តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ

    បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ

    តាម​គោលការណ៍​ថ្នាក់​ជាតិ ផ្តល់​ការ​ចាក់វ៉ាក់សាំង​ចំនួន ១១ មុខ ឲ្យ​ក្មេង​ទើប​កើត ​រហូត​ដល់​អាយុ ២ ឆ្នាំ ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​រដ្ឋ​នានា។

    ក្រៅ​ពី​វ៉ាក់សាំង​ទាំង ១១ មុខ​នោះ ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ​ផង​ដែរ ម៉ាក់​ប៉ា​ដែល​មាន​លទ្ធភាព​អាច​នាំ​កូនទៅ​ចាក់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ឬ​គ្លីនិក​ឯកជន​ធំៗ​មួយ​ចំនួន។

    ១- វ៉ាក់សាំងរាក

    វ៉ាក់​សាំង​រាក​អាច​បន្តក់​នៅ​មុន​ពេល​ទារក​អាយុ​បាន ៦ ខែ ។ ប្រសិទ្ធភាព​នៃ​ការបន្តក់វ៉ាក់សាំង​នេះ អាច​ការពារ​មិន​ឲ្យ​ក្មេង​អាយុ​ក្រោម ៥ ឆ្នាំ រាករូស​ខ្លាំង រហូត​ដល់ ៧០%។

    ២- វ៉ាក់សាំង​ផ្តាសាយ​ធំ

    កូន​ក្មេង​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ​ចំនួន ២ដូស្ត នៅ​ពេល​អាយុ​ចាប់​ពី ៦ ខែ រហូត​ដល់ ៨ ឆ្នាំ។

    ៣- វ៉ាក់សាំង​គ្រុន​ពោះវៀន

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​គ្រុន​ពោះវៀន ចាប់​អាយុ ៦ ខែ​ឡើង​ទៅ។

    ៤- វ៉ាក់សាំង​ស្រឡទែន

    ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ ៩ ខែ​ឡើង​ទៅ។

    ៥- វ៉ាក់សាំង​អុតស្វាយ

    ចាក់​ចំនួន ២ ដូស្ត ដោយ​ដូស្តទី១ ចាក់​នៅ​ពេល​ក្មេង​អាយុ​បាន ១២-១៥ខែ និង​ដូស្តទី២ នៅ​​ពេល​ក្មេង​អាយុ ៤-៦ ឆ្នាំ។

    ៦- វ៉ាក់សាំង​ថ្លើម​ប្រភេទ អា

    ចាក់​ចំនួន ២ ដូស្ត ដូស្តទី១ ចាក់​នៅ​ពេល​ក្មេង​អាយុ​បាន ១២-២៣ ខែ និង​ដូស្តទី២ ចាក់ ៦-១៨ ខែក្រោយ។

    ៧- វ៉ាក់សាំង​រលាក​ស្រោមខួរ

    វ៉ាក់សាំង​រលាក​ស្រោម​ខួរ តម្រូវ​ឲ្យ​ក្មេង​ចាក់​ចាប់​ពី​អាយុ ២ ឆ្នាំ​ឡើង​ទៅ។

    អត្ថបទពាក់ព័ន្ធ៖ នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 10/09/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត