តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អត់​ចាក់វ៉ាក់សាំង​តេតាណុស ក្មេង​ប្រុស​ម្នាក់ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​ជិត១លាន​ដុល្លារ

    អត់​ចាក់វ៉ាក់សាំង​តេតាណុស ក្មេង​ប្រុស​ម្នាក់ត្រូវ​ចំណាយ​ថ្លៃ​ព្យាបាល​ជិត១លាន​ដុល្លារ

    ក្មេង​ប្រុស​ជនជាតិ​អាមេរិក​ម្នាក់ នៅ​រដ្ឋ​អូរេជិន បាន​ចំណាយ​ពេល ៤៧​ថ្ងៃ ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់ និងត្រូវ​បង់ថ្លៃព្យាបាល​ជាង ៨០​ម៉ឺន​ដុល្លារ​អាមេរិក ដោយសារ​ក្មេង​នេះ​ ពុំ​​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស​ពីមុន។ នេះបើយោងតាម​ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិក។

    លោក​វេជ្ជបណ្ឌិត ខាល់ អ៊ីរីកស្សុន ដែលចូលរួម​សិក្សា​លើ​ករណី​នេះ និង​ជា​សាស្រ្តាចារ្យ​ថែទាំ​កុមារ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត និង​សុខាភិបាល​រដ្ឋ​អូរេជិន បាន​បញ្ជាក់​ថា ករណី​ជំងឺ​តេតាណុស​ធ្ងន់ធ្ងរ កម្រ​កើតមាន​ណាស់​នៅ​សហរដ្ឋអាមេរិក ដោយសារវ៉ាក់សាំង​ការពារ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ជំងឺ​នេះ។ ជំងឺ​របស់​ក្មេង​ប្រុស​ខាងលើ គឺជា​ករណី​ជំងឺ​តេតាណុស​លើ​កុមារ​ទី១ ក្នុង​រដ្ឋ​អូរេជិន នា​រយៈពេលជាង ៣០​ឆ្នាំ។ នេះបើតាម​ការ​សិក្សា។

    តាម​ការ​សិក្សា នៅឆ្នាំ២០១៧ ក្មេងប្រុស​អាយុ ៦​ឆ្នាំ​ម្នាក់ ពុំដែលបានចាក់​វ៉ាក់សាំង​ណាមួយ​នោះទេ បាន​មុត​ថ្ងាស នៅ​ពេលកំពុង​លេង​ក្នុង​សួន​ខាងក្រៅ​។ មួយ​សប្ដាហ៍​ក្រោយ​មក ក្មេង​នេះ កើតមាន​រោគសញ្ញា​ជំងឺ​តេតាណុស រួមមាន រឹងថ្គាម ឈឺសាច់ដុំ ចុកខ្នង និង​ក។ នៅពេល​ក្មេង​នេះចាប់ផ្ដើម​មាន​បញ្ហា​ដកដង្ហើម ម្ដាយ​ឪពុក​របស់​ក្មេងប្រុស​នេះបាន​ទូរសព្ទ​ហៅ​ក្រុម​សង្រ្គោះ​បន្ទាន់ និង​នាំ​​ទៅមជ្ឈមណ្ឌល​ព្យាបាល ដែល​ភ្លាមៗ​នោះ រកឃើញ​ថា មាន​រោគ​សញ្ញា​ជំងឺ​តេតាណុស។

    ចាប់តាំងពី​ពេល​នោះ​មក រោគសញ្ញា​ជំងឺ​របស់​ក្មេង​ប្រុសនេះកាន់តែ​អាក្រក់​ទៅ។ អាអូនឃ្លាន​ទឹក ប៉ុន្ដែ​មិនអាច​បើក​មាត់​បាន​ធំដើម្បី​ផឹកទឹក​នោះទេ ហើយ​បញ្ហា​ការ​ដកដង្ហើម​វិញ គឺ​កាន់តែ​ធ្ងន់ធ្ងរ។ ក្មេង​ប្រុស​នេះ ត្រូវបាន​បញ្ចូន​ទៅកាន់​បន្ទប់​សង្រ្គោះ​បន្ទាន់​សម្រាប់​កុមារ និង​ទទួល​ការ​ព្យាបាល​ជំងឺ​តេតាណុស។ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង ក្មេង​ប្រុស​នេះ ត្រូវ​ដាក់​ឲ្យ​នៅ​ក្នុង​បន្ទប់​ងងឹត​មួយ ជាមួយ​នឹង​កាស​បិទ​ត្រចៀក ដើម្បី​ធ្វើ​ឲ្យមាន​រំញោច​វិញ្ញាណ​កាន់តែ​តិច។

    ក្មេង​ប្រុស​នេះ បាន​ពាក់​បំពង់​បញ្ចូល​ខ្យល់​អស់រយៈពេល ៤៤​ថ្ងៃ និង​នៅ​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​អស់​រយៈពេល ៤៧​ថ្ងៃ។ ក្រោយ​ការព្យាបាល​បាន ១០​ថ្ងៃ ក្មេង​ប្រុស​នេះ អាច​ចាប់ផ្ដើម​ដើរ​បាន​ចម្ងាយ​ជិតៗ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា​ឡើងវិញ​អស់រយៈពេល ១៧​ថ្ងៃ។ ក្រោយមក ក្មេង​ប្រុស​នេះ បាន​វិលមក​រកភាព​ប្រក្រតី​វិញ និង​មាន​សមត្ថភាព​អាច​រត់ និង​ជិះកង់​បាន​វិញ។ នេះបើតាម​ការ​សិក្សា។

    សម្រាប់​ករណី​នេះ គិតត្រឹម​តែ​តម្លៃ​ស្នាក់នៅ​មន្ទីរពេទ្យ ដោយ​មិនរាប់​បញ្ចូល​តម្លៃ​ព្យាបាល​ទាំង​នៅ​មន្ទីរពេទ្យ ​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា​ឡើងវិញ និង​ថ្លៃថែទាំ​សុខភាព​បន្ទាប់មក​ទៀត គឺ​ត្រូវ​ចំណាយ​រហូត​ដល់ ៨១២ ០០០​ដុល្លារ​អាមេរិក។ ទំហំ​ទឹកប្រាក់​នេះ គឺ​ស្មើ​នឹង ៧២​ដង នៃ​ការ​ស្នាក់នៅ​មន្ទីរពេទ្យ​របស់​កុមារ​អាមេរិក​ជាមធ្យម។

    បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​របស់​សហរដ្ឋអាមេរិក ពី​ឆ្នាំ​២០០៩-២០១៥ ទិន្នន័យ​ជំងឺ​តេតាណុស មានតែ ១៩៧ ​ករណី​ប៉ុណ្ណោះ នៅ​ទូទាំង​ប្រទេស ដោយ​ក្នុង​នោះ មាន​មនុស្ស ១៦​នាក់​បាន​ស្លាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 12/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: