើងយករបស់អ្វីមួយទៅត្បារត្រចៀក គឺដូចយកមេរោគទៅចូលក្នុងត្រចៀកកណ្តាល។ អ្វីដែលគ្រោះថ្នាក់ គឺការយករបស់រឹងទៅត្បារត្រចៀក ដូចជា រោមស្លាបមាន់ ឈើស្រួច ឬក៏ដែករឹង អាចធ្វើឲ្យដាច់រហែកក្រដាសត្រចៀក រលាកត្រចៀក កើតអំបៅអំបែក និងប៉ះពាល់ដល់ការស្តាប់ឮ ឬថ្លង់។
អត្ថបទពាក់ព័ន្ធ៖ កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?
ពេលបំបៅដោះម៉ាក់ៗត្រូវប្រយ័ត្នបន្តិច បើកូនឧស្សាហ៍ឈ្លក់ ឬហៀរទឹកដោះ ឬទឹកដោះគោចូលត្រចៀកកូននោះ ត្រូវជូតសម្អាតចេញភ្លាម បើមិនអ៊ីចឹងទេទៅជាបង្ករោគក្នុងត្រចៀក កើតជំងឺអំបៅអំបែក។
អត្ថបទពាក់ព័ន្ធ៖ ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ?
៣- ទឹកចូលត្រចៀក
ក្មេងៗដែលចូលចិត្តហែលទឹក ងាយនឹងកើតបំបៅអំបែក ម្យ៉ាងទៀតការងូតទឹកឲ្យកូនក៏ដូចគ្នា បើមិនប្រយ័ត្ន ទឹកចូលត្រចៀក។ ពេលទឹកចូលដំបូងធ្វើឲ្យរលាកលើក្រដាសត្រចៀក បើយើងព្រមព្យាបាលត្រឹមត្រូវ បន្តទុកយូរ ទៅជាធ្លាយក្រដាសត្រចៀក បង្កទៅជាខ្ទុះ ធ្លាយពីត្រចៀកផ្នែកកណ្តាលចេញមកក្រៅ។
៤- កើតជំងឺផ្តាសាយញឹកញាប់
ក្មេងដែលកើតជំងឺផ្តាសាយញឹកញាប់ ងាយកើតជំងឺអំបៅអំបែកដែរ ដោយសារមេរោគឆ្លងតាមរយៈរន្ធមួយពីបំពង់ក ទៅត្រចៀក ទៅជារលាកត្រចៀក កើតអំបៅអំបែក។
បើកូនកើតជំងឺអំបៅអំបែក ម៉ាក់ប៉ាប្រញាប់នាំទៅជួបគ្រូពេទ្យ កាលបណ្តោយឲ្យហូរខ្ទុះមិនឈប់ រយៈពេលយូរ ថែមទាំងមានក្លិនស្អុយទៀតនោះអាចរាលដាលដល់ខួរក្បាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕