តាមការណែនាំរបស់លោកវេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេសកុមារ និងជំងឺផ្លូវដង្ហើម នៅមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា កូនតូចចាប់ពីអាយុ ១ ឆ្នាំទៅ គួរតែបណ្ដោយឲ្យញ៉ាំអាហារខ្លួនឯងបណ្ដើរៗទៅ ទម្រាំដល់កូនអាយុបាន ១ ឆ្នាំ កូនអាចញ៉ាំបានដោយខ្លួនឯង។ លោកបានលើកឡើងថា ឧបសគ្គដែលម៉ាក់ប៉ាតែងជួបពេលឲ្យកូនញ៉ាំដោយខ្លួនឯងនោះ គឺកូនមិនព្រមញ៉ាំអាហារតាមបរិមាណកំណត់ ឬកូនខ្លះទៀតញ៉ាំតែសាច់ មិនញ៉ាំបន្លែធ្វើឲ្យខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅរាងកាយ។
កត្តានេះហើយទើបអាណាព្យាបាលភាគច្រើនមិនផ្ដល់ហ៊ានឲ្យកូនតូចញ៉ាំអាហារដោយខ្លួនឯង រហូតដល់កូនទម្លាប់ដល់វ័យ ៥-៦ ឆ្នាំក៏នៅតែតាមបញ្ចុក។ វេជ្ជបណ្ឌិត អៀប តិចឆេង ក៏បន្តទៀតថា ការឲ្យកូនញ៉ាំអាហារដោយខ្លួនឯងអស់មួយចានៗ មិនមែនងាយស្រួលឡើយ កូនខ្លះទាមទារការលួងលោម និងចំណាយពេលយូរ ខណៈកូនខ្លះទៀតត្រូវសន្យាឲ្យអ្វីមួយដូចជាទូរស័ព្ទមើល ឬទិញអ្វីឲ្យលេងជាដើម។