លោកថា ការអប់រំខួរក្បាលស្តាំ គឺជាអប់រំដែលនឹងជួយបណ្តុះ និងអភិវឌ្ឍកុមារដល់បេះដូង និងចិត្តគំនិតរបស់ពួកគេ ពោលគឺត្រូវផ្តល់ឲ្យក្មេងចេះគិត ពិចារណាល្អិតល្អន់ វែងឆ្ងាយពីខ្លួនឯង ដែលពាក្យបច្ចេកទេសហៅថា EQ ជាជាងការរៀនសូត្រដោយផ្តោតតែលើចំណេះដឹង និងការពិត។
លោកស្រី សរ មន្ថា នាយិកាសាលាអប់រំកុមារតូច SHICHIDA បានពន្យល់ថា IQ មកពីពាក្យពេញថា Intelligence Quotient ជាពិន្ទុសរុបបានមកពីការធ្វើតេស្តស្តង់ដារជាច្រើនធ្វើឡើងដើម្បីវាយតម្លៃបញ្ញាមនុស្ស ដែលអ្នកដែលមាន IQ ខ្ពស់ភាគច្រើនជាមនុស្សពូកែខាងភាសាវិទ្យាសាស្ត្រ ឬគណិតវិទ្យាជាដើម។ ក្មេងដែលមាន IQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងឆ្វេង។
ចំណែក EQ មកពីពាក្យពេញថា Emotional Quotient ឬ Emotional Intelligence សំដៅទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ គំនិតច្នៃប្រឌិតរបស់មនុស្ស ក្នុងការស្គាល់អារម្មណ៍ខ្លួនឯង និងអ្នកដទៃ ហើយក្មេងដែលមាន EQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំ។