បើយើងសង្កេតមើលនៅគល់ត្រចៀករបស់ក្មេងខ្លះ ឃើញមានប្រហោងតូចមួយនៅក្បែរគល់ត្រចៀក។ ម៉ាក់ប៉ាខ្លះ ក៏បានជួបប្រទះកូនមានបញ្ហានៅរន្ធនៅគល់ត្រចៀក មានហើម ហើយនិងចេញខ្ទុះ។ តើបញ្ហាខ្ទុះត្រចៀកនេះ បង្កឡើងពីអ្វីទៅ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បើយើងសង្កេតមើលនៅគល់ត្រចៀករបស់ក្មេងខ្លះ ឃើញមានប្រហោងតូចមួយនៅក្បែរគល់ត្រចៀក។ ម៉ាក់ប៉ាខ្លះ ក៏បានជួបប្រទះកូនមានបញ្ហានៅរន្ធនៅគល់ត្រចៀក មានហើម ហើយនិងចេញខ្ទុះ។ តើបញ្ហាខ្ទុះត្រចៀកនេះ បង្កឡើងពីអ្វីទៅ?
ឆ្លើយតបនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារបានចែករំលែកឲ្យដឹងថា រន្ធតូចមួយដែលស្ថិតនៅក្បែររន្ធត្រចៀក (ផ្នែកខាងមុខ ឬខាងក្រោយនៃត្រចៀក) ហើយរន្ធនេះវាមានផ្លូវចូលទៅក្នុងជ្រៅក្រោមស្បែក គឺជា Preauricular sinus។ វាគឺជាបញ្ហាពីកំណើតដែលពេលក្មេងកើតមកមានរន្ធតូចមួយនៅគល់ត្រចៀក ជាភាពមិនធម្មតាពីកំណើត និងជាតំណពូជ ហើយវាអាចមាននៅតែម្ខាង ឬទាំងសងខាងត្រចៀកក្មេង។
ជាធម្មតា រន្ធតូចនៅក្បែរគល់ត្រចៀកនេះ មិនបង្កឲ្យមានផលវិបាក ហើយភាគច្រើនវាមិនមានរោគសញ្ញាទេ ប៉ុន្តែបើមានការឆ្លងមេរោគ វានឹងធ្វើឲ្យ៖
១. ឡើងក្រហម ហើម
២. មានការឈឺចាប់
៣. ក្ដៅខ្លួន
៤. អាចមានខ្ទុះ។ល។
លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ក្នុងករណីដែលកូនមានខ្ទុះ គឺត្រូវការព្យាបាលដោយប្រើថ្នាំអង់ទីប្យូទិច និងការវះបង្ហូរខ្ទុះចេញ។ ស្របគ្នានេះ បើមានការបង្ករោគញឹកញាប់ ត្រូវវះកាត់ភ្ជិតផ្លូវរបស់រន្ធនេះ។ បញ្ហានេះ មិនមានគំរាមកំហែងដល់សុខភាពក្មេងទេ ប៉ុន្តែប្រសិនកូនមានរន្ធតូចនៅត្រចៀក ហើយមានហើម ចេញខ្ទុះដូចដែលបានប្រាប់ ត្រូវនាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលអោយបានត្រឹមត្រូវ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ