
៤- បង្រៀននាងឲ្យយល់ពីទំនាក់ទំនងមិនល្អ
ត្រូវប្រាកដថា កូនយល់ច្បាស់ពីផលវិបាកដោយសារទំនាក់ទំនងមិនល្អ ដែលអាចបណ្ដាលឲ្យនាងឆ្លងជំងឺកាមរោគ ថ្លោះធ្លោយមានផ្ទៃពោះដោយមិនដឹងខ្លួន ធ្លាក់ខ្លួនញៀនថ្នាំ និងរងគ្រោះទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ ត្រូវបង្រៀននាងឲ្យស្គាល់អ្វីជាសង្សារមិនល្អ ដែលអាចបំផ្លាញដល់សុភមង្គលនាងគ្រប់ពេល។
៥- ការពារសុវត្ថិភាពកូន
ដើម្បីសុវត្ថិភាព ប៉ាម៉ាក់គួរទៅជាមួយកូន ទាំងពេលជួបសង្សារលើកដំបូង ក៏ដូចជាពេលបែកគ្នាពីសង្សារគេ ឬក៏អាចសុំឲ្យមិត្ដភក្ដិកូនជួយធ្វើរឿងនេះជំនួសយើង ក្នុងកាលៈទេសៈដែលប៉ាម៉ាក់ មិនអាចទៅបាន ឬរវល់ខ្លាំង ហើយក៏អាចប្រាប់កូន ព្យាយាមធ្វើធម្មតាៗ កុំតឹងរឹង ឬតានតឹងខ្លាំង ពេលនិយាយជាមួយសង្សារ។
៦- សង្កេតមើលអត្តចរិតសង្សារកូន
ប៉ាម៉ាក់ គប្បីកុំប្រើពាក្យមិនល្អដាក់សង្សារកូន ព្រោះអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ពួកគេ ផ្ទុយទៅវិញគួរនិយាយពន្យល់កូនយើង និងមិត្តប្រុសគេ ពីអ្វីមិនល្អចំពោះទំនាក់ទំនងស្នេហាពួកគេទាំងពីរ។
៧- សុំឲ្យកូនចែកផ្លូវពីមិត្តប្រុសមិនល្អ
និយាយទៅពិបាកណាស់ បើសុខៗទៅប្រាប់កូនឲ្យបែកពីសង្សារភ្លាមៗនោះ។ យ៉ាងណា យើងអាចអាចប្រាប់កូនឲ្យដកឃ្លាបន្តិចពីសង្សារគេ និងចំណាយពេលធ្វើអ្វីផ្សេង ដូចជា ទៅក្រៅជាមួយមិត្ដភក្ដិស្រីៗ ឬចូលរួមក្រុមកីឡាផ្សេងៗ ព្រោះធ្វើបែបនេះអាចឲ្យកូនដឹងថា ខ្លួនគេនៅតែមានក្ដីសុខ ទោះបីគ្មានមិត្តប្រុសមិនល្អរបស់គេក៏ដោយ។