backup og meta

រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា?

រវាងទឹកដោះគោក្រដាស និងយ៉ាអួ គួរឲ្យកូនញ៉ាំមួយណា?

ទឹកដោះគោ​ក្រដាស និង​យ៉ាអួ ជា​អាហារ​សម្រន់​ដែល​ម៉ាក់​ៗ​តែង​ទិញ​ឲ្យ​កូន​ញ៉ាំ​ជា​រឿយៗ។ ក្នុង​នោះ​ដែរ ក៏​មាន​ចម្ងល់​លើក​ឡើង​ថា អាហារ​ទាំង ២ ប្រភេទ​នោះ មួយ​ណា​ល្អ​ចំពោះ​ក្មេង​ជាង​ទៅ ព្រោះ​វា​សុទ្ធតែ​ផលិត​ចេញ​ពី​ទឹកដោះគោ​ដូចគ្នា?

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា យ៉ាអួ​គឺជា​ប្រភេទ​អាហារ​សម្រន់​ល្អ​មួយ​សម្រាប់​ទារកចាប់ពី​អាយុ ៦ ខែ​ឡើង​ទៅ។ យ៉ាអួ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រូតេអ៊ីន និង​ពួក​បាក់តេរី​ល្អ ជំនួយ​ទៅ​ដល់​សុខភាព​ទូទៅ​ ដូចជា​ភ្នែក សក់ ក្រចក បេះដូង ក្រពះ ពោះវៀន ឆ្អឹង​រឹងមាំ និង​ជួយ​ឲ្យ​កូន​លូត​កម្ពស់​បាន​ល្អ។ មួយ​វិញ​ទៀត​យ៉ាអួ​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​កូឡេស្តេរ៉ូល​ក្នុង​ខ្លួន​បាន​ដែរ ដូចនេះ​បើ​ម៉ាក់​ៗ​ចង់​ជ្រើសរើស​យ៉ាអួ គឺ​តែ​ពពួក​គ្មាន​ជាតិ​ស្ករ ទើប​មិន​ប៉ះពាល់​ដល់​ធ្មេញ ឬ​មិន​ជំរុញ​ក្មេង​ឲ្យ​ធាត់។

ថែទាំកូន

ចំណែក​ទឹក​ដោះ​គោ​ក្រដាស​វិញ ត្បិត​តែ​ផលិត​ពី​ទឹកដោះ​គោ​ស្រស់​មែន ប៉ុន្តែ​វា​មាន​រសជាតិ​ផ្អែម​ជាង ហើយ​ក្មេង​អាយុ​ចាប់ពី ៣-៦ ឆ្នាំ​ទើប​អាច​ផឹក​បាន ដូចនេះ​ជម្រើស​ល្អ​គួរឲ្យ​កូន​តូចញ៉ាំ​យ៉ាអួ​វិញ​ ទើប​ល្អ​ជាង។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​ជ្រើសរើស​ទឹកដោះគោ​ជា​រឿង​សំខាន់​ណាស់ ប្រសិនបើ​ពិតជា​ចង់​ឲ្យ​កូន​ផឹក​ទឹក​ដោះ​គោ​មែន គួរតែ​ជា​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ​វិញ ទើប​ប្រសើរ​ចំពោះ​សុខភាព​កូន។

ជា​ចុង​ក្រោយ​លោក​វេជ្ជបណ្ឌិត​បន្ត​ថា សម្បក​វេច​ខ្ចប់​ទឹកដោះគោ​ក្រដាស​​ងាយ​រហែក និង​ក្នុង​ទឹកដោះគោ​មាន​លាយ​សារធាតុ​ទុក​បាន​យូរ ដែល​មិន​ល្អ​ចំពោះ​សុខភាព​កូន។ ក្រៅពីយ៉ាអួ យើងគួរតែឲ្យកូនញ៉ាំអាហារ បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន ទើប​ចម្រើន​ដល់​ការ​លូតលាស់ ហើយ​មុន​សម្រេច​ចិត្ត​ឲ្យ​កូន​ផឹក ឬញ៉ាំអ្វីគួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម