អត្ថបទពាក់ព័ន្ធ៖ ប្រុសៗចូលចិត្តទុកទូរសព្ទក្នុងហោប៉ៅ ប្រយ័ត្នងាប់មេជីវិត អត់កូន
ផលអាក្រក់
ក្រុមអ្នកជំនាញបានធ្វើការស្វែងយល់ពីបញ្ហានេះដោយធ្វើការសិក្សាអង្កេតលើការមើលថែរបស់ប៉ាម៉ាក់ទៅលើកូនៗនៅក្នុងភោជនីយដ្ឋានអាហាររហ័សជាច្រើនកន្លែង។ នៅក្នុងការសិក្សា និងការស្រាវជ្រាវតាមខ្សែវីដេអូនោះបានបង្ហាញពីផលប៉ះពាល់ដែលប៉ាម៉ាក់បានប្រើប្រាស់ឧបករណ៍អេឡិចត្រូវនិកបានធ្វើឲ្យមានការកាត់បន្ថយនូវការសន្ទនា ឬគ្មាននិយាយអ្វីមួយមាត់សោះទៅកូនៗ។ បច្ចេកវិទ្យាទំនើបបានផ្លាស់ប្តូរនូវឥរិយាបថរបស់ប៉ាម៉ាក់នៅពេលដែលនៅជាមួយកូនៗ។ បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យាបុរាណដូចជាការអានសៀវភៅ វាត្រូវបានគេជឿជាក់ថាទំនាក់ទំនងរវាងប៉ាម៉ាក់និងកូនៗពួកគេគឺមានការយកចិត្តទុកដាក់លើគ្នាកាន់តែច្រើន ហើយការប្រើអារម្មណ៍ដាក់គ្នាក៏មានកាន់តែខ្លាំងដូចគ្នា។ ចំពោះកុមារដែលប្រើបច្ចេកវិទ្យាច្រើននឹងមានការប្រើអារម្មណ៍ច្រើន និងបណ្តាលឲ្យមានបញ្ហាផ្លូវចិត្តដែរ។
អត្ថបទពាក់ព័ន្ធ៖ ប្រើទូរសព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់!
២- អ្វីដែលប៉ាម៉ាក់អាចធ្វើបាន
− កំណត់ពេលវេលាប្រើប្រាស់ទូរសព្ទក្នុងផ្ទះ។ បង្កើតទម្លាប់ក្នុងគ្រួសារមានដូចជាពេលដែលហាមមិនឲ្យប្រើ ឬចំនួនដងក្នុងការប្រើ។
− តាមដាននូវការប្រើប្រាស់ទូរសព្ទដៃ។ ប៉ាម៉ាក់អាចពិចារណាក្នុងការផ្លាស់ប្តូរប្រព័ន្ធ ឬបិទឧបករណ៍ ដើម្បីការពារពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅតាមផ្ទះ។
− កំណត់ពីភាពតានតឹងដែលបានពីឧបករណ៍។ ប៉ាម៉ាក់ត្រូវគិតថាតើផ្នែកណាមួយនៃឧបករណ៍អាចផ្តល់ភាពតានតឹងដល់អ្នកខ្លាំងបំផុតនោះ។ ប៉ាម៉ាក់អាចត្រូវការពេលវេលា និងទីកន្លែងសម្រាប់ដំណើរការព័តមានទាំងអស់នេះ ប្រសើរជាងប៉ាម៉ាក់ទៅរំខានពេលវេលាកូនដែលអាចធ្វើឲ្យពួកគេមានប្រតិកម្មអវិជ្ជមានមកលើប៉ាម៉ាក់ជាមួយនឹងអារម្មណ៍អវិជ្ជមានដែលពួកគេមានផ្ទាល់។
អត្ថបទពាក់ព័ន្ធ៖ ប្រើទូរសព្ទដៃរបៀបនេះរាល់ថ្ងៃ អាចបង្កបញ្ហាមួយចំនួនដល់សុខភាព
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕