backup og meta

អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Aug 19, 2019

    អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!

    ក្មេង​តូច​ៗ ជាធម្មតា​ ទម្ងន់ និងកម្ពស់ គឺ​វិវត្តទៅ​តាម​អាយុ​ ប៉ុន្តែ​ករណី​ក្មេង​មួយ​ចំនួន ចេះ​តែ​ធាត់ទៅៗ ឡើងគីឡូ​មិន​ឈប់ គឺ​ដោយ​សាររបប​អាហារ​ប្រចាំ​ថ្ងៃ ដែលប៉ាម៉ាក់​មួយ​ចំនួន​មើល​រំលង។ បើ​ទម្លាប់​កូន​បែប​នេះ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ទៀត​ផង ហើយ​អាហារ​គួរ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ចំពោះ​ក្មេង មាន​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។

    ១- ស្ករ

    ជា​ការ​ពិត​ណាស់​ ក្មេង​ណា​ក៏​ចូល​ចិត្ត​ស្ករ​គ្រាប់ ចាហ៊ួយ នំ និយាយ​រួម​ ឲ្យ​តែ​របស់​ផ្អែម ឃើញ​មិន​បាន​នោះ​ទេ។ តែ​ដើម្បី​កុំ​ឲ្យ​​ឆាប់​ពុក​ធ្មេញ ហេតុនេះ គួរ​កុំ​សូវ​ឲ្យ​​ក្មេង​ញ៉ាំ​ច្រើន​ពេក ជា​ពិសេស​ក្នុង​ពេល​ ២ ​ឆ្នាំ​ដំបូង។

    ២- ទឹក​ប៉ោម

    យើង​គ្រប់​គ្នា​ គិត​ថា​ទឹក​ផ្លែ​ឈើ ​សុទ្ធ​តែ​ល្អ​សម្រាប់​សុខ​ភាព តែ​ទឹក​ប៉ោម​វិញ​មិន​បែប​នេះទេ ​ព្រោះ​បើ​​ទោះ​ជា​ទឹក​ប៉ោម​សុទ្ធ ១០០% ក៏​ដោយ ក្នុង​មួយ​កែវ ​អាច​មានកាឡូរី​ដល់​ទៅ ១៦០​កា​ឡូរី ​ឯណោះ។ ​មាន​ន័យ​ថា ផឹក​ទឹក​ប៉ោម ដូច​ជាកូន​បាន​​ញ៉ាំ​ស្ករ Fructose ប៉ុណ្ណោះ ព្រោះជាតិសរសៃ​ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ជាច្រើន​របស់​ផ្លែ​ប៉ោម បាន​បាត់​បង់​អស់​ទៅ​ហើយ។ ដូច​នេះ​ បើ​កូនយើង​​ចូល​ចិត្ត​ប៉ោម ឲ្យកូន​ញ៉ាំ​ផ្លែ​ប៉ោម​ស្រស់​វិញ​ល្អ​ជាង។

    ៣- មី

    មី ​ជា​អាហារ​​មាន​សារធាតុ​គីមី​ជា​ច្រើន​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាពក្មេង។ មួយ​ទៀត មី គឺ​​មាន​សារធាតុ​ចិញ្ចឹម​តិច​តួច និង​គ្មាន​វីតាមីន ក៏​ដូចជា​​សារធាតុ​រ៉ែ​អ្វី​សោះ​ឡើយ។ សូម​ពិចារណា​ឡើង​វិញ​ មុន​នឹងឲ្យ​ក្មេង​ញ៉ាំ​មី។

    ៤- ស៊ុត

    ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​ នឹង​​ប្រតិកម្ម​អាហារ ប៉ាម៉ាក់​កុំ​ទាន់ឲ្យ​​កូន​ញ៉ាំ​ស៊ុត ឬ​អាហារ​ធ្វើ​ពី​ស៊ុត​ ដូចជា​ នំ​ខេក ​ជា​ដើម។ ចាំ​ពេល​ក្មេង​មាន​អាយុ​ ៦​ ខែ​សិន ចាំ​សាក​ឲ្យ​​កូន​ញ៉ាំ​ ដូច​ជា ​ស៊ុត​ស្ងោរ ក៏​បាន។ តែ​កុំ​ឲ្យ​ញ៉ាំ​ស៊ុត​មាន់​ ឬ​ទា​ ចម្អិន​នៅ​ជ័រ​ភ្នៅ​អី ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​រង​ប្រតិកម្មបាន។

    របបអាហារ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន
  • ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ
  • ៥- ទឹក​ដោះ​គោ​ស្រស់

    ទឹក​ដោះ​គោះ​ស្រស់ មិន​សាក​សម​នឹង​ក្មេង​ក្រោម ​១២ ​ខែ​ឡើយ។ ដោយ​សារ​វា​ មិន​មាន​វីតាមីន​ និង​សារធាតុ​ខ្លាញ់​គ្រប់​គ្រាន់​ឡើយ បើ​ប្រៀប​នឹង​ទឹក​ដោះ​ម្តាយ ឬ​ម្សៅទឹក​ដោះ​គោ​។ ចំពោះ​ក្មេង​អាយុ​ចាប់​ពី ៦ ​ខែ​ឡើង អាច​ឲ្យ​ញ៉ាំ​ទឹក​ដោះ​គោ ប្រភេទ Full cream milk បាន។

    ៦- គ្រាប់​ធញ្ញជាតិ

    គ្រាប់​ធុញ្ញជាតិ ​រួម​មាន សណ្តែក​ដី គ្រាប់​ស្វាយ​ចន្ទី គ្រាប់​អាល់ម៉ុន និង​គ្រាប់​រីក​រាយ​ជា​ដើម មិន​គួរឲ្យ​​ក្មេង​អាយុ​ក្រោម ៥​ឆ្នាំ​ ញ៉ាំ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ក្មេង​ស្លាក់។ ទោះ​បី​មិន​ឆ្លាក់ អាច​អោយ​មាន​ប្រតិកម្ម​អាហារ ជា​ពិសេស​ក្មេង ​មាន​សមាជិក​ក្នុង​គ្រួសារ​ មាន​ប្រវិត្ត​ប្រតិកម្ម​នឹង​គ្រាប់​ធញ្ញជាតិ​ណាមួយ។ ហេតុ​នេះ​ ប៉ា​ម៉ាក់ ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពេល​លាយ​គ្រាប់​ធញ្ញ​ជាតិ​ចូល​ក្នុង​អាហារ​កូន។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Aug 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម