សម្រាប់បញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ឲ្យដឹងថា កាបូបស្ពាយកូននោះវាជួយសម្រួលដល់ម៉ាក់ប៉ាបានខ្លាំង ហើយបើម៉ាក់ប៉ាចូលចិត្តប្រើច្រើនក៏មិនមានអីប៉ះពាល់ដល់កូនទេ បើសិនដាក់កូនឲ្យអង្គុយនៅក្នុងទម្រង់សមស្របមួយ។
យើងអាចប្រើកាបូបស្ពាយអាអូនដោយមិនបាច់បារម្ភនឹងផលប៉ះពាល់មែន ក៏ប៉ុន្តែប្រសិនបើដាក់កូនស្ពាយនៅក្នុងទម្រង់ខុស វាអាចបង្កជាផលពិបាកដល់កូនបានហើយទម្រង់ដែលស័ក្តិសម គឺ៖
១.ជើងកូនគួរតែអាចកន្ធែកដាក់អមសងខាងរាងកាយយើង
២.ចង្កេះកូនគួរតែបត់
៣.មានចន្លោះឲ្យកូនស្រួលដកដង្ហើម
និយាយរួម ជាទម្រង់ដូចកូនអង្គុយធម្មតា។ បើយើងស្ពាយកូនផ្អឹបជាប់នឹងដើមទ្រូង ហើយជើងកូនត្រង់ស្លូស្មើដងខ្លួន វាអាចប៉ះពាល់ទៅដល់ការលូតលាស់ឆ្អឹងត្រគាករបស់កូន។