home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់?

ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់?

ក្មេង​អាយុ​ក្រោម ២ ឆ្នាំ​ជាច្រើន​មាន​សំឡេង​ដកដង្ហើមខ្សឺតខ្សក​ពេល​គេង ដែល​អាការៈ​ខ្លះកើត​ឡើង​បន្ទាប់ជាពី​ជំងឺ​រលាក​ទងសួត ហើយ​ខ្លះ​ទៀត​ឮ​កូន​ដក​ដង្ហើម​ឮ​បែប​នេះ​តាំងពី​កើត។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ថា បើ​កូន​ទើប​កើត​អាច​មកពី​ឈ្លក់ទឹក​​ភ្លោះ ឬ​ទឹកភ្លោះ​​ធ្លាក់​ចេញមិន​អស់។

ដូចនេះ​ហើយ​បាន​ជាពេទ្យប្រាប់​យើង​ឲ្យ​ដាក់​​កូន​ទើប​កើត គេង​ផ្អៀង​ទៅ​ម្ខាង ដើម្បី​ឲ្យ​ទឹកភ្លោះ​ហូរ​ចេញ​មក​អស់​តាម​មាត់ ឬ​ច្រមុះ។ រយៈពេល ១ ខែ​យ៉ាង​យូរ វា​នឹង​អស់​ហើយ តែ​បើ​កូន​មាន​អាយុ ១ ឆ្នាំ​ហើយ​ ពេលគេង​នៅតែ​ឮ​សំឡេងទៀត ហើយ​បើ​ពិនិត្យ​ទៅ​មិន​មាន​រោគសញ្ញា​រលាក​ទងសួត​អ្វី​ទេ នោះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។

ថែទាំកូន​

តែ​ការ​ឮ​សំឡេង​ខ្សឺតខ្សកនោះ អាច​មក​ពី​បំពង់​ទងសួត​កូន​ត្បៀត​តិចតួច តែ​នៅ​ពេល​ធំ​ឡើង​លែង​បញ្ចេញ​សំឡេង​ទៀត​ហើយ។ មួយ​វិញ​ទៀត ក្មេង​ខ្លះ​មាន​អាការៈ​តឹង​ច្រមុះ ឬ​គេង​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ពេក ទើប​ធ្វើឲ្យ​កូន​មាន​សភាព​បែប​នេះ។

ចំណែក​បញ្ហា​កូន​គេង​ស្រមុក ក៏​អាច​ធ្វើឲ្យ​ម៉ាក់ប៉ា​គិត​ថា មកពី​បញ្ហា​សួត​ដែរ ព្រោះ​យល់​ថា​កូន​នៅ​តូច​មិន​អាច​ចេះ​ស្រមុក​ដូច​មនុស្ស​ធំ​ឡើយ។ ដូចនេះ​ប្រសិនបើ​​រក​មិន​ឃើញ​ភាព​ខុស​ប្រក្រតី​នៃ​ផ្លូវ​ដង្ហើម​ទេ មិន​ចាំបាច់​ព្រួយ​បារម្ភ​ឡើយ ព្រោះ​ពេល​កូន៣-៥ ឆ្នាំ​ទៅ នឹង​លែង​ឮ​សូរ​ដង្ហើម​ពេល​ដេក​ទៀត​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 22/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x