តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម

    បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម

    ក្មេងៗ​អាយុ​ចាប់​ពី​៣​ឆ្នាំ​ឡើង​ទៅ​រពឹស​ណាស់ ឆ្ងល់​ច្រើន សួរ​ច្រើន លេង​ច្រើន ហើយ​ការ​លេង​ច្រើន​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​ក្មេង​ដួល​បាក់​ដៃ-ជើង ឬ​ប៉ះ​ទង្គិច​បោក​ក្បាល​អ៊ីចឹង​ទៅ។ ធម្មតា បើ​កូន​បោក​ក្បាល​ម៉ាក់​ប៉ា​គ្រាន់​យក​ថ្នាំ​លាប ឬ​យក​អី​មក​ស្អំ។

    ចំពោះ​បញ្ហាខាងលើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា បញ្ហា​ក្មេង​ដួល​ប៉ះ​ទង្គិច​ក្បាល គឺ​ជា​រឿង​ទូទៅ​ដែល​ក្មេង​ស្ទើរ​តែ​គ្រប់​រូប​ធ្លាប់​ឆ្លង​កាត់។ ការ​ដែល​ដួល​នេះ ភាគ​ច្រើន​វា​គ្រាន់​តែ​ធ្វើ​ឲ្យ​ពក​ក្បាល​បន្តិច​បន្តួច កម្រ​ឲ្យ​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់។

    ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់​ប៉ា​អាច​សម្គាល់​សញ្ញា​គួរ​ឲ្យ​បារម្ភ​ដែល​អាច​បញ្ជាក់​ពី​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​ក្បាល​របស់​កូន​ ព្រោះ​ជួនកាលវាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ ហើយសញ្ញាទាំងនោះមានដូច​ជា៖

    – បោក​ក្បាល​ហូរ​ឈាម​ខ្លាំង (​ហូរឈាមមិនឈប់)
    – ពក​រឹង​នៅ​កន្លែង​ប៉ះ​ទង្គិច​លើ​ក្បាល
    – ជាំ ឬ​ហើម​ខ្លាំង
    – ក្អួតលើស​ពី​ម្ដង
    – កូន​ចេះ​តែ​ងងុយ​គេង ឬ​សន្លឹម
    – ពិបាក​ដក​ដង្ហើម
    – ត្អូញប្រាប់ឈឺក្បាល
    – ប្រកាច់។ល។

    រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ភាគ​ច្រើន​លេច​ឡើង​ចាប់​ពី ​២៤-៤៨​ម៉ោង បន្ទាប់​ពី​កូន​ប៉ះ​ទង្គិច​ក្បាល​ហើយ។

    វេជ្ជបណ្ឌិតរូបនេះ បន្ត​ថា បើ​កូន​មាន​ចេញ​រោគ​សញ្ញា​ខាង​លើ ឬ​មាន​សញ្ញា​អ្វី​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារម្ភ​ខ្លាំង យក​ល្អ គួរ​នាំ​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ការ​ប៉ះ​ទង្គិច​ត្រង់​ក្បាល​អាច​គ្រោះ​ថ្នាក់​ខ្លាំង​រហូត​អាច​មាន​ឈាម​កក ឬ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​ខួរ​ក្បាល​បាន។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 14/08/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: