ក្មេងប្រុស-ស្រី ត្រូវការលូតលាស់ដូចគ្នា តែតម្រូវការអាហារមួយថ្ងៃៗមិនដូចគ្នាទេ

    ក្មេងប្រុស-ស្រី ត្រូវការលូតលាស់ដូចគ្នា តែតម្រូវការអាហារមួយថ្ងៃៗមិនដូចគ្នាទេ

    នៅ​ក្នុង​វ័យ​កំពុង​លូតលាស់ មិន​ថា​ក្មេង​ប្រុស ឬ​ក្មេង​ស្រី​ទេ សុទ្ធ​តែ​ត្រូវ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ដូច​ៗ​គ្នា ដើម្បី​ផ្ដល់ផល​វិជ្ជមាន​ទៅ​ដល់​ការ​លូត​លាស់ផ្នែក​រាង​កាយ ប្រាជ្ញា និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។ ចំពោះ​ក្មេង​ៗ​ដែល​មាន​អាយុ ១-១៣​ឆ្នាំ ត្រូវ​ការ​អាហារូបត្ថម្ភ​ប្រហាក់​ប្រហែល​គ្នា ក៏ប៉ុន្តែ​សម្រាប់​ក្មេង​ៗ​វ័យ​ជំទង់​ដែល​មាន​អាយុ ១៤​ឆ្នាំ​ ឡើង​ទៅ​ ដែល​ត្រូវ​លូតលាស់​ទៅ​ជា​មនុស្ស​ធំ​ពេញ​វ័យ ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​មិន​ដូច​គ្នា​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​បរិមាណនៃ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ដែល​ក្មេង​ជំទង់​ប្រុស-ស្រី​ស័ក្តិសម​នឹង​ទទួល​បាន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃមាន៖

    កាឡូរី

    ​ – ក្មេង​ប្រុស​ ត្រូវ​ការ ២.០០០-៣.២០០ កាឡូរី/ថ្ងៃ
    ​​​ – ក្មេងស្រី ត្រូវការ ១.៨០០-២.៤០០ កាឡូរី/ថ្ងៃ

    ប្រូតេអ៊ីន

    – ក្មេងប្រុស ត្រូវការ ៥២ ក្រាម/ថ្ងៃ
    – ក្មេងស្រី ត្រូវការ ៤៦ ក្រាម/ថ្ងៃ

    ជាតិដែក

    – ក្មេងប្រុស ត្រូវការ ១១ មិល្លីក្រាម/ថ្ងៃ​
    – ក្មេងស្រី ត្រូវការ ១៥ មិល្លីក្រាម/ថ្ងៃ

    ជាតិខ្លាញ់

    – ក្មេងប្រុស ត្រូវការ ៦៩-៩៧ ក្រាម/ថ្ងៃ
    – ក្មេងស្រី ត្រូវការ ៥៦-៧៨ ក្រាម/ថ្ងៃ

    Omega-3

    – ក្មេងប្រុស ​ត្រូវការ ១.៦០០ មិល្លីក្រាម/ថ្ងៃ
    – ក្មេងស្រី ត្រូវការ ១.១០០ មិល្លីក្រាម/ថ្ងៃ

    បន្ថែម​ពី​លើ​នេះ នៅ​មាន​ជាតិ​វីតាមីន ​និងជាតិរ៉ែជាច្រើនមុខទៀត ដែល​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី ត្រូវ​ការ​ដើម្បី​បំពញ​​ការ​លូតលាស់​នៃ​រាងកាយ និង​បញ្ញា​ស្មារតី ដោយ​សារធាតុ​ទាំង​នោះ​បាន​មក​ពី​ការ​ចំណី​អាហារ ឬ​ក៏​អាច​បន្ថែម​តាមរយៈ​​ការ​ញ៉ាំវីតាមីន។
    ក្នុង​ករណី​​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ក្មេងៗ​វ័យ​ជំទង់​ដែល​កំពុង​លូតលាស់​ រួម​ផ្សំ​ជាមួយ​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​បាន​រៀប​រាប់​ខាង​លើ​គ្រប់​តាម​បរិមាណ នោះ​កូន​នឹង​លូត​លាស់​បាន​ល្អ​ទាំង​រាង​កាយ និង​សុខភាព​ទូទៅ​តែ​ម្ដង ពោល​គឺ​មិន​ងាយ​កើត​ជំងឺ​ផ្សេងៗ ហើយ​ថែម​ទាំង​ជួយ​ដល់​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ។

    ប្រសិន​បើ​ម៉ាក់​ប៉ា​មាន​ចម្ងល់ ឬ​មាន​ការ​ព្រួយ​បារម្ភ​ទាក់​ទង​នឹង​សារធាតុ​ចិញ្ចឹម​ដែល​កូនៗ​ទទួល​បាន គួរ​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ដែល​មាន​សញ្ញាប័ត្រ​ត្រឹម​ត្រូវ ឬ​គ្រូពេទ្យ​ឯក​ទេស​ផ្នែក​អាហារូបត្ថម្ភ​ឲ្យ​បាន​ម៉ត់​ចត់ ដើម្បី​រក​ដំណោះ​ស្រាយ​បាន​ឆាប់​បំផុត។ ម៉ាក់ប៉ា​ត្រូវ​ដឹង​ថា កាល​ណា​កូន​មាន​បញ្ហា​ទាក់​ទង​នឹង​អាហារូបត្ថម្ភ វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូត​លាស់​របស់​កូនៗ​បាន។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 13/08/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម