ទោះជាកម្ដៅថ្ងៃមិនខ្លាំងដូចភ្លើងចង្ក្រាន តែវានៅតែអាចបញ្ចេញសារធាតុគីមីចូលទៅក្នុងនំដែរ គ្រាន់តែបរិមាណតិច ហើយបើកូនញ៉ាំរាល់ថ្ងៃសារធាតុគីមីទាំងនោះនឹងទៅប្រមូលផ្ដុំក្នុងខ្លួន។ យូរៗអាចបង្កទៅជាជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ឬឈានដល់ជំងឺមហារីកបំពង់ក បេះដូង តម្រងនោម។
ចំណែករសជាតិរបស់វាមានប្រៃ ផ្អែម និងជាតិខ្លាញ់ដែលយើងមិនដឹងពីប្រភពនៃគ្រឿង ដែលនេះហើយជារឿងគួរឲ្យខ្លាច។ ដូចនេះបើចង់ទិញឲ្យកូនញ៉ាំត្រូវមើលកន្លែងលក់ដូរជាមុនសិន ថាមានផាសុកភាពត្រឹមត្រូវដែរ ឬទេ និងពិនិត្យលើកាលបរិច្ឆេទផលិតផង ខ្លាចជាទំនិញហួសកំណត់។