ក្មេងលូតលាស់យឺតសំដៅលើក្មេងដែលមានល្បឿនលូតលាស់យឺតជាងក្មេងដែលមានអាយុ ភេទ និងជាតិសាសន៍ដូចគ្នា។ ហេតុអ្វីបានជាក្មេងខ្លះលូតលាស់យឺត?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្មេងលូតលាស់យឺតសំដៅលើក្មេងដែលមានល្បឿនលូតលាស់យឺតជាងក្មេងដែលមានអាយុ ភេទ និងជាតិសាសន៍ដូចគ្នា។ ហេតុអ្វីបានជាក្មេងខ្លះលូតលាស់យឺត?
ក្មេងលូតលាស់យឺតអាចបណ្តាលមកពីមូលហេតុជាច្រើន៖
ប៉ាម៉ាក់ ឬតាយាយរបស់អូនតូចមានមាឌតូច ឬកម្ពស់ទាប។
កង្វះអាហារូបត្ថម្ភ និងវិបត្តិចំណង់អាហារ គឺជាមូលហេតុទូទៅនៃការលូតលាស់យឺត។
ថ្នាំព្យាបាលជំងឺពិបាកផ្ចង់អារម្មណ៍ និងស្រៃ្ពស្តេរ៉ូអ៊ីតសម្រាប់ជំងឺហឺតក៏ធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារដែរ។
វេជ្ជបណ្ឌិត Patel បានលើកឡើងថា “កុមារដែលឆ្លងកាត់សង្គ្រាម គ្រោះទុរ្ភិក្ស ជួបអំពើហិង្សា ឬរស់នៅក្នុងបរិយាកាសដែលមិនមានការបីបាច់ថែរក្សាត្រឹមត្រូវអាចជួបប្រទះភាពតានតឹងផ្លូវចិត្តដែលរារាំងពួកគេមិនឱ្យលូតលាស់បានល្អ”។
កង្វះអ័រម៉ូនលូតលាស់ ខ្សោយក្រពេញទីរ៉ូអ៊ីត និងភាពក្រពេញវ័យក៏ប៉ះពាល់ដល់ការលូតលាស់កុមារដែរ។
ជំងឺរ៉ាំរ៉ៃដូចជា ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺហឺត ជំងឺឆ្អឹង ជំងឺ Celiac (ជាជំងឺប្រតិកម្មនឹងការញុំាជាតិ gluten ដែលជាប្រូតេអ៊ីននៅក្នុងពពួកស្រូវសាលី) ជំងឺបេះដូង ជំងឺរលាកពោះវៀនធំ និងជំងឺតម្រងនោមជាដើម សុទ្ធតែអាចប៉ះពាល់ដល់ការលូតលាស់របស់ក្មេង។
ក្មេងលូតលាស់យឺតអាចត្រូវព្យាបាលតាមមូលហេតុបង្ក។ ប្រសិនបើអូនតូចមានការលូតលាស់យឺត ដោយសារជំងឺកង្វះអាហារូបត្ថម្ភ ប៉ាម៉ាក់អាចកែប្រែរបបអាហាររបស់អូនតូច។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕