backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 19, 2020

កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ

បញ្ហា​កូន​កើត​មាន​ភាព​ខុស​ប្រក្រតី អាណាព្យាបាល​ត្រូវតែ​សង្កេត និង​តាមដាន​ការ​វិវត្តន៍​របស់​កូន​ឲ្យ​បាន​ដិតដល់។ ក្នុង​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ណែនាំ​ឲ្យ​សង្កេត​មើល​កូន​តូច​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម។

– ទម្រង់​មុខ ក្បាល​វៀច ក្រពឹត ឬ​មិន​ស្មើ​គ្នា

– ស្មា​ខ្ពស់ ទាប មិន​ស្មើ​គ្នា

– ដេក ងាក បៅ​តែ​ម្ខាង ឬ​បៅ​ឧស្សាហ៍​ឈ្លក់ ក្អួត

– លើក​​ដៃ ជើង បាន​​តែ​ម្ខាង​ៗ

– ជើង​កោង​ចូល​គ្នា​ខ្លាំង

– គ្មាន​កាយវិការ​ឆ្លើយតប ពេល​ហៅ

– ពងស្វាស​តូច​ធំ​មួយ​ចំហៀង

– ជាប់​គល់​អណ្ដាត

– ភ្នែក​សើម ឬ​ហៀរ​ទឹកភ្នែក​រហូត។

អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​កូន​យើង​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ សូម​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិគ្រោះ និង​ស្វែងរក​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។

វេជ្ជបណ្ឌិត ហួរ ដានេ បាន​បន្ត​ទៀត​ថា ភាព​ខុស​ប្រក្រតី​ខាង​លើ​ខ្លះ​អាច​កើត​ឡើង​អំឡុង​ពេល​សម្រាល ឬ​មកពី​កំណើត​តែម្ដង ដូចនេះ​ហើយ​ទាមទារ​ម៉ាក់ប៉ា​យក​ចិត្ត​ទុក​ដាក់ និង​សង្កេត​កូន​ឲ្យ​បាន​ដិតដល់​ពី​ការ​វិវត្តន៍​ប្រចាំថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម