លោកថា ចំពោះការដែលថា ក្មេងៗទីក្រុងងាយកើតអាលែកហ្ស៊ីនោះដោយសារ អាអូនរស់នៅទីក្រុងមិនសូវប្រឈមនឹងបរិយាកាសខាងក្រៅ ត្រូវថ្ងៃ ត្រូវខ្យល់ច្រើនដូចក្មេងៗនៅតាមស្រែចំការទេ។ ជាទូទៅ ក្រៅពីចេញ/ចូល សាលរៀន និងផ្ទះ ក្មេងៗទីក្រុងនៅតែក្នុងផ្ទះ ជាហេតុធ្វើឲ្យអាអូនមិនស៊ាំទៅនឹងបរិយាកាសខាងក្រៅ ទើបងាយប្រតិកម្មជាមួយបរិយាកាសប្លែកខាងក្រៅ។
វេជ្ជបណ្ឌិតជំនាញរោគកុមាររូបនេះ បន្តឲ្យដឹងថា ចំពោះបញ្ហាអាលែកហ្ស៊ីនេះ មានច្រើនប្រភេទណាស់រួមមាន អាលែកហ្ស៊ីប្រព័ន្ធផ្លូវដង្ហើមខាងលើ អាលែកហ្ស៊ីស្បែក អាហារ លម្អងផ្កា ឬឡាក់តិច ជាដើម។ បញ្ហាអាលែកហ្ស៊ីដែលអាអូនតូចកើតច្រើនជាងគេនោះ គឺអាលែកហ្ស៊ីប្រព័ន្ធផ្លូវដង្ហើមខាងលើ និងបញ្ហាអាលែកហ្ស៊ីស្បែក។

ដើម្បីកាត់បន្ថយបញ្ហាអាលែកហ្សីលើអាអូនតូចៗបាន គ្រាន់តែត្រូវចៀសវាងមូលហេតុដែលបង្កឲ្យកូនមានបញ្ហា និងទប់ស្កាត់តាមការណែនាំរបស់គ្រូពេទ្យបានហើយ ប៉ុន្តែបញ្ហាអាលែកហ្ស៊ីនេះ មិនអាចព្យាបាលឲ្យជាដាច់ពេញមួយជីវិតទេ។ ក្នុងករណីដែលកូនមានចេញសញ្ញាអាសន្នប៉ុន្មានខាងក្រោមនេះ គួរនាំកូនទៅជួបគ្រូពេទ្យភ្លាម៖