ក្មេងៗមួយចំនួនពេលបៅរួច មិនព្រមឲ្យដកដបទឹកដោះគោចេញនោះទេ នៅបៀមជញ្ជក់ទាល់តែដេកលក់ ខ្លះដេកលក់ហើយមិនព្រមឲ្យដកចេញទៀត។ កាលបើម៉ាក់ៗទម្លាប់ឲ្យបៀមដបទឹកដោះបែបនេះ មិនល្អនោះទេ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ផ្នែកប្រដាប់រំលាយអាហារ អះអាងថា បញ្ហាប្រឈមធំ ២យ៉ាង ដែលក្មេងជួបញឹកញាប់នោះ គឺខូចធ្មេញ និងរលាកបំពង់ក។