home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា?

ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា?

ចំពោះ​អា​អូន​តូច​ៗ បើ​ម៉ាក់​ប៉ា​មិន​បាន​ប្រយ័ត្ន នឹង​កើត​រាក​រូស​ញឹក​ញាប់ ព្រោះ​ក្រពះ-ពោះ​វៀន​អា​អូន​នៅ​ខ្ចី​នៅ​ឡើយ។ បើ​ម៉ាក់​ប៉ា ​មិន​ចង់​ឲ្យ​កូន​ឧស្សាហ៍​រាក ឬ​ចង់​ឲ្យ​ក្រពះ-ពោះវៀន​កូន​ល្អ ត្រូវ​ជ្រើស​រើស​អាហារ​បំប៉ន​បែប​ណា​ទើប​ជា​ជម្រើស​ល្អ​សម្រាប់​កូន?

លោក​វេជ្ជ​បណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ពេល​ដែល​ចង់​បំប៉ន​អាហារ​កូន​តូចៗ ពី​លើ​ការ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ គឺ​នៅ​ពេល​ដែល​ទារក ឬ​កូន​តូច​មាន​អាយុ​ចាប់​ពី​៥-៦ខែ​ឡើង ហើយ​អាហារ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​កូន​ចម្បង​នោះ​គឺ អាហារ​ទន់ ម៉ដ្ត ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​ជា​ដើម។ លោក​បន្ត​ថា នៅ​ក្នុង​បបរ​ខាប់​គ្រប់​គ្រឿង មាន​គ្រឿង​ផ្សំ​គ្រប់​មុខ​រួម​មាន បន្លែ (បន្លែ​ក្រហម បន្លែ​បៃតង…) ត្រី សាច់ អង្ករ ហើយ​គ្រូពេទ្យ​ក៏​ឲ្យ​យើង​បន្ថែម​​ប្រេង​ឆា ឬ​ប្រេង​អ៊ូលីវ​ទៅ​ក្នុង​អាហារ​បំប៉ន​​របស់​កូន​ថែម​ទៀត។

ដោយ​ឡែក វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា សម្រាប់​កូន​តូចៗ​ដែល​មាន​អាយុ​ប្រហែល៨-៩ខែ​ឡើង ទើប​ពេទ្យ​ណែនាំ​ឲ្យ​បន្ថែម​អាហារ​បំប៉ន​ផ្សេងៗ​ទៀត ឬ​អាច​ហៅ​បាន​ថា អាហារ​ក្រៅ​ពេល​មាន​ដូច​ជា៖

– យាអ៊ួរ
– នំ​សម្រាប់​បេប៊ី
– ផ្លែ​ឈើ​ស្ងោរ ចំហុយ។ល។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កូន​តូច​ៗ​ទទួល​បាន​អាហារ​គ្រប់​គ្រាន់ ហើយ​ចម្អិន​ដោយ​មាន​អនាម័យ​ខ្ពស់​នោះ មិន​ត្រឹម​តែ​ក្រពះ-ពោះវៀន​កូន​ទេ​មាន​សុខភាព​ល្អ និយាយ​រួម ទាំង​សុខភាព​ទូទៅ ទាំង​ការ​លូត​លាស់​របស់​ក្មេង​ក៏​បាន​ល្អ​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 22/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត