home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់

ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់

រវល់​នឹង​ការងារ​ផង បូក​រួម​ទាំង​ភារៈ​មើល​ថែទាំ ចិញ្ចឹម និង​អប់រំ​កូន​ទៀត ទម្រាំ​ក្លាយ​ជា​អ្នក​ម្តាយ​ឆ្លាត​វៃ​ម្នាក់ ទាមទារ​ឲ្យ​ស្រីៗ​លះបង់​ទាំង​ពេល​វេលា កម្លាំង​កាយ​ចិត្ត រូប​សម្រស់ ដើម្បី​តែ​កូន។

ឆ្លង​កាត់​ការ​ធ្វើ​បទ​សម្ភាស​ជាមួយ​អ្នក​ម្ដាយ​ប្រមាណ​ជា ១០ រូប អំពី​បទ​ពិសោធ​ដើម្បី​ក្លាយ​ជា​អ្នក​ម្ដាយ​ដ៏​ឆ្លាតវៃ ត្រូវ​មាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖

១- ភាព​អត់​ធ្មត់

ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ត្រូវ​ចំណាយ​ពេល​យូរ និង​ការ​អត់​ធ្មត់​ខ្លាំង​បំផុត ព្រោះ​នៅ​តូច​ពេក កូន​មិន​អាច​យល់​ពី​អ្វី​ដែល​យើង​និយាយ ឬ​ចង់​បាន​នោះ​ទេ ចង់​បាន ​ដឹង​តែ​បាន​ហ្នឹង តែបើ​មិន​បាន ​យំ​ឡាំ​ប៉ា​មិន​ខាន។ ដល់​ពេល​គេ​ធំ​បន្តិច ចេះ​​និយាយ ចេះ​ដើរ អាច​ស្ដាប់​ពាក្យ​សម្ដី​យើង​បាន តែ​ចចេស​រឹងរូស ធ្វើ​តាម​ចិត្ត​គេ​ចង់​បាន អ៊ីចឹង​បើ​ម៉ាក់ៗ​ខ្វះ​ភាព​អត់​ធ្មត់ ប្រៀប​បាន​នឹង​បោះបង់​កូន ឲ្យ​កូន​កាច់​ចង្កូត​ទៅ​ដោយ​ខ្លួន​ឯង។

២- មាន​ពេល​វេលា​សម្រាប់​កូន

យើង​ដឹង​ហើយ​ថា កូនៗ​ត្រូវ​ការ​ភាព​កក់​ក្ដៅ ត្រូវ​ការ​ថ្នាក់​ថ្នម ដែល​នៅ​ក្នុង​សង្គម​ខ្មែរ ​ម្ដាយ​ជា​អ្នក​ដែល​នៅ​កៀក​កិត និង​ចំណាយ​ពេល​ជាមួយ​កូន​ច្រើន​ជាង​ឪពុក ដោយ​ទំនាក់​ទំនង​កូន​ជាមួយ​ម្ដាយ​មាន​តាំង​ពេល​គេ​ម៉ឹម​ដោះ​ម្ដាយ​ម៉្លេះ។ បែប​នេះ​ហើយ ទោះ​ជា​ម៉ាក់ៗ​រវល់​យ៉ាង​ណា​ ក៏​ឆ្លៀត​ចំណាយ​ពេល​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​អប់រំ ណែនាំ​គេ​ឲ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ក្មេង​ល្អ។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ

៣- ធ្វើ​ជា​គំរូ​ដល់​កូន

គេ​បាន​ប្រៀប​ធៀប​កូន​ក្មេង​ទៅ​នឹង​ក្រដាស​ស​ស្អាត មើល​ឃើញ​អី ​ធ្វើ​ហ្នឹង​ហើយ បែប​នេះ​យើង​ជា​ម្ដាយ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដល់​កូន​ជាមុន មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​នៅ​មុខ​កូន​ទេ។ ការ​ធ្វើ​បែប​នេះ​ កូន​នឹង​ចាប់​ផ្ដើម​រៀន​សូត្រ​ពី​គំរូ​របស់​ម៉ាក់ ធ្វើ​តាម​ម៉ាក់ៗ​នូវ​រឿង​ល្អៗ ពេល​ធំ​ឡើង​ គេ​នឹង​មាន​ទម្លាប់​ល្អ ម៉ាក់ៗ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ដើម្បី​កាច់​ចង្កូត​កូន​ឡើយ។

៤- ដឹង​របៀប​ចិញ្ចឹម​កូន

គ្រប់​គ្នា​ដឹង​ហើយ​ថា ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ កូន​មាន​សុខភាព​ល្អ ឆ្លាត ទាល់​តែ​មាន​ម៉ាក់​ឆ្លាត និង​ប៉ិន​ប្រសប់​ដែរ។ ម៉ាក់ៗ​ឆ្លាត​យ៉ាង​ម៉េច គឺ​ដឹង​ពី​របៀប​ថែទាំ​កូន ដឹង​ពី​របៀប​ជ្រើស​រើស​អាហារ​ដែល​អាច​​បំប៉ន​រាងកាយ​កូន​រឹងមាំ ខួរក្បាល​ឆ្លាត​វៃ ឆ្អឹង​រឹងមាំ ហើយ​បើ​កូន​បៅ​ទឹក​ដោះ​គោ ត្រូវ​ចេះ​សួរ​នាំ ឬ​ជ្រើស​រើស​ប្រភេទ​ដែល​មាន​សារធាតុ​បំប៉ន​ឲ្យ​ខួរក្បាល​ឆ្លាត (DHA) ព្រោះ​ខួរ​ក្បាល​ក្មេង​លូត​លាស់​ខ្លាំងនៅប៉ុន្មាន​ឆ្នាំ​ដំបូង​ ហើយ​បើយឺត​ពេល ​ពិបាក​បន្តិច​ហើយ។

អត្ថបទពាក់ព័ន្ធ៖

អ្នកម្តាយឆ្លាតវៃ

៥- ផ្ដល់​ការ​គាំទ្រ និង​ក្តី​ស្រលាញ់​ឲ្យ​កូន

ក្មេង​ត្រូវ​ការ​ក្តី​ស្រលាញ់ និង​កម្លាំង​ចិត្ត​ពី​យើង​គ្រប់​ពេល ដូចនេះ​ម៉ាក់​ដ៏​ល្អ ចាំបាច់​ត្រូវ​តែ​ផ្ដល់​ក្ដី​ស្រលាញ់​ដោយ​គ្មាន​លក្ខខណ្ឌ ឯ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត ក៏​ត្រូវ​ផ្ដល់​ឲ្យ​កូន ទោះ​បី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ពេល​កូន​ធ្វើអ្វី​មួយ​មិន​បាន​ល្អ គួរ​លើក​ទឹក​ចិត្ត​កូន ឲ្យ​កូន​ខំ​ប្រឹង​បន្ត​ទៀត ឬ​កែ​ប្រែ​នូវ​អាកប្បកិរិយា​ឆ្គាំឆ្គង មិន​ត្រូវ​ស្តី​បន្ទោស ស្រែក​គំហក ជេរ​ស្ដី​ដោយ​ពាក្យ​អសុរោះ ឬ​វាយ​ដំ​នោះ​ឡើយ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/09/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត