តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ចូលចិត្ត​ចង​សក់​​ឲ្យ​កូន​តូចៗ​ ប្រយ័ត្ន​គ្រោះថ្នាក់​មើល​មិន​ឃើញ

    ចូលចិត្ត​ចង​សក់​​ឲ្យ​កូន​តូចៗ​ ប្រយ័ត្ន​គ្រោះថ្នាក់​មើល​មិន​ឃើញ

    ជា​ទូទៅ​ ម៉ាក់​ៗ​ដែល​មាន​កូន​​ស្រី​​តូច​ៗ​ ​និង​មាន​សក់​ស្អាត​ភ្លឺ​រលោង​​ តែងតែ​ចូលចិត្ត​ចង​សក់​​ឲ្យ​កូន​ដោយ​ប្រើ​កៅស៊ូ​ ឬ​ខ្សែ​ចង​សក់​ ឬ​ដង្កៀប​​​គាប​សក់​ឲ្យ​កូន​ជាក់​​ជា​មិន​ខាន​។​ យ៉ាង​ណា​មិញ​ ការ​ចងសក់​អាច​បំផ្លាញ​ដល់​សរសៃ​សក់​ដ៏​​តូច​ៗ​របស់​ក្មេង​​​បាន​ ​ហើយ​ប្រសិន​​បើ​យើង​ចង​​រលុង​ពេក​ ​កូន​ៗ​អាច​នឹង​ទាញ​​ចេញ​ពី​សក់​របស់​ពួក​គេ​​ ហើយ​មាន​ករណី​ខ្លះ​កូន​នៅតូចពេក​អាចយកទៅ​បៀម​ ឬ​លេប​ចូល​ទៅ​ក្នុង​ពោះ​​​នឹង​បង្ក​ឲ្យ​ស្លាក់​​ជាប់​ក​បាន​។​

    ​​​.​បំផ្លាញ​សរសៃ​សក់

    ទារក​ និង​កូន​ក្មេង​មាន​សរសៃ​សក់​ស្ដើង​ និង​ផុយ​ស្រួយ​ជាង​មនុស្ស​ធំ ​​​ហើយ​វា​ងាយ​នឹង​ខូច​​យ៉ាង​ឆាប់​រហ័ស​។​ ​​ការ​ចង​សក់​ឲ្យ​កូន​​តឹង​ពេក​ វា​អាច​នឹង​​ធ្វើ​ឲ្យ​ក្មេង​ជ្រុះ​សក់​​បាន​។​ ពិត​ណាស់​ សរសៃ​​សក់​អាច​នឹង​ដាច់​ចេញ​ពី​បរិវេណ​ដែល​យើង​ចង​សក់​តឹង​ ឬ​ក៏​អាច​ឈប់​ដុះ​នៅ​បរិវេណ​នោះ​​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ចូរ​បញ្ឈប់​ការ​ចង​សក់​ឲ្យ​កូន​ ប្រសិន​បើ​យើង​សម្គាល់​ឃើញ​​ការ​បំផ្លាញ​​សក់​​ក្នុង​ទ្រង់​​​ណា​មួយ​​កើត​ឡើង​។

    . ហានិភ័យ​នៃ​ការ​ស្លាក់​ជាប់បំពង់​ក​

    ​​ជា​ធម្មតា​​ កូន​តូច​ៗ​តែង​តែ​ចូល​ចិត្ត​លេប​របស់​របរ​ផ្សេង​ៗ​ចូល​ទៅ​ក្នុង​មាត់​។​ ប្រសិនបើ​កូន​របស់​យើង​មាន​សក់​ទន់​រលោង​ស្អាត​ កៅស៊ូ​ចង​សក់​អាច​នឹង​របូត​បាន​នៅ​ពេល​ដែល​យើង​ចង​សក់​​មិន​សូវ​តឹង​​ដែល​​កត្តា​នេះ​អាច​​បណ្ដាល​ឲ្យ​កូន​របស់​យើងអាច​យក​មក​បៀម ឬលេប​នាំ​ឲ្យ​​ស្លាក់​កៅស៊ូ​​ជាប់​បំពង់ក​បាន​។

    . ហានិភ័យ​នៃ​ការ​លេប​ចូល​ពោះ

    ភាគ​ច្រើន​ វត្ថុ​ដែល​ទារក​លេប​ចូល​ពោះ​ ​អាច​ឆ្លង​កាត់​ពោះវៀន​ដោយ​ពុំ​មាន​គ្រោះ​ថ្នាក់​​​ និង​ចេញ​មក​ក្រៅ​តាម​លាមក​ក្មេង​។​ ប៉ុន្តែ​ វត្ថុ​ដែល​មាន​គែម​មុត​ស្រួត​ ឬ​វត្ថុ​ធំៗ អាច​នឹង​​ធ្វើ​ឲ្យ​ខូច​ពោះវៀន​ក្មេង​បាន​ផង​ដែរ​។​ ​ចំពោះ​ខ្សែ​ចង​សក់​ដែល​មាន​គ្រឿង​តុបតែង​លម្អ​បន្ថែម​ អាច​​ធ្វើ​ឲ្យ​រង​របួស​​លើ​កោសិកា​ងាយ​រងគ្រោះ​​នៅ​ក្នុង​​បំពង់​អាហារ​ ក្រពះ​ ពោះវៀន​ ឬ​រន្ធ​គូទ​របស់​ក្មេង​​ថែម​ទៀត​ផង​។ នៅ​ក្នុង​ករណី​ដែល​កូន​តូច​របស់​ម៉ាក់​ៗ​លេប​ខ្សែ​ចង​សក់​ ចូរ​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​​ភ្លាម​ៗ​។​​ គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យ​យើង​ពិនិត្យ​លាមក​របស់​កូន​រយៈពេល​៣​ ទៅ​៥​ថ្ងៃ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​វា​ចេញ​មក​ក្រៅ​តាម​លាមក​ឬ​ក៏​អត់​។

    girl 2

    . ​ជម្រើស​សុវត្ថិភាព

    ប្រសិនបើ​ម៉ាក់​ៗ​ចង់​លេង​ម៉ូត​សក់​ឃ្យូត​ៗ​ឲ្យ​នាង​តូច​ ម៉ាក់​ៗ​អាច​ប្រើ​ប៊ូ​ចង​សក់​ក្រណាត់​ ជា​ជាង​ប្រើ​ខ្សែ​​ ឬ​កៅស៊ូ​ចងសក់។​ ​ចូរ​កុំ​ចង​សក់​​ឲ្យ​កូន​ជា​ទី​ស្រលាញ់​តឹង​ពេក​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បំផ្លាញ​ដល់​សរសៃ​សក់​របស់​ពួក​គេ​។​ លើស​ពី​នេះ​ យើង​អាច​ចង​សក់​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ ដើម្បី​ចៀសវាង​ការ​ដាក់​សម្ពាធ​ដល់​សក់​នៅ​ទីតាំង​តែ​មួយ​។ ជា​មួយ​គ្នា​នេះ​ដែរ​ ចូរ​កុំ​ប្រើ​ខ្សែ​ចង​សក់​ដែល​តូច​ពេក​ ​​​ឬ​មាន​គ្រឿង​តុបតែង​​លម្អ​ផ្សេង​ៗ​ ពី​ព្រោះ​កូន​តូច​ៗ​របស់​យើង​អាច​នឹង​​លេប​វា​ចូល​ទៅ​ក្នុង​​ពោះ​ ឬ​ស្លាក់​ជាប់បំពង់ក​បាន​យ៉ាង​លឿន​ នៅ​ពេល​ដែល​យើង​ធ្វេស​ប្រហែស​តែ​មួយ​​ពព្រិច​ភ្នែក​។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 06/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត